មន្ទីរពេទ្យ
ក្រុមគ្រូពេទ្យកំពុងតែធ្វើការយ៉ាងមមាញឹកក្នុងវះកាត់ឲ្យស៊ាវយូ ទោះជាគ្រាប់កាំភ្លើងមិនចំចំណុចសំខាន់តែស៊ាវយូបាត់បង់ឈាមច្រើនណាស់។
ស្របពេលដែលកាវធូកំពុងតែរង់ចាំខាងមុខបន្ទប់វះកាត់ វិនឡាងដែលទទួលដំណឹងពីកូនចៅមុននេះក៏រត់មករកកាវធូទាំងភ័យស្លន់ស្លោ ហើយគេរឹតតែភ័យនៅពេលដែលឃើញខ្លួនកាវធូប្រឡាក់សុទ្ធតែឈាម។
" ចៅហ្វាយយ៉ាងម៉េចហើយ? មានត្រូវរបួសត្រង់ណាទេ? " វិនឡាងសួរនាំព្រមទាំងចាប់បង្វិលខ្លួនរបស់កាវធូរកមើលក្រែងមានរបួស
" យើងមិនអីទេ តែក្មេងម្នាក់នោះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេ " កាវធូនិយាយព្រមទាំងសម្លឹងមើលទៅទ្វារបន្ទប់វះកាត់
" គេច្បាស់ជាមិនអីទេ គ្រូពេទ្យនៅទីនេះពូកែណាស់ច្បាស់ជាអាចជួយស៊ាវយូបាន " ទោះជាអន់ចិត្តដែលកាវធូបារម្ភពីស៊ាវយូខ្លាំង តែវិនឡាងនៅតែព្យាយាមនិយាយលួងលោមចៅហ្វាយ។
' ក្រាក ' ទ្វារបន្ទប់វះកាត់បើកឡើង តែគ្រូពេទ្យចេញមកព្រោះតែត្រូវការឈាមដើម្បីបញ្ចូលទៅឲ្យស៊ាវយូ
" អ្នកជំងឺបាត់បង់ឈាមច្រើនណាស់ ពួកយើងត្រូវបញ្ចូលឈាមឲ្យអ្នកជំងឺជាបន្ទាន់ " អ្នកគ្រូពេទ្យម្នាក់ចេញមកប្រាប់ពីស្ថានភាពរបស់កាវធូឲ្យស៊ាវយូបានដឹង
" អ្នកគ្រូធ្វើយ៉ាងម៉េចក៏បានឲ្យតែគេមានសុវត្ថិភាព "
" ប៉ុន្តែអ្នកជំងឺមានឈាមកម្រដែលខាងមន្ទីរពេទ្យរបស់យើងគ្មាន ពួកយើងកំពុងតែរកពីមន្ទីរពេទ្យផ្សេងផងដែរ តែបើមានសាច់ញាតិអ្នកជំងឺអាចបរិច្ចាគបានពួកយើងនឹងធ្វើការបូមឈាមឥលូវដើម្បីបញ្ចូលឲ្យអ្នកជំងឺ " អ្នកគ្រូក៏រៀបរាប់បន្ថែមទៀតឲ្យកាវធូបានដឹង
" គេមានឈាមប្រភេទអីដែរអ្នកគ្រូពេទ្យ? " កាវធូសួរបញ្ជាក់ព្រោះមន្ទីរពេទ្យនេះធំណាស់ មិនសមថាគ្មានឈាមគ្រប់គ្រាន់សម្រាប់ផ្ដល់ឲ្យអ្នកជំងឺនោះទេ
" អ្នកជំងឺមានឈាមប្រភេទO ហើយជាប្រភេទពិសេសខុសពីអ្នកដទៃ ទើបពួកយើងគ្មានឈាមសម្រាប់បញ្ចូលឲ្យអ្នកជំងឺ "
" អ្នកគ្រូពេទ្យបូមឈាមរបស់ខ្ញុំទៅ " កាវធូស្នើឡើងព្រោះតែគេក៏មានឈាមប្រភេទOដែរ
" ចៅហ្វាយ " វិនឡាងហៅចៅហ្វាយរបស់ខ្លួនទាំងភ្ញាក់ផ្អើល។
VOUS LISEZ
គំនុំស្នេហ៍ម៉ាហ្វៀ
Roman d'amour《 គេជាមនុស្សឈាមត្រជាក់ គ្មានធម៌មេត្តាចំពោះមនុស្សដែលគេស្អប់ឡើយ ហើយអ្វីដែលគេស្អប់ខ្លាំងបំផុតគឺទឹកភ្នែកព្រោះវាជានិមិត្តរូបនៃភាពទន់ជ្រាយ មនុស្សដែលយំមនុស្សចំពោះមុខរបស់គេអាចត្រូវគេសម្លាប់ក៏ថាបាន ព្រោះទឹកភ្នែកជារបស់ដែលរំខានចិត្តគេបំផុត 》 《 គេធំធាត់ឡើងដោយក...
