«ដោះខោអាវទៅ!!... យើងឲ្យឯងដោះខោអាវក្រៅនឹងចេញទៅ មិនក្តៅទេឬយ៉ាងម៉េច?» រីគីបញ្ជាក់ពេលដែលឃើញទឹកមុខស៊ុននូហើយ ក្មេងនេះម៉េចក៏គិតឃើញតែផ្លូវនោះអញ្ចឹង
«លោកម្ចាស់មិននិយាយឲ្យចំៗពីដំបូងមកអត់ទេ» ស៊ុននូដោះអាវក្រៅបណ្ដើរមាត់រអ៊ូបណ្ដើរ
«ឯងចង់ផឹកស្រាអី?» រីគីដើរទៅកាន់ទូដាក់ស្រា គេនៅសម្លឹងមើលស្រាជាច្រើនប្រភេទដែលនៅក្នុងទូមិនដឹងថាត្រូវផឹកមួយណា ទើបសួររាងល្អិត
«ខ្ញុំមិនដែលទាំងស្គាល់ប្រភេទស្រាផង លោកម្ចាស់មកសួរខ្ញុំបែបនេះចប់ហើយ» ស៊ុននូដើរទៅឈរទន្ទឹមនឹងរីគីសម្លឹងមើលដបស្រាទាំងអស់នោះ
«មានស្រាណាផ្អែមៗអត់សូវល្វីងទេលោកម្ចាស់?» ស៊ុននូ
«មានស្រាទំពាំងបាយជូរបៃតង» រីគីដកដបស្រាមួយចេញមកដែលមានទឹកពណ៌បៃតងស្រាលប្លែកខុសពីគេ
«ខ្ញុំមិនដែលឃើញស្រាពណ៌នេះសោះ» ស៊ុននូ
«ទៅអង្គុយខាងមុខវេរ៉ង់ដាទៅ» រីគីកាន់ដកស្រាផង ហើយក៏កាន់កែវស្រាផងដើរចេញពីខាងក្រោយបន្ទប់ដែលមានវេរ៉ង់ណាសម្រាប់អង្គុយលេង
មកដល់ក៏ដាក់ខ្លួនអង្គុយ រាងក្រាស់ដោះអាវក្រៅសល់តែអាវវាលក្លៀកសមួយ...
«លោកម្ចាស់កើតអីមែនទេ? ទើបមកញ៉ាំស្រាកណ្ដាលយប់បែបនេះ»ឃើញរីគីលើកកែវស្រាអកមួយដង្ហើម ពេលដែលគេទម្លាក់កែវស្រាចុះហើយស៊ុននូក៏សួរតែម្ដងទៅ
«គ្មានអីទេ គ្រាន់តែចង់ផឹក» រីគីសម្លឹងមុខរាងតូច
«ស្រាឆ្ងាញ់ត្រង់ណាទៅលោកម្ចាស់ ម៉េចក៏គេចូលចិត្តផឹកវាម្ល៉េះ?» ស៊ុននូ
«ឯងផឹកដែរទៅដឹងហើយ» រីគីបានចាក់ស្រាចូលទៅក្នុងកែវរបស់ស៊ុននូ ដោយហុចឲ្យគេសាកផឹកស្រាមួយប្រភេទនេះ
«ហឹម~~ស្រាអីផ្អែមអញ្ចឹង?» ស៊ុននូទម្លាក់កែវស្រាដោយជញ្ជក់មាត់ស្រង់យករសជាតិដែលនៅជាប់បបូរមាត់របស់គេ
«លោកម្ចាស់»
«ហ៊ឹម?»
«នៅក្នុងទូនោះមានអ្វីញ៉ាំទេ? ញ៉ាំតែស្រាសុទ្ធបែបនេះលោកម្ចាស់មិនស្រវឹងទេឬ?» ស៊ុននូល់កដៃចង្អុលទៅទូទឹកកកដែលនៅក្នុងបន្ទប់របស់រីគី
EPISODE 15: ស្រាទំពាំងបាយជូរបៃតង
Start from the beginning
