ភាគទី១៦

57 5 0
                                        

   ហ័រយ៉ុងអង្គុយធ្វើការរហូតដល់ល្ងាច គេក៏ហួសទៅមើលក្លឹបកំសាន្តបន្តិច ព្រោះតែខានទៅមើលមួយរយៈដែរហើយ។ ហ័រយ៉ុងដើរចូលទៅក្នុងក្លឹបរបស់ខ្លួនដោយដំណើរមួយៗតែមានអំណាច ចំណែកឆាងអ៊ីនិងយូសានក៏តាមពីក្រោយជាប់។

" លោកយូសាន " សម្លេងស្រែកហៅឈ្មោះរបស់យូសានពីចម្ងាយ
" គេជាអ្នកណា? " ហ័រយ៉ុងសួរឡើងពេលងាកទៅឃើញភីងមីញកំពុងតែដើរសំដៅមក
" គ្រាន់តែជាអ្នកស្គាល់គ្នាទេចៅហ្វាយ ចៅហ្វាយខ្ញុំសុំទៅដោះស្រាយបញ្ហាជាមួយគេបន្តិចបានទេ? " យូសានសួរឡើងទាំងរអា បើចៅហ្វាយរបស់គេដឹងថានោះជាមិត្តរបស់ស៊ាវយូមានរឿងធំមិនខានទេ
" ... " មិនតប ហ័រយ៉ុងគ្រាន់តែដើរចេញទៅ
" កុំធ្វើឲ្យមានបញ្ហា ឯងដឹងថាត្រូវដោះស្រាយបែបណាហើយមែនទេសម្លាញ់ " ឆាងអ៊ីដាស់តឿនមិត្តរបស់ខ្លួនមុននឹងដើរទៅតាមចៅហ្វាយ
" មនុស្សដែលដើរចូលក្នុងមុននេះជាចៅហ្វាយរបស់លោកមែនទេ? " ភីងមីញដើរមកឈប់នៅចំពោះមុខយូសានរួចក៏សួរឡើង
" ត្រូវហើយ ឯងមកទីនេះធ្វើអី? "
" ខ្ញុំចង់មកសួរលោកមានបានដំណឹងពីមិត្តរបស់ខ្ញុំខ្លះទេ "
" គ្មានទេ " យូសានឆ្លើយកុហកដោយមិនស្ទាក់ស្ទើសូម្បីតែបន្តិច ប៉ុន្តែបើគេប្រាប់ភីងមីញតាមត្រង់រឿងនឹងកាន់តែធំមិនខានទេ
" ហ៊ឹម ខ្ញុំទៅវិញហើយ បើលោកមានដំណឹងអីចាំជួយប្រាប់ខ្ញុំផង " និយាយហើយភីងមីញក៏ដើរចេញទៅ
" ខ្ញុំសុំទោស " យូសានបានត្រឹមតែនិយាយសុំទោសភីងមីញពីក្រោយ ឲ្យគេធ្វើយ៉ាងម៉េចបានទៅបើប្រាប់ថាស៊ាវយូនៅទីណាចៅហ្វាយនឹងសម្លាប់គេមិនខាន។

   ថ្ងៃនេះមានរឿងជាច្រើនតម្រូវឲ្យហ័រយ៉ុងត្រូវដោះស្រាយ ព្រោះតែតានតឹងគេក៏ផឹកស្រាហើយនៅឆ្លៀតហៅស្រីៗប៉ុន្មាននាក់មកកំដរទៀត។ ហ័រយ៉ុងផឹកស្រាអស់ច្រើនគួរសមរហូតដល់គេមានអារម្មណ៍ថាស្រវឹងតិចៗហើយ ចំណែករាងកាយរបស់គេក៏ត្រូវបានស្រីៗទាំងនោះស្ទាបអង្អែលតែវាបែរជាធ្វើឲ្យគេមានអារម្មណ៍ថារំខានទៅវិញ

" ចេញទៅ " ហ័រយ៉ុងគ្រវាសដៃពួកនាងចេញខ្លាំងៗមិនថ្នមទឹកចិត្តពួកនាងអីបន្តិច
" អ្នកប្រុសឲ្យពួកខ្ញុំ... "
" យើងប្រាប់ឲ្យចេញ " លើកនេះហ័រយ៉ុងស្រែកខ្លាំងផ្អើលដល់ក្រៅបន្ទប់ហើយក៏ធ្វើឲ្យពួកនាងភ័យមិនស្ទើដែរ
" ចៅហ្វាយមានបញ្ហាអីមែនទេ? " ឆាងអ៊ីក៏ស្ទុះមកសួរចៅហ្វាយរបស់ខ្លួនព្រមទាំងធ្វើសញ្ញាឲ្យស្រីៗចេញទៅខាងក្រៅ
" ឯងទៅរកមនុស្សមកពីណាម៉េចក៏រំខានយ៉ាងនេះ? " ហ័រយ៉ុងសួរកូនចៅរបស់ខ្លួនហើយក៏លើកស្រាក្នុងដៃអកបង្ហើយ
" អឺ! សុំទោសចៅហ្វាយ " ឆាងអ៊ីក៏ព្រមទទួលកំហុសទាំងឆ្ងល់ ព្រោះរាល់ដងគឺហ័រយ៉ុងតែងតែមានមនុស្សស្រីមកកំដរហើយក៏មិនដែលមានបញ្ហាអីដែរ តែក្រោយពេលបានជួបស៊ាវយូហើយចៅហ្វាយរបស់គេក៏ផ្លាស់ប្ដូរយ៉ាងខ្លាំង
" ចេញឡាន យើងត្រឡប់ទៅភូមិគ្រឹះវិញ " ហ័រយ៉ុងបញ្ជាដៃស្ដាំរបស់ខ្លួនព្រមទាំងក្រោកឡើងឬកពារធម្មតាមើលមិនដឹងថាជាមនុស្សស្រវឹងសូម្បីតែបន្តិច
" បាទ ចៅហ្វាយ " ឆាងអ៊ីក៏ជូនចៅហ្វាយរបស់ខ្លួនត្រឡប់ទៅវិញតែម្នាក់ឯងព្រោះតែយូសានត្រូវមើលការខុសត្រូវនៅក្នុងក្លឹប។

គំនុំស្នេហ៍ម៉ាហ្វៀWhere stories live. Discover now