ក្រុមគ្រូពេទ្យក៏បានចូលមកពិនិត្យអាការៈរបស់វិនឡាង ព្រមទាំងប្រាប់របៀបមើលថែរបួសនិងអាហារដែលត្រូវញ៉ាំសម្រាប់អ្នកជំងឺ។ បន្ទាប់ពីគ្រូពេទ្យចេញទៅផុតហើយ អ្នកទាំងពីរក៏បានត្រឹមតែសម្លឹងមុខគ្នាមិនទាន់និយាយអ្វីនៅឡើយទេ។
" លោកគិតថាមានជីវិតអមតៈមែនទេ? ហេតុអ្វីក៏យកខ្លួនឯងទៅប្រឈមនឹងគ្រោះថ្នាក់បែបនោះ? " កាវធូក៏ផ្ដើមសំនួរឡើងមក ពេលខ្លះគេក៏មិនយល់ដែរថាវិនឡាងគិតអីទើបចូលចិត្តធ្វើតែរឿងគ្រោះថ្នាក់បែបហ្នឹង នេះមិនមែនជាលើកទីមួយទេដែលគេរងរបួសជំនួសខ្លួនបែបនេះ
" ខ្ញុំមិនចង់ឃើញចៅហ្វាយមានរបួសទេ " វិនឡាងតបទាំងសម្លេងខ្សាវៗ ព្រោះពេលនេះគេនៅមិនទាន់មានកម្លាំងពេញលេញនៅឡើយទេ
" យើងអាចការពារខ្លួនឯងបាន បើលោកស្លាប់បាត់តើគិតយ៉ាងម៉េច? "
" ខ្ញុំមិនអីទេ ពេលនេះក៏អស់អីហើយ " (ទោះស្លាប់ក៏ខ្ញុំត្រូវតែការពារចៅហ្វាយដែរ) ចុងប្រយោគវិនឡាងបានត្រឹមនិយាយក្នុងចិត្ត គេពិតជាមិនអាចឲ្យកាវធូមានរបួសសូម្បីតែបន្តិចទោះជាគេស្លាប់ក៏ដោយ
" លោកត្រូវតែឈប់ធ្វើរឿងគ្រោះថ្នាក់ទៀត " កាវធូដាក់បញ្ជាទោះដឹងថាវិនឡាងមិនស្ដាប់គេក៏ដោយ
" ចៅហ្វាយក៏ដូចគ្នាកុំទៅរកលោកហ័រទៀត ខ្ញុំដឹងថាចៅហ្វាយបារម្ភពីអ្នកប្រុសតូចតែបើយើងទៅទាំងបែបនេះក៏មិនអាចនាំអ្នកប្រុសតូចមកវិញបានដែរ " និយាយបែបនេះមិនមែនគេមិនខ្វល់ពីស៊ាវយូទេ តែគេដឹងថាបើទៅត្រង់ៗបែបនេះក៏មិនអាចជួយអ្វីបានដែរ
" លោកសម្រាកទៅ ក្រោកមកយូរដែរហើយ " កាវធូមិនបានតបក៏បង្វែរទៅរឿងផ្សេងវិញ ព្រោះគេមិនអាចសន្យាបានឡើយចំពោះរឿងនេះ
" ចៅហ្វាយក៏ត្រូវតែសម្រាកដែរ មើលមុខទៅស្លេកអស់ហើយ " បើទាយមិនខុសទេចៅហ្វាយរបស់គេសូម្បីតែបាយក៏មិនបានញ៉ាំដែរ
" ល្អ តែលោកសម្រាកទៅខ្ញុំញ៉ាំអីបន្តិចសិន " កាវធូក៏រៀបចំអាហារដែលកូនចៅយកមកឲ្យមុននេះដើម្បីញ៉ាំ ព្រោះពេលនេះដូចជាឃ្លានដែរហើយ ស្មានតែក្រពះតាន់
" ចៅហ្វាយសន្យាមកថាមិនទៅរកលោកហ័រទៀតទេ បើចៅហ្វាយទៅខ្ញុំត្រូវតែទៅជាមួយ " ដាក់បំរាមឲ្យហើយមិនចឹងទេចៅហ្វាយរបស់គេនាំគ្រោះថ្នាក់មកដាក់ខ្លួនទៀតហើយ
" លោកបញ្ជាយើង... "
" ខ្ញុំកំពុងតែអង្វរចៅហ្វាយ " អ្នកទាំងពីរក៏ស្ងាត់មាត់រៀងខ្លួន វិនឡាងអង្គុយមើលចៅហ្វាយរបស់ខ្លួនញ៉ាំមិនដាក់ភ្នែកទេ។
YOU ARE READING
គំនុំស្នេហ៍ម៉ាហ្វៀ
Romance《 គេជាមនុស្សឈាមត្រជាក់ គ្មានធម៌មេត្តាចំពោះមនុស្សដែលគេស្អប់ឡើយ ហើយអ្វីដែលគេស្អប់ខ្លាំងបំផុតគឺទឹកភ្នែកព្រោះវាជានិមិត្តរូបនៃភាពទន់ជ្រាយ មនុស្សដែលយំមនុស្សចំពោះមុខរបស់គេអាចត្រូវគេសម្លាប់ក៏ថាបាន ព្រោះទឹកភ្នែកជារបស់ដែលរំខានចិត្តគេបំផុត 》 《 គេធំធាត់ឡើងដោយក...
ភាគទី១១
Start from the beginning
