ភាគទី១១

Start from the beginning
                                        

   បន្ទាប់ពីម៉ែដោះចេញទៅបាត់ហើយ ស៊ាវយូក៏ក្រោកឡើងដើរសំដៅទៅបន្ទប់ទឹកទាំងអារម្មណ៍វេទនា នៅមានច្រវ៉ាក់ដែលជាប់ជើងទៀត វាវែងគួរសមដែលអាចឲ្យគេដើរនៅក្នុងបន្ទប់នេះបានដោយសេរី តែក្នុងបន្ទប់នេះប៉ុណ្ណោះមិនអាចចេញក្រៅបានឡើយ។ ស៊ាវយូក៏ប្រញាប់រៀបចំខ្លួនឲ្យរួចរាល់ព្រោះគេពេលនេះដូចជារៀងឃ្លានដែរហើយ។

   បន្ទាប់ពីបានងូតឲ្យស្រឡះខ្លួនហើយ ស៊ាវយូក៏ញ៉ាំបបរនិងលេបថ្នាំព្រោះតែគេឈឺចាប់ពេញរាងកាយដើរមិនចង់រួចនោះទេ។ ញ៉ាំថ្នាំបានមួយសន្ទុះការឈឺចាប់ក៏អន់ថយខ្លះ គេក៏ក្រោកទៅរៀបចំបន្ទប់ឲ្យមានរបៀបព្រោះតែរឿងម្សិលមិញបន្ទប់នេះរញ៉េរញ៉ៃមើលមិនយល់សូម្បីតែបន្តិច ណាមួយគេជាមនុស្សដែលធ្លាប់តែធ្វើការមិនសម្រាក ដល់ពេលឲ្យគេមកនៅស្ងៀមៗបែបនេះគេមិនទម្លាប់។

ទម្រាំតែរៀបចំរួចរាល់ស៊ាវយូក៏ហត់ល្មមដែរ តែមិនមែនហត់ព្រោះការងារទេ គេហត់ព្រោះច្រវ៉ាក់ដែលជាប់ជើងរបស់គេវាធ្ងន់បន្តិចធ្វើឲ្យជើងរបស់គេក្រហមអស់ហើយ។ ស៊ាវយូដាក់ខ្លួនអង្គុយផ្អែកខ្នងនឹងគ្រែអោបក្បាលជង្គង់សម្លឹងមើលទៅខាងមុខដោយភាពសោកសៅ តែអ្វីដែលគេបានឃើញគឺមានតែភាពខ្មៅងងឹត។

" តើពេលណាទើបជីវិតមួយនេះបានសុខទៅ? បងប្រុសខ្ញុំនឹកបងណាស់ តើពេលនេះបងយ៉ាងម៉េចហើយ? " នឹកដល់បងប្រុសហើយទឹកភ្នែកក៏ហូរមក មួយរយៈនៅជាមួយបងប្រុសគេពិតជាកក់ក្ដៅខ្លាំងណាស់ ហើយក៏មានក្ដីសុខណាស់ដែរ តែពេលនេះតើបងប្រុសរបស់គេយ៉ាងម៉េចហើយ? ។

   មន្ទីរពេទ្យ

   មនុស្សដែលសន្លប់ពេញមួយយប់នៅតែមិនទាន់ដឹងខ្លួនធ្វើឲ្យកាវធូបារម្ភជាខ្លាំង គេនៅរង់ចាំបែបនេះរហូតសូម្បីតែបាយក៏មិនញ៉ាំ។

" អ្ហឹម " វិនឡាងក្រហឹមនៅដើម.កតិចៗជាសញ្ញាបង្ហាញថាគេដឹងខ្លួនហើយ កាវធូក៏ប្រញាប់ស្ទុះទៅមើលយ៉ាងលឿននិងចុចកណ្ដឹងហៅគ្រូពេទ្យ
" លោកយ៉ាងម៉េចហើយ? " កាវធូសួរឡើងទាំងបារម្ភ លើកនេះគេត្រូវរបួសព្រោះតែខ្លួនទៀតហើយ
"..." ព្រោះទើបតែដឹងខ្លួនវិនឡាងបានត្រឹមតែងាកមើលជុំវិញខ្លួន គេនៅមិនទាន់រកសម្លេងខ្លួនឯងឃើញនៅឡើយទេ។

គំនុំស្នេហ៍ម៉ាហ្វៀWhere stories live. Discover now