នៅក្នុងឆាត
(តើនាងមកដល់សាលាហើយឬ?)
យ៉ុនអាផ្ញើសារមកមីនជូ
(នៅទេបន្តិចទៀតទើបខ្ញុំចេញដំណើរ!នាងមានអ្វីឬ?)
(អត់មានអ្វីទេគ្រាន់តែចង់ដើរទៅថ្នាក់រៀនជាមួយនាង)
(ខ្ញុំចេញទៅហើយ)
(អូខេ!ខ្ញុំចាំនៅមុខសាលា)
ក្រោយផ្ញើសារទៅមីនជូរួចគេក៏ទាញសោរពីក្បាលគ្រែដើរចុះទៅ
ជាន់ខាងក្រោមសម្តៅទៅរោងដាក់ម៉ូតូនៅគៀនវិមានរបស់គ្រួ
សារគេតែត្រូវបានបញ្ឃប់ដំណើរដោយការហៅរបស់ម្តាយ
"កូនអានេះកូនមិនញុាំអាហារពេលព្រឹកទេឬ?"
"អត់ទេ!កូនទៅញុាំនៅសាលាក៏បានដែរ"
"អឹម!ជិះម៉ូតូយឺតៗកុំជិះលឿនពេកប្រយ័ត្នគ្រោះថ្នាក់ណាកូនអា"
"បាទមិនអីទេម៉ាក់ជិះកុងទ័រ100 120នឹងមានអីលឿនម៉ាក់
ឡើងយឺតៗ"
"យឺតក្បាលឯងស្អី?កូនឯងនេះយ៉ាប់មែនហើយចចេសដូចប៉ា
ឯងចឹង"
"ហួយ!បងនេះពាក់ព័ន្ធអីដែរ?"
ប៉ារបស់យ៉ុនអាមុខឆ្ងល់ៗស្អីគេមកថាយ៉ុនអាដូចគាត់ទៅវិញ
"បិទមាត់បងទៅ"
ប៉ាយ៉ុនអាស្ងាត់មាត់ជ្រៀបមិនហ៊ានតតាំងនឹងប្រពន្ធឡើយ។
វិទ្យាល័យសេអ៊ូល
ឡានស៊េរីទំនើបមួយគ្រឿងបើកមកចតនៅមុខខ្លោងទ្វារសាលា
បុរសម្នាក់ចុះពីឡានប្រញាប់បើកទ្វារឡានឲ្យម្ចាស់របស់ខ្លួន
កាយតូចស្តើងចង្កេះតូចមួយក្តាប់សម្បុរសដូចព្រិលសក់វែងប្រាស់ស្មារលើកចងបន្តិចដែលសាកសមឥតខ្ចោះជាមួយកាយតូចស្តើងរបស់នាងគ្មាននឹងម្ចាស់រាងកាយតូចជាមីនជូជាអ្នក
នាងតូចក្នុងគ្រួសារ កាយតូចរបស់មីនជូបោះជំហានជើងខ្លីៗ
សម្តៅមករកកាយខ្ពស់ដែលកំពុងឈរចាំនាងនៅជិតខ្លោងទ្វារ
"ចាំយូរទេ?"
កាយខ្ពស់ងាកមុខមកសម្លឹងនាងពីក្បាលរហូតដល់ចុងជើង
និយាយសរសើរក្នុងចិត្ត
"ថ្ងៃនេះនាងស្អាតណាស់!ខ្ញុំជាប់ស្នេហ៍នាងហើយមីនជូ...."
"អេ!!យ៉ុនអា...យ៉ុនអា..?"
នាងហៅគេពីរបីដងទម្រាំតែគេឈប់ភ្លឹកហើយឆ្លើយតប
ESTÁS LEYENDO
រឿងអំណាចស្នេហ៍មនុស្សផ្តាច់ការ
De Todo"បងមិនខ្វល់ថាអូនគិតយ៉ាងណាចំពោះបងតែសម្រាប់បងអូននៅតែជាលេខមួយក្នុងចិត្តរបស់បង...តើអូនអាចបើកចិត្តតូចមួយរបស់អូនឲ្យបងបានទេ?ផ្តល់ឪកាសឲ្យបងម្តងផងតើបានទេ?ចាត់ទុកថាបងអង្វរអូនទៅចុះមីនជុង ដាល់អូហ្វីល!!"
