ភាគទី២៦

84 10 3
                                        

   បន្ទាប់ពីបានជជែកគ្នាមួយសន្ទុះហើយកាវធូនិងហ័រយ៉ុងក៏លាលោករដ្ឋមន្ត្រីនិងភរិយារបស់គាត់ត្រឡប់ទៅផ្ទះវិញរៀងខ្លួន ព្រោះតែពួកគេទាំងពីររំខានពេលលោកទាំងពីរយូរដែរហើយ។ អ្នកទាំងដើរចេញមកខាងក្រៅដោយឬកពារមានអំណាចហើយពិតជាសង្ហារណាស់តែថាពួកគេអត់មាននិយាយរកគ្នាសូម្បីតែមួយម៉ាត់។

" ឈប់សិនលោកកាវ " ហ័រយ៉ុងដាច់ចិត្តធ្វើមុខក្រាស់ហៅកាវធូមុន
" លោកហ័រមានធុរៈអ្វីជាមួយខ្ញុំមែនទេ? " កាវធូងាកមកសួរហ័រយ៉ុងវិញទាំងញញឹម ញញឹមតែមុខទេក្នុងចិត្តចង់តែសម្លាប់ហ័រយ៉ុងទេ
" បើយើងមានសត្រូវរួមគ្នាទៅហើយហេតុអ្វីក៏យើងមិនសហការគ្នាចាប់ពួកគេតែម្ដងទៅ "
" អូ! លោកហ័រគិតគិតចង់សហការគ្នា តើលោកមានចំណុចសំខាន់អ្វីដែលត្រូវឲ្យខ្ញុំសហការជាមួយនោះ? " កាវសួរឡើងទាំងមុខមាំខុសពីពេលដំបូងរួចក៏បែរបម្រុងនឹងដើរចេញទៅ
" ឈប់សិន " គ្រាន់តែឮហ័រយ៉ុងស្រែកឃាត់ម្ដងទៀតកាវក៏ងាកមកក្របួចអាវរបស់ហ័រយ៉ុងនិងនិយាយខ្លាំងៗ
" ឯងគួរតែសប្បាយចិត្តដែលទីនេះជាភូមិគ្រឹះរបស់លោករដ្ឋមន្ត្រី មិនអញ្ចឹងទេពេលនេះឯងបានក្លាយជាសាកសពបាត់ទៅហើយ " និយាយចេញមកដោយកំហឹងហើយកាវធូក៏ព្រលែងដៃពីហ័រយ៉ុងហើយដើរសំដៅទៅកាន់ឡានរបស់ខ្លួន
ចំណែកហ័រយ៉ុងបានត្រឹមតែសម្លឹងកាវធូពីក្រោយខ្នងមុននឹងដើរទៅកាន់ឡានរបស់គេដូចគ្នា។ គេចង់សហការជាមួយកាវធូមិនមែនព្រោះតែគេគ្មានសមត្ថភាពចាត់ការរឿងនេះនោះទេ តែគេគ្រាន់តែចង់រកឱកាសបានចូលទៅជិតស៊ាវយូតែប៉ុណ្ណោះ គេមិនដឹងទេថាពេលនេះស៊ាវយូយ៉ាងម៉េចទៅហើយ ព្រោះតែគេមិនទទួលបានដំណឹងអ្វីសោះ។

" ឆាងអ៊ីទៅស៊ើបពីមនុស្សម្នាក់ឲ្យយើង " គ្រាន់តែចូលដល់ខាងក្នុងឡានភ្លាមហ័រយ៉ុងក៏បញ្ជាទៅដៃស្ដាំរបស់ខ្លួនភ្លាម
" បាទចៅហ្វាយ " ទោះមិនទាន់ដឹងថាចៅហ្វាយចង់ស៊ើបពីអ្នកណាក៏ដោយក៏ឆាងអ៊ីទទួលបញ្ជាភ្លាមដែរ ព្រោះតែទឹកមុខរបស់ចៅហ្វាយគេពេលនេះត្រជាក់ល្ហឹមតែម្ដង។

   ភូមិគ្រឹះត្រកូលកាវ

   បន្ទប់របស់ស៊ាវយូពេលនេះគឺមានតែស៊ាវយូដែលគេងស្ងៀមលើគ្រែម្នាក់ឯងប៉ុណ្ណោះ ព្រោះតែភីងមីញចុះទៅផ្ទះបាយដើម្បីយកផ្លែឈើនិងទឹកខ្លះទុកញ៉ាំពេលអង្គុយកំដរស៊ាវយូ។

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

គំនុំស្នេហ៍ម៉ាហ្វៀWhere stories live. Discover now