«ចាំឲ្យឯងអង្គុយមិនដឹងពេលណា» រីគីបានគេបានអង្គុយលើប្រាណហើយ ដៃមិនស្ងៀមបានលូកទៅអោបចង្កេះរាងតូចជាប់~~
«លោកម្ចាស់កុំអោបបែបនេះ ខ្ញុំរសើប» ស៊ុននូចាប់ដៃរីគីកុំឲ្យលូកអោបគេទៀត អារឿងទាញគេមកអង្គុយលើភ្លៅនេះគេនៅភ័យមិនទាន់បាត់ផង មកអោបចង្កេះអោបអីបែបនេះទៀត គេរឹងខ្លួនអស់ហើយ
~~ក្រាក~~
សម្លេងបើកទ្វារបង្ហាញឲ្យឃើញហាគីរូចូលមក បន្ទាប់មកក៏លេចវត្តមានបុរសសង្ហារវ័យ៣០ឆ្នាំដើរចូលមកធ្វើទឹកមុខភ្ញាក់ផ្អើលពេលឃើញទិដ្ឋភាពបែបនេះ
«អុះ ខ្ញុំមករំខានពេលលោកទេដឹង???» នាយធ្វើជាងាកមុខចេញមិនហ៊ានមើល
«យើងថាលោកឃើញឡើងស៊ាំភ្នែកទៅហើយរូបភាពបែបនេះ» រីគីតបដោយទឹកមុខកំណាចរបស់គេ ចំណែកឯស៊ុននូវិញមិនបាច់និយាយទេគេអៀនផងខ្មាសផងឡើងជ្រុបមុខទៅក្រោយខ្នងរីគីបាត់ហើយ
«តែម្ដងនេះប្ដូររសជាតិឬ?» ហ៊ីស៊ឹងអស់សំណើច ដើរទៅដាក់ខ្លួនអង្គុយនៅសាឡុងខាងឆ្វេងដៃរបស់រីគី
«ប្រហែលជាបែបហ្នឹងហើយ បើស៊ីតែអន្ទង់រាល់ថ្ងៃវារាងត្រលាន់ទើបយើងប្ដូររសជាតិចង់ស៊ីពស់វែកវិញ» រីគីអោបស៊ុននូកាន់តែណែនធ្វើមុខឌឺដងទៅកាន់ហ៊ីស៊ឹង
«ប្រយ័ត្នផងណា ប្រយ័ត្នពស់វែកមានពិសលោករីគី» ហ៊ីស៊ឹងក៏មិនអោយចាញ់ពាក្យគ្នា
«ប្រាកដចិត្តថាពស់វែកដែលខ្ញុំស៊ីទោះជាវាមានពិសក៏ពិសវាមិនខ្លាំងដូចពស់ប្រលឹតដែរ» រីគីក្របួចមាត់និយាយមានបំណងចង់បញ្ឆេះហ៊ីស៊ឹង
«ខ្ញុំមិនដែលឮថាពស់ប្រលឹតមានពិសសោះ ហ៊ឹស» ហ៊ីស៊ឹងសើចឡើងស្រស់ដាក់រីគី
«ឲ្យតែជាសន្តានពស់មិនថាពស់អ្វីវាសុទ្ធតែមានពិសទាំងអស់នឹង»រីគី
«អូ៎...! ចុះលោកមានបំណងចង់ស៊ីនេះជាពស់វែកអ្វី?» ហ៊ីស៊ឹង
«យើងមិនស៊ីពស់អន់ៗនោះទេ ប្រហែលនេះជាពស់វែករនាម ឬក៏ជាពស់ក្របីទេដឹង... ងើបមុខបន្តិចមកមើលមិនគិតស្វាគមន៍ភ្ញៀវរបស់យើងទេឬ?» រីគីចាប់ទាញស៊ុននូឲ្យបែរមុខទៅកាន់ហ៊ីស៊ឹង ស្បថថាពេលនេះស៊ុននូកំពុងតែគ្រប់គ្រងបេះដូងដែលលោតញាប់របស់គេ សន្ទនារវាងពួកគេនិយាយពីស្អីគេស្ដាប់មិនយល់សោះ
