EPISODE 01: ជំនួប

855 82 0
                                        

សភាពមមាញិកនៅលើបណ្ដោយផ្លូវធំឆ្លងកាត់អគារពាណិជ្ជកម្មកម្ពស់ខ្ពស់ៗជាច្រើនជាន់ងើយមើលទៅលើសឹងជាប់ក។ នៅច្រកតូចមួយដែលផុតពីអគារទាំងអស់នោះមានផ្លូវលំចូលទៅក្នុងកម្លែងរស់នៅបែបសាមញ្ញមិនឡូយឆាយដូចនៅខាងមុខនោះឡើយ។ ទោះបីជានៅក្នុងទីក្រុងមានភាពទំនើបស៊ីវិល័យយ៉ាងណាក៏តែងតែមានប្រជាជនដែលមានជីវភាពមិនសូវធូរធារស់នៅច្រឡូកច្រឡំនៅទីនោះដែរ។

ដូចជានៅក្នុងមជ្ឃដ្ឋានមួយនេះ មនុស្សម្នានាំគ្នាបើកលក់ជាទម្រង់អាជីវកម្មតូចៗ ដូចជាហាងនំប៉័ង ហាងកាហ្វេ និងហាងអាហារដែលមានតម្លៃធូថ្លៃសម្រាប់បុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុនធំៗខាងមុខដែលមិនសូវមានធនធាន។

សម្លេងអ៊ូអរនៃបណ្ដុំមនុស្សដែលរកស៊ីប្រជែងគ្នា មិនត្រឹមតែប្រជែងរឿងរកស៊ីតែមួយមុខ មិនថាអ្នកមានឬអ្នកក្រតែងតែបង្អួតគ្នារឿងទ្រព្យសម្បត្តិ អួតគ្នាពីរឿងនេះរឿងនោះ និយាយដើមគ្នា ជាហេតុធ្វើឲ្យអ្នកនៅម្ដុំនេះរស់នៅមិនសូវជាចុះសម្រុងគ្នាឡើយ។

«ស៊ុននូ យើងប្រើឲ្យឯងធ្វើម្សៅនំប៉័ងហើយឯងប្រកាច់ទៅណានឹង?» សម្លេងញ៉ែតៗចេញពីមាត់មនុស្សស្រីម្នាក់អាយុប្រម៉ានជា២០ឆ្នាំជាងស្រែកជេរទៅកាន់ប្អូនប្រុសរបស់ខ្លួនធ្វើឲ្យអ្នកម្ដុំនេះអើតកមើលពួកគេគ្រប់គ្នា

«បងជីយូខ្ញុំដល់ម៉ោងទៅរៀនហើយ បងអាចឲ្យបងលីយូធ្វើបានទេ បើទៅយឺតគ្រូប្រាកដជាដាក់ពិន័យខ្ញុំដូចថ្ងៃមុនទៀតជាមិនខាន» ស៊ុននូក្មេងប្រុសអាយុ១៨ឆ្នាំស្បែកសតែស្ងួត រាងកាយមិនសូវមានសាច់បានឆ្លើយទាំងខ្លាចៗទៅកាន់បងស្រីរបស់គេវិញ មិនមែនគេមិនចង់ធ្វើទេ ប៉ុន្តែគេក៏មិនចង់ទៅរៀនយឺតដូចគ្នា

«ហ៊ឹស ឯងយកលេសរៀនចង់គេចពីការធ្វើការមែនទេ?» ជីយូស្រាប់តែទម្លាក់វែកដែលកំពុងតែកូគ្រឿងនោះក្រោកឈរចង្អុលមុខស្រែកទៅកាន់រាងល្អិតម៉ាំងៗ

«អត់ទេបងជីយូ ថ្ងៃនេះខ្ញុំប្រឡងឆមាស ខ្ញុំត្រូវតែប្រញាប់ទៅសាលាឲ្យបានមុន ខ្ញុំសុំទោសផង»​រាងតូចដកដង្ហើមញាប់បន្លឺជាមួយនឹងអារម្មណ៍ភ័យខ្លាចទៅកាន់បងស្រីគេ ហើយក៏បែរខ្លួនត្រឡប់ទៅផ្លូវមុខរត់ចេញទៅបាត់

Between Us (ផ្អាកការសរសេរ)​Hikayelerin yaşadığı yer. Şimdi keşfedin