កាវធូក៏បានដើរទៅតាមអ្នកគ្រូពេទ្យទៅកាន់បន្ទប់បូមឈាម តែក្នុងចិត្តរបស់គេក៏មានការសង្ស័យ ព្រោះគ្រប់យ៉ាងដូចជាចៃដន្យពេកហើយ។
បន្ទាប់ពីបូមឈាមហើយកាវធូក៏មកអង្គុយចាំស៊ាវយូនៅមុខបន្ទប់វះកាត់ ចំណែកវិនឡាងកំពុងតែសម្លឹងមើលកាវធូទាំងបារម្ភ។
" វិនឡាងទៅស៊ើបពត៌មានគ្រប់យ៉ាងពីក្មេងម្នាក់នេះឲ្យយើងបន្តិច យកពត៌មានលម្អិតឲ្យកាន់តែឆាប់កាន់តែល្អ " កាវធូបញ្ជាទៅមនុស្សជំនិតរបស់ខ្លួន
" ចៅហ្វាយស៊ើបពីស៊ាវយូធ្វើអ្វីទៅ? " វិនឡាងសួរឡើងទាំងឆ្ងល់
" យើងមិនទាន់ច្បាស់ទេ លោកគ្រាន់តែធ្វើតាមបញ្ជារបស់យើងទៅ "
" បាទ ចៅហ្វាយ " ទទួលបញ្ជារួចហើយវិនឡាងក៏ចេញទៅធ្វើកិច្ចការរបស់ខ្លួន ចំណែកកាវធូក៏អង្គុយរង់ចាំស៊ាវយូបន្ត។
ស្របពេលដែលស៊ាវយូកំពុងតែនៅក្នុងបន្ទប់វះកាត់ ហ័រយ៉ុងកំពុងតែមមាញឹកក្នុងការប្រមាញ់ក្រុមដែលជួញដូរថ្នាំនៅក្នុងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គេ។ ហ័រយ៉ុងរវល់ជាមួយការងារខ្លាំងពេកទើបមិនបានចាប់អារម្មណ៍ថាស៊ាវយូមិនទាន់ចូលធ្វើការវិញនៅឡើយទេ។
" ចៅហ្វាយ នេះជាឯកសារដែលចៅហ្វាយត្រូវការ " ឆាងអ៊ីបានហុចឯកសារមួយមកឲ្យចៅហ្វាយរបស់ខ្លួន
" ទុកត្រង់ហ្នឹងហើយ ឯងមានស៊ើបបានអីបន្ថែមទៀតពីក្រុមជួញដូរទាំងនោះទេ? " ហ័រយ៉ុងដែលកំពុងតែមើលឯកសារក៏សួរកូនចៅរបស់ខ្លួន
" តាមដែលស៊ើបមកបាន ក្រុមជួញដូរថ្នាំមានមេធំដែលលាក់ខ្លួននៅពីក្រោយដោយគ្មានកូនចៅណាម្នាក់ធ្លាប់បានឃើញមុខរបស់គេឡើយ " ឆាងអ៊ីក៏រាយការណ៍អ្វីដែលខ្លួនស៊ើបបានឲ្យចៅហ្វាយបានដឹង
" ឯងតាមដានមើលពួកគេឲ្យជាប់ យើងចង់ដឹងណាស់ថាមេក្លោងរបស់ពួកគេជាអ្នកណា "
" បាទចៅហ្វាយ " ហ័រយ៉ុងក៏បន្តធ្វើការងាររបស់ខ្លួនរហូតដល់យប់ជ្រៅ ហើយមួយរយៈនេះគេមិនបានទៅក្លឹបនោះទេគឺភាគច្រើនគេដេកនៅក្រុមហ៊ុនតែម្ដង។
ត្រឡប់មកមើលក្នុងមន្ទីរពេទ្យវិញ ស៊ាវយូទទួលការវះកាត់បានជោគជ័យហើយ ហើយក្រុមគ្រូពេទ្យក៏បានផ្លាស់គេទៅបន្ទប់សម្រាកធម្មតាផងដែរ។ ស៊ាវយូនៅតែសន្លប់ព្រោះតែជាតិថ្នាំ ចំណែកកាវធូក៏នៅអង្គុយយាមរហូតមិនព្រមចេញទៅណាឡើយ។
YOU ARE READING
គំនុំស្នេហ៍ម៉ាហ្វៀ
Romance《 គេជាមនុស្សឈាមត្រជាក់ គ្មានធម៌មេត្តាចំពោះមនុស្សដែលគេស្អប់ឡើយ ហើយអ្វីដែលគេស្អប់ខ្លាំងបំផុតគឺទឹកភ្នែកព្រោះវាជានិមិត្តរូបនៃភាពទន់ជ្រាយ មនុស្សដែលយំមនុស្សចំពោះមុខរបស់គេអាចត្រូវគេសម្លាប់ក៏ថាបាន ព្រោះទឹកភ្នែកជារបស់ដែលរំខានចិត្តគេបំផុត 》 《 គេធំធាត់ឡើងដោយក...
ភាគទី០៨
Start from the beginning
