ភាគទី4:មិចក៏មកបន្ទោសបងទៅវិញ?

217 30 6
                                        

មួយអាទិត្យកន្លងផុតទៅ
គ្រួសារមហាសេដ្ឋីលំដាប់ទី1និងលំដាប់ទី2បានសម្រចចិត្តមក
ជួបគ្នានិយាយពីរៀបការកូនៗរបស់ពួកគេនៅវិមានហ្សែនសាន់
ជូតែម្តង

"តើឯងសុខសប្បាយទេ?"
លោកហាល់ឆីនញញឹមសួរសុខទុក្ខមិត្តសម្លាញ់ដែលបែកគ្នា
ច្រើនឆ្នាំព្រោះរវល់ការងាររៀងខ្លួនៗ

"សុខធម្មតាទេ!យើងមកនិយាយរឿងកូនពួកយើងវិញទៅល្អជាង"

"អឹម!យើងចង់ឲ្យពួកគេរៀបការនៅបីខែទៀតឯងគិតយ៉ាងណា?
"

"ប៉ា?តើប៉ាមិនគិតថាវាលឿនពេកទេ?"
មីនជុងអង្គុយក្បែរឪពុកកេះគាត់និយាយប្រាប់

"កាន់តែលឿនកាន់តែល្អ!ប៉ាមិនចង់ឲ្យឯងនៅពាក់ព័ន្ធនឹងអាថេ
អ៊ុនទៀតទេ"

"នេះប៉ា?"
និយាយបានត្រឹមនេះលោកហាល់ឆីនក៏ធ្វើជានិយាយជាមួយ
លោកហាអ៊ូដើម្បីកាត់សម្តីនាង

"និយាយចឹងចុះកូនស្រីឯងនោះ?"

"អ៎គឺគេជាប់ការងារបន្តិចទៀតមកដល់ហើយ"
ថាចប់ភ្លាមជីមីនក៏បង្ហាញខ្លួនឡើងជាមួយជំហានជើងវែងៗ
ដើរសម្តៅមកកាន់បន្ទប់ទទួលភ្ញៀវ

"តើជានាងមែនទេ?"
គេភ្ញាក់ផ្អើលព្រោះមនុស្សស្រីតែម្នាក់ដែលគេរង់ចាំបានបង្ហាញ
ខ្លួនមកដោយឯងៗមិនបាច់ចាំដើររកនាំតែអស់កម្លាំងឡើយ
។អ្នកទាំងពីរសម្លឹងមុខគ្នា ទើបលោកហាអ៊ូហៅឲ្យជីមីនអង្គុយ
ចុះ

"អង្គុយចុះសិនមក!នេះជាអនាគតប្រពន្ធកូន...ពេញចិត្តទេ?"

"ពេញចិត្តបំផុតហើយប៉ា"
គេញញឹមស្រស់ព្រោះបន្តិចទៀតនេះគេនឹងបានស្រីឆ្នាស់ម្នាក់
ធ្វើប្រពន្ធ គេចង់ដឹងណាស់ថាស្រីចរិតឆ្នាស់ឆ្នើមដូចជានាងតើ
ទ្រាំជាមួយគេបានប៉ុន្មានទៅ?

"ចឹងសម្រេចថាមង្គលការរវាងពួកឯងទាំងពីរនឹងធ្វើឡើងនៅបី
ខែទៀត!នាំប្អូនដើរមើលទីធ្លាខាងក្រោយបន្តិចទៅកូន"
លោកហាអ៊ូនិយាយឡើងទើបជីមីនក៏ដើរទៅខាងក្រោយវិមាន
ដោយមានមីនជុងដើរតាមពីក្រោយទាំងមុខដូចគេចាប់យកទៅ
លក់

"ហេុីយ!កូននេះធ្វើមុខដូចអាណាចាប់វាយកទៅលក់យ៉ាងចឹង"
លោកហាល់ឆីនរអ៊ូក្នុងចិត្ត

រឿងអំណាចស្នេហ៍មនុស្សផ្តាច់ការWhere stories live. Discover now