Episode 14:រូបមន្ត

674 42 3
                                    

[Soo Ah POVs]

ការប្រកួតដែលDaeHyun ណែនាំធ្វើឱ្យJungkook សប្បាយចិត្តយ៉ាងខ្លាំង តាមពិត ទៅវាគួរណាស់តែជាគេដែលជាអ្នកចូលរួមការប្រកួតនេះ គេទើបជាអធិរាជពិតប្រាកដ នៅក្នុងចិត្តខ្ញុំ។គេតែងតែលាក់សមត្ថភាពដែលគេមានមិនអួតអាងចេញមក តែមនុស្សដែលធ្លាប់បានញាំុនំដែលគេធ្វើគ្រប់គ្នាសុទ្ធតែយល់ថាវាមានលក្ខណៈពិសេសអ្វីម្យ៉ាងដែលនំដទៃគ្មាន។

ក្រោយមកដោយសារតែគេកំពុងស្ថិតក្រោមការតាមដានរបស់ថៅកែJeonគេក៏មិនបានទៅចូលរួមការប្រកួតដែលគេគិតថានឹងយកមកសាកសមត្ថភាពខ្លួនឯង។Jungkookនិយាយថាទោះបីជាគេមិនបានទៅតែគេចង់ឱ្យខ្ញុំសម្រេច បំណងមួយនេះឱ្យគេ កសាងកិត្តិយស99 recipesដែលធ្លាប់មានត្រឡប់មកវិញ។ទោះបីការប្រកួតនេះមិនធំ មិនមែនលំដាប់ថ្នាក់ ពិភពលោក តែយ៉ាងហោចណាស់ក៏មនុស្សទូទាំងShanghaiនិងបានស្គាល់ពួកយើងបើយើងឈ្នះវា។

ម្យ៉ាងទៀតវាក៏ជាក្តីស្រមៃរបស់ខ្ញុំតាំងពីតូច រហូតដល់ពេលនេះ ប្រហែលជាលើកមុនDaeHyunធ្លាប់សួរខ្ញុំអំពីក្តីស្រមៃដែលខ្ញុំមានទើបលើកនេះគេតេមករកJungkookឱ្យចូលរួមការប្រកួតទាំងដែលដឹងថាគេទៅមិនបាន។

ណាមួយវាក៏ជិតចូលឆ្នាំថ្មីហើយ ទើបខ្ញុំចង់ទៅShanghai គឺទៅតាមសន្យាដែលខ្ញុំនិងបងប្រុសមានឱ្យគ្នា ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទើបរាល់ឆ្នាំបងប្រុសមិនដែលមក ប៉ុន្តែខ្ញុំនៅតែទៅផ្ទះនោះជានិច្ច ព្រោះខ្ញុំជឿជាក់ថាគង់តែមានឆ្នាំណាមួយពួកយើងនិងបានជួបគ្នាវិញ ១០ឆ្នាំហើយខ្ញុំចាំបាន ទោះបីឱ្យខ្ញុំចាំ១០ឆ្នាំទៀតក៏គ្មានបញ្ហាដែរ។

កំពុងអង្គុយម្នាក់ឯងនៅមាត់បង្អួចនាពេលចេញពីធ្វើការ ស្រាប់តែមានដៃមួយមកទះស្មារបស់ខ្ញុំមួយទំហឹង

«នាងកំពុងគិតអីនឹង មើលទៅដូចជាត្រូវចាប់បង្ខំឱ្យទៅសម្លាប់មនុស្សអញ្ចឹង»Jungkookដើរមក ដល់រួមជាមួយនឹងកេសតូចពីរនៅក្នុងដៃ។ ខ្ញុំក៏ជួយទទួលគេរួចដាក់ចុះ

«មិនបានគិតអីទេ គ្រាន់តែគិតថាធ្វើយ៉ាងម៉េចទើបអាចយកឈ្នះអធិរាជនំcake ស៊ាងហៃម្នាក់ នោះបាន  គេមានឈ្មោះថាអធិរាជតាំងពីខ្ញុំនិងលោកមិនទាន់កើតម្ល៉េះ»

Mysterious love(slow update)Where stories live. Discover now