ត្រឡប់មកដល់វិមានវិញរីគីចាប់ទាញដៃស៊ុននូយកយ៉ាងសឹងតែគ្នាដើរតាមមិនទាន់
«លោកម្ចាស់ លោកម្ចាស់ចង់ធ្វើអី?» ស៊ុននូកាន់ដៃរបស់ខ្លួនដែលរីគីកំពុងតែអូសនោះទាំងឈឺចាប់
~~ឈូ~~
រីគីមិនបានមាត់កអ្វី គេបើកទឹកកន្លែងឡាបូហើយក៏យកសាប៊ូមកដុះដៃស៊ុននូខ្លាំងៗ
«លោកម្ចាស់ ខ្ញុំឈឺ~~លោកម្ចាស់ធ្វើអី?» ស៊ុននូពេបមាត់ចង់យំ ជិះឡានមកក៏រីគីមិនបានមាត់រកគេធ្វើប្រងើយៗ ដល់មកដល់វិមានក៏ចាប់ទាញគេអូសមកក្នុងផ្ទះបាយ បើកទឹកលាងដៃរបស់គេខ្លាំងៗឡើងចេញស្នាម
«វាកាន់ដៃរបស់ឯង» រីគីឈប់ឆ្ងក់សម្លឹងមុខស៊ុននូជាមួយទឹកមុខមាំ ហើយក៏បន្តដុះដៃស៊ុននូតិចៗវិញ រហូតដល់ហើយ
«លោកម្ចាស់ប្រាប់ខ្ញុំតាមសម្រួលក៏បាន ចាំបាច់អីអូសខ្ញុំដូចឆ្កែដូចឆ្មាបែបនេះ» ស៊ុននូ
«រំអួយម្ល៉េះ? ប្រុសស្អីបែបនឹង?» រីគីសម្លក់មុខស៊ុននូហើយក៏ដើរត្រឡប់ក្រោយឡើងទៅខាងលើបាត់
«អុញ? ចាប់ដៃឯងឡើងក្រហមហើយមកថាឯងរំអួយ?» ស៊ុននូដើរតាមពីក្រោយគេតិចៗ ធ្វើមុខឆ្ងល់ៗដោយលើកដៃរបស់គេយកមកមើល
«យើងឮ» រីគីងាកមកសម្លក់ស៊ុននូ
«ខ្ញុំនិយាយឲ្យឮ~~អត់ទេលោកម្ចាស់ ខ្ញុំនិយាយចោលទេ» ស៊ុននូភ្លេចខ្លួនថាគេកំពុងតែនិយាយជាមួយអ្នកណាក៏ធ្លោយមាត់បិះនិយាយការពិតចេញមក តែក៏ប្ដូរស្ថានការណ៍ទាន់
«យប់នេះមកកំដរយើងផឹក» រីគីនិយាយចប់ក៏ដល់មុខបន្ទប់របស់គេល្មម ទើបគេបើកទ្វារដើរចូលទៅខាងក្នុង
«ឈប់សិនលោកម្ចាស់»
«យាយម៉េច?»
«យប់ម៉ោងប៉ុន្មានទៅលោកម្ចាស់? បើពេលនេះម៉ោងជិត១០យប់ទៅហើយ?» ស៊ុននូ
«អញ្ចឹងចូលមកតែម្ដងមក» រីគីចំហរទ្វារបន្ទប់របស់គេឲ្យធំជាងមុន
«ខ្ញុំចូលទៅបន្ទប់របស់លោកម្ចាស់ឬ?» ស៊ុននូលើកដៃចង្អុលមុខខ្លួនឯង
«ចូលចិត្តនិយាយដ~~»
«ចូលហើយលោកម្ចាស់ ខ្ញុំចូលហើយ» ស៊ុននូរត់ចូលប្រុចមិនខ្ចីងាកក្រោយ តាមពិតទៅគេធ្លាប់ចូលបន្ទប់នេះទេតើកាលពីថ្ងៃមុននោះ
