វិមានដាល់អូហ្វីល
រាងកាយតូចស្រឡូនដើរចូលចុះមកពីជាន់ខាងលើនៃវិមាន
ដោយមាននូវកាបូបម៉ាកល្បីមួយយួរនឹងដៃ
"កូនមីនជុង!"
មីនជុង ដាល់អូហ្វីលជាកូនស្រីច្បងនៃត្រកូលដាល់អូហ្វីល
ជាអូមេហ្គាមានវ័យ21ឆ្នាំជាមនុស្សកាចឆ្នាស់ឆ្នើមសម្តីខ្លាំងចាក់ទឹកមិនលិច។សម្លេងមនុស្សប្រុសវ័យ46ឆ្នាំម្នាក់ស្រដីហៅឈ្មោះកូនរបស់គាត់ រាងតូចជ្រួញចិញ្ចើមហើយក៏ដើរមកជិតសាឡុងដែលប៉ារបស់ខ្លួនកំពុងអង្គុយ
"ប៉ាហៅកូនធ្វើអី?ប៉ាមានរឿងអីមែនទេ?"
"អង្គុយចុះមកចាំប៉ានិយាយ"
កាយតូចអង្គុយចុះតាមសម្តីគាត់ហើយរង់ចាំស្តាប់
"គឺថា..កូនត្រូវរៀបការជាមួយនឹងកូនរបស់មិត្តប៉ាម្នាក់!តើកូន
គិតយ៉ាងណាដែរកូនមីនជុង"
គាត់ស្រដីបណ្តើរមើលទឹកមុខប្រតិកម្មរបស់កូនស្រីបណ្តើរ
"ប៉ា!តើប៉ាកំពុងលេងសើចនឹងកូនមែនទេ?"
នាងសឹងតែចង់កើតខ្យល់ព្រោះនាងនៅមិនទាន់ត្រៀមខ្លួន
សម្រាប់ការរៀបការនៅឡើយទេវាលឿនពេកហើយសម្រាប់
នាង
"ប៉ាមិនបាននិយាយលេងទេ!គឺពួកយើងបាននិយាយគ្នាពីរឿង
នេះតាំងពីកូននៅនៅក្នុងពោះមកម្ល៉េះ"
នាងស្លុតចិត្តញ័រដៃតត្រឹកតើពួកគាត់និយាយគ្នាតាំងពីនាងនៅ
ក្នុងពោះ?ព្រះអើយ!មិនធ្វើបាបនាងពេកទេឬ?រាងតូចតបទាំងចង់យំតិចអីតិច
"អត់ទេ!ប៉ានិយាយលេងមែនទេ?.."
"មីនជុង!ស្តាប់ប៉ាណា៎..ប៉ាគ្មានជម្រើសនោះទេព្រោះនិយាយ
ហើយមិនអាចក្រឡាស់សម្តីវិញបានទេវាខុសធ្ងន់ណាស់ណា៎កូន
...ប៉ាសុំទោស"
"ចុះអាយ៉ុនអានោះ?ប៉ាមិនឲ្យគេរៀបការជំនួសកូន..មិចក៏ជាត្រូវ
ជាកូនទៅវិញ.."
"មីនជុង!!តើកូនមិនចាំទេឬយ៉ាងមិច?កូនយ៉ុនអាគេជាអាល់ហ្វារ
តើឲ្យគេទៅរៀបការជាមួយអាល់ហ្វារដូចគ្នាបានយ៉ាងមិច?"
មែនហើយយ៉ុនអាជាអាល់ហ្វារតើឲ្យគេទៅរៀបការជំនួសនាង
មិចនឹងកើតទៅ?
"យ៉ាងណាក៏កូនមិនរៀបការជាដាច់ខាត!កូនមានមនុស្សដែល
កូនស្រឡាញ់ហើយ"
YOU ARE READING
រឿងអំណាចស្នេហ៍មនុស្សផ្តាច់ការ
Random"បងមិនខ្វល់ថាអូនគិតយ៉ាងណាចំពោះបងតែសម្រាប់បងអូននៅតែជាលេខមួយក្នុងចិត្តរបស់បង...តើអូនអាចបើកចិត្តតូចមួយរបស់អូនឲ្យបងបានទេ?ផ្តល់ឪកាសឲ្យបងម្តងផងតើបានទេ?ចាត់ទុកថាបងអង្វរអូនទៅចុះមីនជុង ដាល់អូហ្វីល!!"
