ប្រមាណជាម៉ោង9យប់ជីមីននិងមីនជុងត្រូវបានគេបើកឡាននាំ
ទៅភូមិគ្រឹះធំល្មមមួយដែលជាភូមិគ្រឹះផ្ទាល់ខ្លួនរបស់ពួកគេទាំង
ពីរ។នៅក្នុងបន្ទប់គេងជីមីនអង្គុយចុះលើសាឡុងក្បែរពូកទាំង
ហត់នឿយហើយទាញក្រវ៉ាត់បង្ធូរបន្តិចមុននឹងនិយាយ
"អូនចូលងូតទឹកមុនចុះបងសុំទៅរកអីញុាំនៅខាងក្រោមបន្តិច
សិន"
ថាហើយគេក៏បម្រុងដើរចេញទៅតែរាងតូចក៏ឃាត់
"ឈប់សិន!"
"អូនមានការអី?"
"ជួយ...រ៉ូត..រូបឲ្យខ្ញុំបន្តិច"
គេក៏ដើរមកជួយរ៉ូតរ៉ុបឲ្យនាងតាមសម្តី គេសម្លឹងផែនខ្នងនាង
ទាំងភ្លឹកភ្លាំងទាំងសទាំងរលោងគ្មានស្មាមនិយាយរួមគឺស្អាតនិង
ទាក់ទាញណាស់តែគេដាស់អារម្មណ៍ខ្លួនមកវិញហើយក៏ងើប
ខ្លួនដើរចុះទៅជាប់ខាងក្រោម។
កាយក្រាស់ដើរទៅបើកមើលទូរទឹកកកតែគ្មានគ្រឿងធ្វើម្ហូប
សោះ
"មានតែពងទានិងគីមឈីទេឬ?អ៎...ឆុងមីល្អបំផុត"
ថាហើយគេទាញឆ្នាំងមកដាក់ដាំទឹកនិងយកកញ្ចប់មីមកហែក
ដាក់គ្រឿងនិងមីដាក់ចូលទៅក្នុងឆ្នាំងរួចបន្ថែមពងទាពីរគ្រាប់ទៀតដើម្បីឲ្យកាន់តែឆ្ងាញ់និងមានជាតិ គេលើកទាំងឆ្នាំងមក
ដាក់លើតុសាឡុងព្រមទាំងយកគីមឈីមួយចានតូចហើយ
បើកទូរទស្សន៍មើលបណ្តើរញុាំបណ្តើរតែអ្វីដែលគេមើលនោះ
មិនមែនជារឿងភាគអីទេគឺគេមើលតុក្កតាspookizដែលជា
តុក្កតាសំណព្វចិត្តរបស់គេតាំងពីក្មេង(មោះណាគេfanអា
តុក្កតានឹងខ្លះadmin likeគ្រូឆ្អឹងខ្មោចនិងសិស្សបីសាច
ជញ្ជក់ឈាម😭)។
ផ្ទះវីឡា
នៅវីឡារបស់មីនជីឯនេះវិញក្រោយចប់ពិធីគេក៏បានចេញមក
ផ្ទះវិឡាតូចរបស់ខ្លួនព្រមជាមួយនឹងសង្សារសំណព្វចិត្តរបស់
គេគឺហាន់នី។ក្រោយអ្នកទាំងពីរងូតទឹករួចមីនជីអង្គុយឲ្យហាន់
នីផ្លុំសក់ឲ្យ
"រួចហើយ"
នាងថាហើយក៏ទាញប្រដាប់ផ្លុំសក់ទុកមួយឡែកសិនមុននឹង
ស្រដីឡើង
"បងជួយលាបលេជើងឲ្យអូនបន្តិចមក"
គេក៏ដើរទៅយកឡេមកលាបជើងឲ្យនាងថ្នមៗតែលាបយូរៗគេ
បែរជាអង្អែលផ្លូវនាងទៅវិញទើបហាន់នីនិយាយ
YOU ARE READING
រឿងអំណាចស្នេហ៍មនុស្សផ្តាច់ការ
Random"បងមិនខ្វល់ថាអូនគិតយ៉ាងណាចំពោះបងតែសម្រាប់បងអូននៅតែជាលេខមួយក្នុងចិត្តរបស់បង...តើអូនអាចបើកចិត្តតូចមួយរបស់អូនឲ្យបងបានទេ?ផ្តល់ឪកាសឲ្យបងម្តងផងតើបានទេ?ចាត់ទុកថាបងអង្វរអូនទៅចុះមីនជុង ដាល់អូហ្វីល!!"
