ភាគទី១១

75 5 0
                                        


   ព្រឹក​ថ្ងៃថ្មីស៊ាវយូបើកភ្នែកឡើងទាំងមិនស្រឡះហើយអារម្មណ៍ឈឺចុកចាប់ពេញរាងកាយក៏កើតមានភ្លាមៗ គេស្រគៀអស់ហើយពេញមួយតួខ្លួននៅមានស្នាមជាំដែលហ័រយ៉ុងបានបន្សល់ទុកលើខ្លួនរបស់គេទៀតផង ឃើញហើយពិតជាអាម៉ាស់ជាខ្លាំង។ ហ័រយ៉ុងបានស្រាយក្រណាត់ចងភ្នែកឲ្យស៊ាវយូមានសេរីភាពក្នុងការមើលជុំវិញខ្លួន ចំណងដៃក៏ត្រូវបានស្រាយផងដែរតែជំនួសមកវិញដោយការដាក់ច្រវ៉ាក់នៅ.កជើងម្ខាងរបស់គេទៅវិញ។

" ហេតុអ្វីក៏លោកធ្វើបែបនេះដាក់ខ្ញុំ? តើខ្ញុំបានធ្វើអីខុសចំពោះលោកទៅ? " ស៊ាវយូសួរខ្លួនឯងទាំងទឹកភ្នែករលីងរលោង គេពេលនេះមិនខុសពីបក្សីចិញ្ចឹមនៅក្នុងទ្រុងមាសរបស់ពួកអ្នកមានទេ តែខុសត្រង់ថាគេមិនទទួលបានការមើលថែថ្នាក់ថ្នមពីម្ចាស់ដូចបក្សីទាំងនោះ។

' តុក តុក ' សម្លឹងគោះទ្វារបន្លឺឡើងធ្វើឲ្យស៊ាវយូដែលមិនទាន់បានចុះពីគ្រែផងព្យាយាមក្ដោបភួយណែនដៃ ព្រោះរឿងកាលពីយប់មិញធ្វើឲ្យគេភ័យមិនទាន់បាត់នៅឡើយទេ។

" អ្នកប្រុសភ្ញាក់ឬនៅ? អ៊ំចូលទៅបានទេ? " សម្លេងស្រ្តីចំណាស់សួរមកកាន់ស៊ាវយូពីខាងក្រៅ
" ចូល..ចូលបាន " ស៊ាវយូឆ្លើយទាំងស្ទាក់ស្ទើ
" អ៊ំយកបបរនិងថ្នាំបំបាត់ការឈឺចាប់មកឲ្យ " គាត់ដើរចូលមកទាំងដៃមានកាន់ថាសបបរមកជាមួយ
" បាទអ៊ំ ខ្ញុំអរគុណហើយ " ស៊ាវយូតបទាំងអោនមុខចុះព្រោះតែខ្មាស់ដែលត្រូវអ្នកដទៃឃើញសភាពរបស់ខ្លួននៅពេលនេះ
" អ៊ំជាម៉ែដោះនៅទីនេះ មានការអ្វីអាចប្រាប់អ៊ំបានណា " គាត់ប្រាប់ទាំងញញឹមកក់ក្ដៅមកឲ្យស៊ាវយូ
" ខ្ញុំឈ្មោះស៊ាវយូ អ៊ំហៅខ្ញុំត្រឹមតែឈ្មោះបានហើយ " ស៊ាវយូក៏ញញឹមតបវិញ ពេលនេះគេមានអារម្មណ៍ថាកក់ក្ដៅបន្តិចហើយ
" អ្នកប្រុសរបស់អ៊ំលេងខ្លាំងដៃណាស់ មើលចុះជាំពេញខ្លួនតែម្ដង " គាត់និយាយទាំងហួសចិត្ត អ្នកប្រុសរបស់គាត់មិនធ្លាប់ធ្វើរឿងបែបនេះឡើយពីមុនមក
"..." ស្ងាត់ព្រោះមិនដឹងថាត្រូវតបបែបណា គេបានត្រឹមតែអោនមុខចុះប៉ុណ្ណោះខ្មាស់ផង អាម៉ាស់ផង
" ចង់ញ៉ាំបបរឥលូវទេ អ៊ំរៀបចំឲ្យ " ព្រោះមិនចង់ឲ្យស៊ាវយូខ្មាស់កាន់តែខ្លាំង គាត់ក៏ប្ដូរប្រធានបទ
" ខ្ញុំមិនទាន់ឃ្លានទេ ខ្ញុំចង់ងូតទឹកសិន "
" បើចឹងអ៊ំទុកនៅលើតុហើយ ងូតទឹករួចក៏ប្រញាប់ញ៉ាំទៅ " រៀបចំរួចរាល់គាត់ក៏ចេញទៅវិញព្រោះតែចង់ទុកពេលឲ្យស៊ាវយូបានរៀបចំខ្លួន។

គំនុំស្នេហ៍ម៉ាហ្វៀWhere stories live. Discover now