ភាគទី០៦

70 6 0
                                        

ថ្ងៃថ្មីស៊ាវយូក៏រៀបចំខ្លួនទៅធ្វើការងារ ព្រោះតែជាថ្ងៃដំបូងទើបគេត្រូវទៅកន្លែងការងារលឿនបន្តិច។ នៅតាមផ្លូវធ្វើដំណើរស៊ាវយូនៅតែមានការបារម្ភនៅក្នុងចិត្ត ព្រោះការងារនៅក្លឹបកំសាន្តជៀសមិនផុតពីជួបភ្ញៀវខូចខិលឡើយ ហើយជាក្លឹបលំដាប់ទៀតច្បាស់ណាស់ថាភ្ញៀវក៏លំដាប់ដូចគ្នា បើគេជួបរឿងដូចថ្ងៃមុនតើគួរធ្វើយ៉ាងម៉េចទៅ? តែស៊ាវយូបានត្រឹមតែបារម្ភនឹងឯងព្រោះគ្មានជម្រើសអ្វីឲ្យគេរើសទៀតឡើយ។

មកដល់ខាងមុខក្លឹបហើយ តែស៊ាវយូបែរជាស្ទាក់ស្ទើរមិនហ៊ានចូលក្នុងសោះ ហើយទម្រាំតែធ្វើចិត្តបានគេចំណាយពេលជិតកន្លះម៉ោងទើបព្រមដើរចូលទៅខាងក្នុង។

" សួស្ដីលោកយូសាន " ស៊ាវយូក៏ដើរសំដៅទៅយូសានដែលកំពុងតែនិយាយជាមួយមេការ
" អូ! ស៊ាវយូ ហេតុអ្វីក៏មកលឿនម៉្លេះ? ពួកយើងមិនទាន់ដល់ម៉ោងបើកនៅឡើយទេ " យូសានសួរទាំងភ្ញាក់ផ្អើល ព្រោះពីរម៉ោងទៀតទើបក្លឹបរបស់ពួកគេបើកទទួលភ្ញៀវ
" ព្រោះតែនេះជាថ្ងៃដំបូង ខ្ញុំរាងភ័យបន្តិចទើបប្រញាប់មកលឿនបែបនេះ " ស៊ាវយូតបទាំសើចមិនសូវសមដាក់យូសាន តែគេពិតជាភ័យពិតមែន
" ហ៊ឹសៗ មិនបាច់ភ័យទេ នៅទីនេះគ្មានអ្នកណាហ៊ានធ្វើអីឯងឡើយ " ប្រាប់បែបនេះគឺព្រោះតែគេមានតួនាទីការពារស៊ាវយូនឹងឯង
" បាទ "
" មេការជួយនាំស៊ាវយូទៅរៀបចំខ្លួន ហើយ​ជួយ​ប្រាប់ពីរបៀបធ្វើការដល់គេផង " យូសានក៏ងាកទៅផ្ដាំផ្ញើមេការព្រោះគេមានការងារផ្សេងទៀតដែលត្រូវធ្វើ
" បាទ " មេការតបហើយក៏នាំស៊ាវយូទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ មុននឹងនាំមកណែនាំការងារ។

ការងារដំបូងរបស់ស៊ាវយូគ្រាន់តែលើកស្រាឲ្យភ្ញៀវតែប៉ុណ្ណោះ ទោះគេធ្លាប់ធ្វើការនៅកន្លែងបែបនោះតែនេះជាកន្លែងថ្មី ហើយក៏ជាកន្លែងកំសាន្តធំផង គេខ្លាចថាខ្លួនឯងធ្វើមិនបានល្អបើធ្វើការងារផ្សេងទៀត។

ក្រុមហ៊ុនរបស់ហ័រយ៉ុង

ហ័រយ៉ុងកំពុងពិនិត្យឯកសារចាស់ៗរបស់ក្រុមហ៊ុនក៏ឃើញថាមានអ្វីមិនប្រក្រតីជាច្រើនដែលធ្វើឲ្យគេចាប់ផ្ដើមឆ្ងល់។ មុនពេលដែលចូលមកកាន់កាប់ពេញសិទ្ធ លោកលីគឺជាអ្នកគ្រប់គ្រងអំឡុងពេលដែលប៉ារបស់គេឈឺ។ តាមទិន្នន័យដែលគេឃើញថាវាខុសច្រើនណាស់ ហើយចំណុចសំខាន់នោះគឺចំនួនទឹកប្រាក់ក្នុងពេលដែលក្រុមហ៊ុនមានបញ្ហាផ្ទៃក្នុងមានការខុសប្រក្រតី។

គំនុំស្នេហ៍ម៉ាហ្វៀWhere stories live. Discover now