«លោកឈប់នៅខាងមុខផ្លូវនេះហើយ» ស៊ុននូបានចង្អុលទៅច្រក់ផ្លូវចូលផ្ទះរបស់ខ្លួន
«ផ្លូវចូលផ្ទះឯងហេស៎?» រីគី
«បាទ អរគុណដែលបានជូនខ្ញុំមក» ស៊ុននូ គ្រាន់តែនិយាយចប់ក៏ចុះពីលើឡានដើរសំដៅទៅកាន់ផ្ទះរបស់គេ
«ឈូ~~មកហើយហេស៎? អាកូនជើងល្អ» មកដល់ផ្ទះភ្លាមក៏ទទួលបានទឹកមួយធុងជះចំកណ្ដាលមុខរបស់រាងតូចដោយស្នាដៃឪពុករបស់គេ
«ខ្ញុំមកពីប្រឡងប៉ា» ស៊ុននូយកដៃជូតមុខតបទៅកាន់គាត់វិញទាំងញ័រមាត់តតាត់
«ប្រឡងម៉ែឯងស្អី យើងប្រាប់ឲ្យឈប់រៀន ឈប់រៀនហើយមកជួយធ្វើនំប៉័ងលក់នេះវាបានលុយជួយគ្រួសារខ្លះ តែឯងគិតតែពីបំផ្លាញលុយយើងដោយយកលុយទៅជះលើការរៀនរបស់ឯងដែលគ្មានប្រយោជន៍នោះ» ឪពុករបស់ស៊ុននូស្រែកជេរកូនប្រុសខ្លាំងទាំងសំឡេងក្រងួរដូចជាមនុស្សស្រវឹងខួប
«តែម៉ាក់ចង់ឲ្យខ្ញុំរៀនឲ្យបានចប់» ស៊ុននូ
«ម៉ែឯងវាងាប់បាត់ទៅហើយ វាគ្មាននៅឃើញឯងរៀនស្អីទេ» គាត់នៅតែបន្តជេរ
«ប៉ាម៉េចក៏និយាយបែបនេះ» ស៊ុននូស្រែកទៅកាន់គាត់វិញ
«ឯងហ៊ានស្រែកដាក់យើងផងហេស៎ អាកូនចោម្សៀត! ជីយូយកផ្ដៅឲ្យប៉ា» គាត់ចង្អុលមុខស្រែកខ្លាំងៗដល់ថ្នាក់អ្នកជិតខាងដែលចង់រឿងគេរត់មកមើលលាន់
«នេះប៉ា» ជីយូក៏បានដូចចិត្តទៀត នាងរត់ចូលទៅក្នុងផ្ទះមកវិញក៏បានជាមួយផ្ដៅមួយចេញមក
«ប៉ា កុំធ្វើបែបនេះអីប៉ា ខ្ញុំសុំអង្វរខ្ញុំគ្រាន់តែចង់ទៅរៀន»ស៊ុននូលត់ជង្គង់គ្រឹបទៅលើដីត្រដុសដៃសំពះលន់តួជាមួយសំឡេងញ័រតតាត់របស់គេ
~~ឆ្វាប់~~
«អួយ ប៉ា ហ៊ឹកៗ កុំវៃខ្ញុំអីប៉ា ខ្ញុំឈឺ» ស៊ុននូសឹងប្រកាច់ភ្លាមៗពេលត្រូវខ្សែផ្ដៅវាត់មួយកម្លាំងទៅលើខ្លួនប្រាណរបស់គេ
«វៃឲ្យអាក្មេងភ្លើដូចជាឯងនេះវាចាំនៅក្នុងខួរ ដាប់ថ្មចំណាំទុកក្នុងខួរឯងផង ទោះជាឯងរៀនដល់ងាប់ទៅតាមម៉ែឯងក៏ជីវិតឯងមិនបានល្អស្អីដែរ» គាត់គិតតែពីវាយគេមិនដកដៃ ឡើងរាងល្អិតទន់ខ្លួនញ័រដូចជាកូនសត្វនៅលើផ្លូវដែលមនុស្សកំពុងតែឈរមើលប៉ុន្តែមិនមានអ្នកណាហ៊ានចូលមកជួយឡើយ
