នៅវិមានថាន់ជីដាន់
នៅក្នុងវិមានហាក់មានសភាពអ៊ូរអ៊ូជាខ្លាំងដោយមានមនុស្សជា
ច្រើនកំពុងអង្គុយនិយាយគ្នាក៏ដូចជាញុាំអាហារយ៉ាងសប្បាយ
រីករាយដែលក្នុងពិធីសម្បូរទៅដោយមនុស្សមានមុខមាត់អំណាច
និងភាគច្រើនជាអ្នកដែលមានភាគហ៊ុនជាមួយថាន់ជីដាន់គ្រុប
សឹងតែទាំងអស់ព្រោះជាពិធីរៀបអាពាហ៍ពិពាហ៍របស់កូនទោល
នៃត្រកូលថាន់ជីដាន់ជាមួយនឹងកូនស្រីតែម្នាក់គត់នៃត្រកូលសូហ្វីអាល់ណាដែលត្រកូលទាំងពីរជាអ្នកមានលំដាប់លេខ4 5
ច្បាស់ណាស់ថាព័ត៌មាននៃការរៀបការមួយនេះប្រាកដជានៅ
ទំព័រមុខកាសែតនិងព័ត៌មានក្តៅគគុកមិនខានឡើយ។មីនជី
ដើរចូលក្នុងពិធីជាមួយដៃគូរយ៉ាងសាកសមឥតខ្ចោះរបស់ខ្លួន
ដើរសម្តៅទៅរកហេរីនដែលគ្រងឈុតកូនកំលោះនិងដានីដែល
គ្រងឈុតកូនក្រមុំឈរទទួលស្វាគមន៍ភ្ញៀវកិត្តិយដែលមកចូល
រួមពិធីរៀបការរបស់អ្នកទាំងពីរ
"អបអរសាទរផង!បានប្រពន្ធហើយវេុីយ..."
"អរគុណឯងច្រើនហើយដែលមកចូលរួម"
"អបអរសាទរផងអ្នកនាងដានី!"
ហាន់នីញញឹមអបអរដានីថ្វីត្បិតតែរាងស្តើងទាំងពីរមិនមែនជា
មនុស្សស្និទ្ធស្នាលនឹងគ្នាខ្លាំងតែអ្នកទាំងពីរក៏ស្គាល់គ្នាដោយសារ
តែហេរីននិងមីនជីជាអ្នកប្រាប់ពួកនាងរៀងខ្លួន
"ចាស៎!អរគុណអ្នកនាងបានច្រើនហើយដែលបានមកចូលរួម!
ជូនពរឲ្យអ្នកនាងឆាប់មានថ្ងៃនេះដូចខ្ញុំដែរណា៎"
"ចាស៎!បើខ្ញុំរៀបការមែនខ្ញុំមិនភ្លេចអ្នកនាងទេ"
"ហិ..ហិ..អ្នកនាងស្រស់ស្អាតថ្ងៃនេះ!"
"ហឹម!ស្អាតចាញ់កូនក្រមុំទេ..."
"ហិ..ហិ..ចេះតែថាហើយ"
"ខ្ញុំនិយាយការពិតទេតើ!ហឹស...ហិ.."
អូមេហ្គាទាំងពីរសើចដាក់គ្នាយ៉ាងរីករាយធ្វើឲ្យអាល់ហ្វារទាំងពីរ
ក្នាញ់នឹងអូមេហ្គារបស់ពួកគេជាខ្លាំង
"និយាយគ្នាអ្វីខ្លះនឹងស្រីស្អាតទាំងពីរ?"
មីនជីដើរមកជិតហាន់នីបន្ទាបជង្គង់បន្តិចដាក់មុខលើស្មានាង
BINABASA MO ANG
រឿងអំណាចស្នេហ៍មនុស្សផ្តាច់ការ
Random"បងមិនខ្វល់ថាអូនគិតយ៉ាងណាចំពោះបងតែសម្រាប់បងអូននៅតែជាលេខមួយក្នុងចិត្តរបស់បង...តើអូនអាចបើកចិត្តតូចមួយរបស់អូនឲ្យបងបានទេ?ផ្តល់ឪកាសឲ្យបងម្តងផងតើបានទេ?ចាត់ទុកថាបងអង្វរអូនទៅចុះមីនជុង ដាល់អូហ្វីល!!"
