ថ្ងៃថ្មីកាវធូអង្គុយធ្វើការរបស់ខ្លួននៅបន្ទប់សៀវភៅ ព្រោះតែថ្ងៃនេះគេមិនបានចេញទៅក្រុមហ៊ុនឡើយ ហើយសារហេតុផលគឺព្រោះតែវិនឡាងរបួសនឹងឯង។
' តុក តុក ' សម្លេងគោះទ្វារបន្លឺឡើងទាញចំណាប់របស់កាវធូឲ្យងើបមុខចេញពីឯកសារសម្លឹងទីកាន់ទ្វារ
" ចូលមក " កាវធូដាក់ឯកសារនៅក្នុងដៃរង់ចាំកូនចៅរបស់ខ្លួនមករាយការណ៍
" ចៅហ្វាយ យើងស៊ើបដឹងហើយថាអ្នកដែលបាញ់ប្រហារពួកយើងកាលពីម្សិលមិញជាអ្នកណា " វិនឡាងជាអ្នកចូលមករាយការណ៍ដោយផ្ទាល់
" ខ្ញុំប្រាប់ឲ្យលោកសម្រាក ហេតុអ្វីក៏នៅតែចេញមកធ្វើការទៀត? " កាវធូសួរដោយសម្លេងរឹងព្រមទាំងក្រោកឡើងដើរសំដៅទៅកាន់វិនឡាង គេខំឲ្យសម្រាកហើយហេតុអ្វីនៅមកធ្វើការទៀត
" ខ្ញុំមិនអីទេ ពួកយើងមកនិយាយពីរឿងលួចប្រហារវិញទៅ កូនចៅរបស់ខ្ញុំស៊ើបដឹងមកថាឡានដែលលួចវាយប្រហារយើងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកហ័រ "
" កូនចៅរបស់ហ័រយ៉ុង? " រំលឹកដល់ឈ្មោះហ័រយ៉ុង កាវធូក៏បង្ហាញទឹកមុខកាន់តែខឹងលើសមុនទៅទៀត តែគេក៏មិនបាននិយាយអ្វីបន្តដែរ។ ក្នុងចិត្តរបស់កាវធូគិតបែបណា វិនឡាងពិតជាមិនអាចទាយដឹងឡើយ ហើយកន្លងមកត្រកូលទាំងពីរមើលមុខគ្នាមិនចំហើយ ជួបពេលណាចង់តែសម្លាប់ឲ្យស្លាប់ម្ខាងៗទេ។
ថ្ងៃចុងសប្ដាហ៍ស៊ាវយូក៏ត្រូវទៅធ្វើការនៅក្លឹប តែមុនពេលទៅធ្វើការក៏ឆ្លៀតទៅផ្ទះយកឥវ៉ាន់ខ្លះដែរ។ ស៊ាវយូធ្វើដំណើរត្រឡប់ទៅផ្ទះដោយជិះរថយន្តក្រុង តាមផ្លូវគេមានទឹកមុខស្រងូតស្រងាត់ខ្លាំងណាស់។ បើមានជម្រើសគេមិនចង់ត្រឡប់ទៅផ្ទះទេ ព្រោះរាល់ពេលគេតែងតែឃើញឪពុកម្ដាយរបស់ខ្លួនប្រកែកគ្នាឥតឈប់។
ស៊ាវយូមកដល់មុខផ្ទះ មិនទាន់ទាំងបានបើកទ្វារចូលក្នុងផងក៏លឺសម្លេងស្រែកឡូឡារបស់ឪពុកដែលស្រវឹងស្រាហើយរករឿងអ្នកផ្ទះជាប្រចាំ។
" ប៉ាម៉ាក់ ខ្ញុំមកយកឥវ៉ាន់ " ស៊ាវយូដើរចូលក្នុងផ្ទះដោយភាពតានតឹង សភាពផ្ទះដូចទើបតែធ្វើសង្រ្គាមហើយ មានអំបែងដបដែលបែកខ្ចាយ ហើយនៅរបស់របរជ្រុះពេញឥដ្ឋទៀត ឃើញហើយពិតជាហត់នឿយជាខ្លាំង
" ចង់យកអីក៏យកទៅ យកហើយក៏ចេញទៅវិញទៅ " លោកសឹងស្រែកខ្លាំងៗដាក់ស៊ាវយូ កំពុងតែមួម៉ៅស្រាប់ផង។
YOU ARE READING
គំនុំស្នេហ៍ម៉ាហ្វៀ
Romance《 គេជាមនុស្សឈាមត្រជាក់ គ្មានធម៌មេត្តាចំពោះមនុស្សដែលគេស្អប់ឡើយ ហើយអ្វីដែលគេស្អប់ខ្លាំងបំផុតគឺទឹកភ្នែកព្រោះវាជានិមិត្តរូបនៃភាពទន់ជ្រាយ មនុស្សដែលយំមនុស្សចំពោះមុខរបស់គេអាចត្រូវគេសម្លាប់ក៏ថាបាន ព្រោះទឹកភ្នែកជារបស់ដែលរំខានចិត្តគេបំផុត 》 《 គេធំធាត់ឡើងដោយក...
