នៅក្នុងប្រទេសដែលមានអំណាចមួយក្រោមការគ្រប់គ្រងដ៏តឹងរឹងរបស់រាជរដ្ឋាភិបាលបែរជាមានម៉ាហ្វៀពីរក្រុមដែលតែងតែប្រកួតប្រជែងគ្នា ពួកគេមួយក្រុមៗគ្រប់គ្រងតំបន់ជាច្រើនរបស់ប្រទេសដែលមានសិទ្ធអំណាចស្ទើតែស្មើរដ្ឋាភិបាលរបស់ប្រទេស។ ទោះរាជរដ្ឋាភិបាលមានអំណាចខ្លាំងប៉ុណ្ណាក៏មិនហ៊ានជាមួយក្រុមម៉ាហ្វៀទាំងពីរនេះដែរ ព្រោះពួកគេក៏ជាចំណែកមួយដែលធ្វើឲ្យប្រទេសនេះរីកចម្រើនផងដែរ។ ពួកគេទាំងពីរក្រុមបានដឹកនាំក្រុមរបស់ខ្លួនឡើងដល់ចំណុចខ្ពស់បំផុតដោយការសាងអំណាចដ៏រឹងមាំដោយខ្លួនឯង ពួកគេមិនដែលខ្លាចអំណាចរដ្ឋាភិបាលបន្តិចសោះឡើយ។ ព្រោះតែគំនុំពីអតីតបានធ្វើឲ្យមេដឹកនាំនៃក្រុមទាំងពីរក្លាយជាគូសត្រូវជាមួយគ្នា ជួបមុខគ្នាពេលណាចង់តែសម្លាប់គ្នាឲ្យស្លាប់ម្ខាងៗ។
មួយក្រុមកាន់កាប់ដោយត្រកូលកាវដែលបច្ចុប្បន្នមានមេដឹកនាំឈ្មោះថាកាវធូ គេជាមនុស្សវ័យក្មេងដំបូងដែលឡើងកាន់អំណាចតែក៏ព្រោះគេមានសមត្ថភាពដែរទើបដឹកនាំក្រុមទាំងមូលបាន។ អំណាចរបស់គេគ្រប់ដណ្ដប់ភាគខាងត្បូងរបស់ប្រទេស ពួកគេធ្វើជំនួញពណ៌ប្រផេះ ជំនួញដែលនាំមុខរបស់គេគឺជាការលក់អាវុធ ហើយជំនួញផ្សេងៗទៀតដូចជាការបើកក្លឹបកំសាន្តធំៗ កាស៊ីណូលំដាប់ខ្ពស់ដែលមានតែអ្នកមានអំណាចប៉ុណ្ណោះដែលអាចចូលបាន រួមជាមួយនិងការបើកសណ្ឋាគារផ្កាយប្រាំសម្រាប់អភិជនផងដែរ។
" រឿងដែលខ្ញុំឲ្យឯងទៅធ្វើ តើបានការដែររឺទេ?" កាវធូអង្គុយលើកៅអីដោយឬកពារមានអំណាចសួរទៅកាន់មនុស្សរបស់
" នេះជារបស់ដែលចៅហ្វាយចង់បាន " វិនឡាងនិយាយជាមួយកាវធូព្រមទាំងហ៊ុចឯកសារមួយមកឲ្យ កាវធូទទួលហើយក៏បើកមើលនូវអ្វីដែលខ្លួនចង់ដឹង
សិន វិនឡាង ជាដៃស្ដាំរបស់កាវធូជាមនុស្សតែម្នាក់ដែលកាវធូទុកចិត្តបំផុត ព្រោះតែត្រកូលកាវធ្លាប់មានប្រវត្តិត្រូវបានមនុស្សជិតស្និទ្ធបំផុតបោកប្រាស់ធ្វើឲ្យឪពុកម្ដាយរបស់គេស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ចំណែកប្អូនប្រុសជាទីស្រលាញ់របស់គេក៏ត្រូវបាត់ខ្លួនរកមិនឃើញ។ កាវធូត្រូវដឹកនាំក្រុមជំនួសឪពុកតាំងពីអាយុ១៥ឆ្នាំ បើគ្មានវិនឡាងនៅក្បែរទេគេប្រហែលជាគ្មានថ្ងៃនេះឡើយ។
YOU ARE READING
គំនុំស្នេហ៍ម៉ាហ្វៀ
Romance《 គេជាមនុស្សឈាមត្រជាក់ គ្មានធម៌មេត្តាចំពោះមនុស្សដែលគេស្អប់ឡើយ ហើយអ្វីដែលគេស្អប់ខ្លាំងបំផុតគឺទឹកភ្នែកព្រោះវាជានិមិត្តរូបនៃភាពទន់ជ្រាយ មនុស្សដែលយំមនុស្សចំពោះមុខរបស់គេអាចត្រូវគេសម្លាប់ក៏ថាបាន ព្រោះទឹកភ្នែកជារបស់ដែលរំខានចិត្តគេបំផុត 》 《 គេធំធាត់ឡើងដោយក...
