ដំណក់ទឹកជាច្រើនហូរកាត់រាងកាយអ្នកជាalphaស្រីម្នាក់គេ
ឈោងដៃបិទទឹកហើយយកកន្លែងពោះគោមកជូតខ្លួនសិន
ទើបយកអាវកាក់និងខោក្នុងមកស្លៀកបិទបាំងរាងកាយសឹម
ដើរចេញពីបន្ទប់ទឹកមកយកខោអាវលើសាឡុងមកពាក់ បន្ទាប់
ពីបិទឡេវអាវបានបីគ្រាប់ក៏លឺសម្លេងស្រីម្នាក់បន្លឺឡើងនៅពី
ក្រោយខ្នងគេ
"តើការបម្រើរបស់ខ្ញុំយ៉ាងមិចដែរម្ចាស់តូច?"
ពិតណាស់អ្នកទាំងពីរទើបតែបញ្ចប់សង្គ្រាមស្នេហ៍លើគ្រែជាង1
ម៉ោងមុននេះ គេតបហើយបិទឡេវអាវបន្តទាំងមិនងាកមកមើលមុខនាង
"ទទួលយកបានតែមិនទាន់ពេញចិត្តរបស់យើងឡើយ"
"ហើយចុះ...."
"កុំភ័យបន្តិចទៀតកូនចៅយើងយកមកឲ្យហើយជូននាងទៅ
វិញ"
ថាហើយគេក៏ដើរចេញទៅបាត់។គេមានឈ្មោះថាជីមីន ហ្សែន
សាន់ជូជាកូនទីពីរនៃត្រកូលហ្សែនសាន់ជូជាត្រកូលមាហា
សេដ្ឋីលំដាប់លេខ1កូនកាត់កូរ៉េជាមួយបារាំងនិងជាមនុស្សឈាមត្រជាក់មុខមាំមិនចេះផ្អែមល្ហែមមិនចេះថ្នាក់ថ្នមស្រីដែលអាចគេងជាមួយគេបានលុះត្រាតែស្រីនោះមានជំនាញខាងរឿងលើគ្រែខ្លាំងទើបអាចគេងជាមួយគេបានព្រោះថាអ្នកល្មមៗទប់កម្លាំងគេមិនជាប់ឡើយ សព្វថ្ងៃគេមានអាយុ23ឆ្នាំជាអគ្គនាយកនៃហ្សែនសាន់ជូគ្រុបថ្វីត្បិតតែគេអាយុតិចតែរឿងការងារវិញមិន
ងាយភ្លាត់នោះទេពោលគឺកម្របរាជ័យព្រោះការចិញ្ចឹមនិងការ
ថែទាំកូនក្មេងក្នុងត្រកូលហ្សែនសាន់ជូមួយនេះគឺពិសេសណាស់
ដោយពួកគេបង្ហាត់បង្រៀនកូនទាំងនៅក្មេងអាយុ3 4ឆ្នាំឲ្យចេះ
បាញ់កាំភ្លើង ប្រយុទ្ធ និងឆ្លាតវៃដូច្នេះហើយទើបមនុស្សក្នុង
ត្រកូលនេះសុទ្ធសឹងតែពូកែៗនិងឆ្លាតវៃហើយមិនងាយបរាជ័យ
ឡើយ។
ល្ងាចនេះជីមីនបានចូលរួមកម្មវិធីដេញថ្លៃមួយដែលមានការចូល
រួមពីសំណាក់អ្នកជំនួញល្បីៗនិងអ្នកមានលំដាប់ខ្ពស់ៗតាមការ
ពិតគេក៏មិនចង់មកចូលរួមប៉ុន្មានដែរប៉ុន្តែដោយសារតែក្នុង
ចំណោមវត្ថុដែលគេដាក់ដេញថ្លៃទាំងអស់មានមួយដែលគេចង់
បានខ្លាំងណាមួយក៏លឺថាក្រុមហ៊ុនដែលជាសត្រូវរបស់ហ្សែន
សាន់ជូក៏មកចូលរួមក្នុងពិធីដេញថ្លៃនេះដែរទើបគេមកទាំងបង្ខំ
ចិត្តព្រោះថាកម្មពិធីមិនថាធំឬតូចឡើយគឺមិនងាយបានឃើញ
វត្តមានគេមកចូលរួមឡើយ ដើរចូលមកដល់មុខកម្មពីធីមិនទាន់
បានប៉ុន្មានផងក៏មានបុរសក្មេងម្នាក់ចេញនិយាយស្វាគមន៍គេ
តែថាទៅដូចជាចង់ឌឺច្រើនជាង
YOU ARE READING
រឿងអំណាចស្នេហ៍មនុស្សផ្តាច់ការ
Random"បងមិនខ្វល់ថាអូនគិតយ៉ាងណាចំពោះបងតែសម្រាប់បងអូននៅតែជាលេខមួយក្នុងចិត្តរបស់បង...តើអូនអាចបើកចិត្តតូចមួយរបស់អូនឲ្យបងបានទេ?ផ្តល់ឪកាសឲ្យបងម្តងផងតើបានទេ?ចាត់ទុកថាបងអង្វរអូនទៅចុះមីនជុង ដាល់អូហ្វីល!!"
