រាងកាយតូចស្ដើងចាប់ផ្ដើមកម្រើកដឹងខ្លួនមកវិញក្រោយសន្លប់មិនដឹងខ្លួនអស់រយៈពេលមួយយប់ពេញតែម្ដង។
ដៃតូចៗស្រឡូនៗដូចបន្លាក្រូចចាប់ផ្ដើមយកឆ្លីក្បាលខ្លួនឯងព្រោះឈឺសឹងតែផ្ទុះចេញមកក្រៅ។
«ហុះ? ខ្ញុំទៅទីណា?» រាងល្អិតស្ទុះក្រោកឡើងទាំងភិតភ័យពេលដែលឃើញខ្លួនឯងគេងនៅលើពូកក្នុងបន្ទប់ មិនដឹងថាជាបន្ទប់អីនៅឯណាក៏មិនដឹងបែបនេះ
«យប់មិញមានអីកើតឡើងទៅ? ម៉េចក៏យើងមកនៅកន្លែងស្អីបែបនេះ» ស៊ុននូខំប្រឹងរកនឹករឿងហេតុកាលពីយប់មិញដែលគេមិនបានចាំអ្វីសោះក្រៅពីចាក់ស្រាឲ្យរីគីហើយ
«មែនហើយគឺយើងផឹកស្រានោះ...»
«អើយ ឈឺក្បាលខ្លាំងម្ល៉េះ... ចុះក្រោយពីនោះមានរឿងអីកើតឡើងទៀតទេ?» រាងតូចចុះពីល់គ្រែដើរទៅដាក់ខ្លួនអង្គុយផ្អែកនៅលើសាឡុង
«ដឹងខ្លួនហើយមែនទេ? ឆាប់ងូតទឹកប្ដូរសម្លៀកបំពាក់ហើយចុះទៅធ្វើការ» កំពុងអង្គុយស្លុងអារម្មណ៍សុខៗស្រាប់តែសម្លេងក្រលរបន្លឺឡើងជិតត្រចៀកធ្វើឲ្យរាងល្អិតភ័យដូចឃើញខ្មោច
«លោក~ម៉េចក៏ចេញមកស្ងាត់ៗបែបនេះ?» ស៊ុននូខិតខ្លួនថយទៅចុងម្ខាងនៃសាឡុងពេលដែលឃើញរាងកាយននោលគោកមានតែកន្សែងរុំចង្កេះរបស់រីគីហើយ
«យើងប្រើឲ្យធ្វើអីក៏ធ្វើនឹងទៅ» រីគីស្រែកសម្លុតទៅកាន់រាងល្អិត ខុសពីយប់មិញដែលនាយនៅនិយាយជាមួយគេស្រួលៗនៅឡើយ
«បាទ»
«ខោអាវនៅលើតុនោះ ចេញទៅមានអ្នកនាំឯងទៅបន្ទប់របស់ឯងហើយ» រីគី
«ខ្ញុំត្រូវសម្រាកនៅទីនេះឬ?» ស៊ុននូ
«ធ្វើការនៅក្នុងក្លិបត្រូវតែសម្រាកនៅក្នុងក្លិបហើយ» រីគីបានដើរទៅបើកទូយកខោអាវមកស្លៀកពាក់ដោយមិនខ្វល់ពីក្រសែភ្នែកស៊ុននូដែលមើលគេសោះ
«បាទខ្ញុំយល់ហើយ» ស៊ុននូស្រវ៉ាខោអាវមួយសម្រាប់របស់គេនិងកន្សែងយកចូលទៅក្នុងបន្ទប់បាត់ស្រមោលឈឹងមិនហ៊ានចង់នៅប្រឈមមុខជាមួយនាយម្នាក់នេះទៀតឡើយ មុខគ្មានអំណោយទានទាល់តែសោះ មិនចេះញញឹម សម្ដីក៏មិនពីរោះ អ្នកណាបានធ្វើប្ដីអីត្រៀមតែទឹកភ្នែកឲ្យហើយទៅ
