«លោកម្ចាស់!»
«ហ៊ឹម?»
«ក្រែងលោកម្ចាស់ថាឲ្យខ្ញុំនៅសម្រាកនៅវិមានមែនទេ? ម៉េចក៏ពេលនេះខ្ញុំត្រូវទៅណាក៏មិនដឹងជាមួយលោកម្ចាស់បែបនេះ? លោកម្ចាស់ចង់យកខ្ញុំទៅណាទៀតហើយ?» ស៊ុននូអង្គុយលើឡានធ្វើមុខជូរៗ មុនពេលមកប្រាប់គេច្បាស់ណាស់ថាឲ្យគេសម្រាកនៅផ្ទះតែមើលពេលនេះចុះចាប់គេយកមកដាក់ឡានសួរថាយកទៅណាក៏មិនប្រាប់
«ទៅដល់ឯងដឹងហើយ និយាយច្រើនម្ល៉េះ? ប្រយ័ត្នយើងកាត់មាត់ចោល» រីគីងាកមកសម្លក់ដាក់ស៊ុននូ សួរៗឡើងគេស្រគៀត្រជៀកទៅហើយ
«បាទ» ស៊ុននូស្ងាត់មាត់ដូចគេចុក ទម្លាក់ទឹកមុខជ្រុបខ្លួនទៅនឹងទ្វារឡានម្ខាងទៀត
«ក្មេងនេះ»រីគីដៀងភ្នែកសម្លក់មើលគេទាំងហួសចិត្ត គិតទៅក្មេងគឺក្មេងមែននិយាយខ្លាំងៗដាក់បន្តិចបន្តួចក៏អន់ចិត្ត
«ចុះមកដល់ហើយ ចង់នៅក្នុងឡានដល់ពេលណា? ប្រយ័ត្នយើងឲ្យហាគីរូបិទទ្វារឡានទុកឲ្យឯងថប់ខ្យល់នៅក្នុងនឹងទៅ» រីគីឈរជ្រែងហោប៉ៅបន្លឺហៅស៊ុននូពីខាងក្រៅឡានមក
«ខ្ញុំប្រាប់លោកម្ចាស់ហើយតើ ថាខ្ញុំឈឺ~~ដើរទៅវាឈឺតែលោកម្ចាស់បែរជានាំខ្ញុំចេញក្រៅ»ស៊ុននូនិយាយតិចៗ ទាក់ៗមិនចង់ចេញគេខ្មាស់ហាគីរូដែលឈរនៅខាងក្រៅនោះណាស់
«ហាគីរូ»
«បាទ ចៅហ្វាយ»
«ទៅយករទេះរុញមួយមក» រីគីបានហុចលុយ២ ៣សន្លឹកឲ្យទៅហាគីរូ
«បាទចៅហ្វាយ»
«លោកម្ចាស់»ស៊ុននូរំកិលខ្លួនមកជិតរីគីដែលឈរនៅខាងក្រៅ បន្លឺហៅគេតិចៗ
«មានការអី?»
«លោកម្ចាស់ឲ្យលោកហាគីរូទៅយករទេះរុញធ្វើអី?» ស៊ុននូធ្វើមុខភ្លឹសៗ
~~គ្រិប~~
ដោយខ្ជិលឆ្លើយនឹងសំណួររបស់ស៊ុននូ រីគីបានទាញទ្វារឡានបិទតែម្ដង សួរច្រើនណាស់...
បន្តិចក្រោយមកហាគីរូក៏បានត្រឡប់មកវិញជាមួយនឹងរទេះរុញមួយមក
«នេះលោកម្ចាស់»
~~ក្រាក~~
«ស៊ុននូ ហ្វាសូតា»
