ពន្លឺព្រះអាទិត្យចាប់ផ្ដើមរះក្រោយអស្តង្គតជាយូរម៉ោង។ពន្លឺតិចៗចាំងប៉ះនឹងស្លឹកឈើដូចជាពន្លឺមានចលនាដោយស្លឹកបក់រវិចៗតិចៗទៅតាមកម្លាំងខ្យល់នាព្រឹកព្រលឹមថ្ងៃថ្មី។
នាយល្អិតស៊ុននូមមីរមមើរភ្ញាក់ដឹងខ្លួនទាំងមិនទាន់ស្វាងងងុយ គេភ័យទៀតហើយនេះមិនមែនជាបន្ទប់របស់គេឡើយ តើជាកន្លែងណាទៅ? ស៊ុននូងើបពីគ្រែតូចទៅកាន់មាត់បង្អួចដែលមិនបានបើកសម្លឹងមើលទៅខាងក្រៅ ទីនេះមិនមែនជាក្លិបទេ នៅខាងក្រៅមានវាលស្មៅធំល្មមនៅមានអាងទឹក កន្លែងអង្គុយលំហែរក្រោមដើមឈើទៀត។ អស់ពីឃើញទិដ្ឋភាពនៅខាងក្រៅហើយបស៊ុននូរត់ញាប់ជើងប្របាញ់ទៅទ្វារបន្ទប់
«ជាប់សោរមែនទេ? ហុះ ធ្វើយ៉ាងម៉េចទៅ ហ៊ឹក ហ្អឹក យប់មិញមានរឿងអីចំពោះយើង»រាងល្អិតស្រាប់តែញ័រខ្លួនសម្រូតអង្គុយយំផ្អែកនឹងជញ្ជាំង គេវិលវល់អស់ហើយ មើលទៅខោអាវដែលពាក់ជាប់ខ្លួនក៏មិនមែនជាឈុតដែលគេពាក់ធ្វើការពីយប់មិញទៀត
«ស៊ុននូ អើយស៊ុននូ ឯងធ្វើស្អីខ្លះទៅ?» រាងតូចទះក្បាលខ្លួនឯងយ៉ាងតប់ប្រមល់ គេសែនឈឺក្បាលគិតអ្វីក៏លែងចេញនៅពេលនេះ ប៉ុន្មានថ្ងៃសោះជួបរឿងដូចគ្នាដល់ទៅពីរដងតែម៉ាកៗនេះសង្ស័យតែរីគីដេញក្បាលគេចេញមិនយូរមិនឆាប់នោះទេ
សម្លេងចាក់សោរទ្វារបន្ទប់បានធ្វើឲ្យរាងល្អិតកន្ទ្រាក់ខ្លួនក្រោកចេញពីមាត់ទ្វារទាំងភិតភ័យ
«ភ្ញាក់ហើយហេស៎? ម៉េចមិនចូលងូតទឹកនឹងបានចេញទៅធ្វើការ បែរជាមកសំកុកបែបហ្នឹង» នារីវ័យក្មេងម្នាក់បានស្រែកដាក់គេឡែតៗផ្ដល់សិរីសួស្ដីឲ្យទាំងព្រឹកតែម្ដង រាងល្អិតឈរមីងមាំងធ្វើខ្លួនមិនត្រូវ ស្អីក៏កាចម្ល៉េះនិយាយជាមួយគេស្រួលៗក៏បាន
«ទីនេះជាកន្លែងណាទៅបង?» ស៊ុននូសួរទាំងរាងញញើតមិនហ៊ានមើលនាងចំ
«ស្អីគេ ហើយចុះឯងមកទីនេះបានយ៉ាងម៉េចបើមិនដឹងទីនេះជាកន្លែងណាផងនោះ?» នាងច្រត់ចង្កេះសម្លក់រាងល្អិតមហាសែនហួសចិត្តដល់ប៉ែត គេនៅសុខៗមកដល់ទីនេះឬ?
«ខ្ញុំអត់ដឹងទេ ខ្ញុំចាំបានថាយប់មិញខ្ញុំធ្វើការនៅក្នុងក្លិប» ស៊ុននូ បញ្ចេញទឹកមុខភ័យៗ
