ភាគទី១១

Start from the beginning
                                        

   ក្រោយពីញ៉ាំអាហាររួចកាវធូក៏យល់ព្រមសម្រាកតាមការសុំរបស់វិនឡាងរហូតដល់ពេលល្ងាចទើបគេចេញទៅធ្វើការងាររបស់ខ្លួនដោយទុកឲ្យកូនចៅនៅមើលថែវិនឡាងបន្ត។

   ភូមិគ្រឹះត្រកូលហ័រ

   ស៊ាវយូដែលអង្គុយសោកសៅគេងលក់តាំងពីពេលណាក៏មិនដឹងគឺគេងលក់ទាំងអង្គុយបែបហ្នឹងតែម្ដង ហើយគេដឹងខ្លួនមកវិញក៏ល្ងាចទៅហើយ ស៊ាវយូក៏ក្រោកទៅបន្ទប់ទឹកសម្អាតខ្លួន។បន្ទាប់ពីសម្អាតខ្លួនរួចជាថ្មីស៊ាវយូក៏ដើរចេញមកដោយពាក់អាវរបស់ហ័រយ៉ុងព្រោះថាអាវរបស់គេរហែកអស់ហើយ តែគេក៏ត្រូវភ្ញាក់ជាមួយវត្តមានរបស់ហ័រយ៉ុងដែលចូលមកតាំងពីពេលណាក៏មិនដឹងហើយសម្លឹងមកកាន់គេដោយក្រសែភ្នែកគួរឲ្យខ្លាច

" លោកហ័រ! លោកមកនៅទីនេះបានយ៉ាងម៉េច? " ស៊ាវយូសួរឡើងទាំងភ្ញាក់ផ្អើលតែភ្លេចទៅថានេះជាបន្ទប់របស់គេ
" នេះជាបន្ទប់របស់យើង មុនចូលត្រូវរាយការណ៍ប្រាប់ឯងដែរមែនទេ? "
" អឺ ខ្ញុំគ្មានន័យបែបហ្នឹងទេ "
" អ្នកណាអនុញ្ញតឲ្យឯងពាក់អាវរបស់យើង? " ហ័រយុងសួរឡើងទាំងសម្លេងមាំព្រមទាំងដើរចូលទៅរកស៊ាវយូយឺតៗ ចំណែកស៊ាវយូក៏ឈានជើងថយក្រោយតិចៗរហូតខ្នងរបស់គេប៉ះហ្នឹងជញ្ជាំង
" ខ្ញុំ...សុំទោស ព្រោះតែអាវរបស់ខ្ញុំរហែកទើប... "
" ដោះចេញមក "
" ថា...ថាម៉េច? " ស៊ាវយូសួរឡើងទាំងភ្ញាក់ផ្អើល
" ឯងគ្មានសិទ្ធប៉ះពាល់របស់របរប្រើប្រាស់របស់យើងនោះទេ ព្រោះយើងមិនចង់ឲ្យជាប់ក្លិនកខ្វក់ឡើយ " សម្ដីចាក់ដោតស្ដាប់លឺហើយធ្វើឲ្យស៊ាវយូរលីងរលោងទឹកភ្នែក
" ប៉ុន្តែខ្ញុំគ្មាន... " មិនទាន់ចប់ប្រយោគស្រួលបួលផងក៏ត្រូវហ័រយ៉ុងនិយាយកាត់ជាលើកទីពីរ
" ដោះចេញមក " ដាក់បញ្ជាម្ដងទៀតដោយសម្លេងត្រជាក់រួមជាមួយខ្សែភ្នែកមុតស្រួច ស៊ាវយូមិនបានតបតអ្វីឡើយបានត្រឹមតែលើកដៃប្រឡេះឡេវអាវរបស់ខ្លួនមួយគ្រាប់ៗទាំងញ័រដៃ
" បានហើយមិនបាច់ដោះទេ យើងមិនចង់ឃើញរាងកាយដ៏កខ្វក់របស់ឯងឡើយ " គ្រប់ពាក្យសម្ដីដែលនិយាយចេញមកចាក់ទម្លុះបេះដូងរបស់ស៊ាវយូឲ្យឈឺចាប់ខ្លាំងណាស់
"..." ស៊ាវយូដែលប្រឡេះឡេវអាវទើបតែបានបីគ្រាប់ គ្រាន់តែលឺសម្ដីនេះហើយទឹកភ្នែកដែលខំទប់មុននេះក៏ស្រាប់តែហូរចុះមកដោយឃាត់មិនបាន
" កុំមកយំនៅចំពោះមុខយើង ទឹកភ្នែករបស់ឯងគ្មានតម្លៃទេ " ហ័រយ៉ុងក៏ដើរទៅរកស៊ាវយូព្រមទាំងច្របាច់ចង្ការរបស់ស៊ាវយូខ្លាំងៗមុននឹងនិយាយសម្ដីដែលធ្វើឲ្យស៊ាវយូកាន់តែឈឺចាប់
ស្របពេលជាមួយគ្នានោះអាវរបស់ស៊ាវយូដែលដោះឡេវមុននេះក៏បង្ហាញដើមទ្រូងដ៏សម៉ដ្ឋរលោងតែមានស្នាមជាំឲ្យហ័រយ៉ុងបានឃើញ ធ្វើឲ្យគេខះ.កមួយរំពេចក្នុងខ្លួនក៏ចាប់ផ្ដើមក្ដៅគ្រប់គ្រងខ្លួនឯងស្ទើតែមិនបាន។ គេមិនធ្លាប់បែបនេះពីមុនមកឡើយ គេតែងតែគ្រប់គ្រងចំណង់របស់ខ្លួនឯងបានល្អជានិច្ច
" អ្ហឹម " ហ័រយ៉ុងក៏អោនទៅបឺតមាត់របស់ស៊ាវយូខ្លាំងៗ នៅមានដៃដែលស្ទាបអង្អែលចង្កេះរបស់ស៊ាវយូទៀត ចុងក្រោយគេនៅតែមិនអាចគ្រប់គ្រងខ្លួនឯងបានរាល់ពេលដែលនៅក្បែរស៊ាវយូ

គំនុំស្នេហ៍ម៉ាហ្វៀWhere stories live. Discover now