EPISODE 24 : កម្មពារ

Start from the beginning
                                        

_haria ពេលនេះលែងមានអ្វីត្រូវនិយាយដោះសារហើយព្រោះនាងពិតជាបានធ្វើមែន ។ ការពិតនាងមានចិត្តស្រលាញ់នាយក្រាស់ប្រាកដប្រជាដែរ ប៉ុន្តែមកពីនាងមានចរិកហឺហាមិនចេះឆ្អែតឆ្អន់ ឆាប់ខឹងឆេវឆាវនិងគ្មានចិត្តអត់ទ្រាំ ទើបធ្វើអោយគ្រប់យ៉ាងក្លាយជាបែបនេះ ។

San : ទម្លាក់ភាពគុំគួននិងតណ្ហាចុះ ប្រកាន់ភាពអត់ធ្មត់និងមេត្តា។ ទៅរកអ្នកថ្មី រកអ្នកដែលស័ក្តិសមនឹងនាងហើយស្រលាញ់គេដោយស្មោះត្រង់នោះនាងនិងរស់នៅយ៉ាងមានក្ដីសុខ

_san និយាយទៅកាន់haria យ៉ាងស្រទន់ទើបធ្វើអោយhariaខ្ទប់មុខយំ។តើនេះជាលើសចុងក្រោយមែនទេដែលនាយនិយាយស្រទន់ដាក់នាងបែបនេះ? Sanនិយាយត្រូវនាងគួរតែប្រកាន់ភាពអត់ធ្មត់និងមានភាពស្មោះត្រង់ក្នុងខ្លួនខ្លះ ។ នាងក៏ងើបមុខមកវិញ សម្លឹងមើលទៅអ្នកបម្រើនៅក្នុងផ្ទះដែលកំពុងសម្លឹងមើលមកនាងដោយទឹកមុខភ័យខ្លាចរអា។ ឯhariaក៏ដឹងខ្លួនខុស ទើបងើបដើរមករកអ្នកបម្រើដែលឈរជាក្រុមយឺតៗទាំងយំ ប៉ុន្តែពេលឃើញស្រីល្អដើរមករកពួកគេបែបនេះទើបធ្វើអោយពួកគេត្រូវថយទៅក្រោយតាមដំណើរសំដៅមករបស់នាង ។

Haria : ខ្ញុំសុំទោស .....ហ៊ិកៗៗ ...លើកលែងអោយខ្ញុំផង

_haria និយាយលើកដៃសំពះស្របជាមួយពាក្យសុំទោសទាំងយំ ទម្រាំតែដឹងខុសគ្រប់យ៉ាងកែលែងបាន ធ្វើខុសរួចទើបសុំទោស?សម្រាប់អ្នកផ្សេងគេអាចលើកលែងតែសម្រាប់hariaគ្រប់គ្នាពិបាកជឿណាស់ ។ អ្នកក្នុងផ្ទះនេះសុទ្ធតែដឹងពីចរិកពិសពុលរបស់នាងនិងសុទ្ធតែត្រូវបាននាងធ្វើបាប។ 1.អ្នកថែរសួនត្រូវដាច់ម្រាមដៃព្រោះនាង 2.អ្នកបើកឡានត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ស្ទើរបាត់បង់ជីវិតព្រោះតែនាង 3.ម៉ែដោះត្រូវបាននាងចោតប្រកាន់ថាលួចខ្សែកតជំនាន់របស់លោកម្ចាស់choi 4.yuri ត្រូវនាងយកកាំបិតចាក់ដៃកំឡុងពេលញុាំបាយម្នាក់ឯង 5.អ្នកបម្រើស្រីម្នាក់ត្រូវនាងជះទឹកក្ដៅពីលើស្ទើរតែដាច់ខ្យល់ស្លាប់ព្រោះតែនាងបម្រើទឹកមិនត្រូវចិត្ត 6.គ្រប់គ្នានៅក្នុងផ្ទះនេះត្រូវនាងដាក់ថ្នាំពុលក្នុងអាហារនិងពុលស្ទើរស្លាប់ 7.អ្នកបម្រើស្រីម្នាក់ត្រូវនាងយកខ្នើយទៅខ្ទប់ដង្ហើមស្ទើរស្លាប់នៅពេលគេកំពុងគេងលក់។
មិនមែនអស់ត្រឹមនេះនៅមានច្រើនទៀតប៉ុន្តែមិនបានសម្រេចនាងក៏ធ្លាប់មានបំណងបំពុលលោកchoiនិងចោតប្រកាន់ទៅម៉ែដោះដែរប៉ុន្តែពេលនោះyuriនាងតាមទាន់ ។ សម្រាប់wooyoungនាងធ្លាប់ដាក់ថ្នាំសន្លប់អោយwooyoungបានសម្រេចនិងជួលមនុស្សប្រុសជិត20នាក់អោយមករំលោភរាងតូចប៉ុន្តែបានម៉ែដោះនិងyuriជួយទាន់នាងធ្វើបែបនេះព្រោះនាងប្រច័ណ្ឌរាងតូចwooyoung និងរាងក្រាស់ ។ គ្រប់គ្នានៅក្នុងផ្ទះនេះសុទ្ធសឹងតែជាល្បែងលេងរបស់នាងនៅពេលអផ្សុក បើនៅសុខៗនាងមកសុំទោសបែបនេះតើគួរលើកលែងអោយទេ? អ្នកណាផ្សេងមិនដឹងទេ តែសម្រាប់មនុស្សក្នុងផ្ទះនេះមិនអាចទេ ។បានឃើញវត្តមាននាងដូចបានឃើញយមរាជ ពួកគេជាអ្នកទទួលភាពឈឺចាប់ អ្នកមិនធ្លាប់ជួបគឺមិនយល់ឡើយ ។

Yuri : នាងចង់បានការលើកលែង?ចុះពេលដែលពួកយើងអង្វរលុនតួនាងដូចសត្វនោះនាងមានដែរលើកលែងអោយទេ?

_yuriដើរមកនិយាយនៅចំពោះមុខនាងចំៗមិនខ្លាចញញើតជាមួយhariaទៀតឡើយ

All : ពួកយើងមិនចង់បានទេ ឆាប់ចេញទៅៗៗ

_គ្រប់គ្នានៅក្នុងផ្ទះចាប់ផ្ដើមស្រែកដេញនាងចេញពីផ្ទះនោះនិងបន្ទរឡើងម្ដងហើយម្ដងទៀត ។ ឯhariaនាងពិតជាឈឺចាប់ រាល់លើកនាងតែងតែកុហកគ្រប់គ្នាបានដល់ពេលលើកនេះលែងមានអ្នកជឿសម្ដីនាងហើយទោះនាងនិយាយការពិតក៏ដោយទើបនាងរត់ចេញពីទីនោះទៅឡានទាំងយំសស្រាក់ ។ នាងបើកឡានមកដល់ផ្លូវកែងមួយស្រាប់តែជ្រុលទៅបុកឡានដឹកកៅស៊ូថ្នល់ចតចោលដែលកំពុងក្ដៅនិងធ្វើអោយធ្លាយហូរមកស្រោចពីលើឡាននាងបណ្ដាលអោយឆេះបើកទ្វាមិនបានទើបនាងត្រូវឆេះស្លាប់ក្នុងឡាននោះយ៉ាងវេទនា។ ដំណឹងនេះក៏បានធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលស្ទើរតែមិនគួរអោយជឿ ហើយអ្នកដែលតក់ស្លុតនឹងដំណឹងនេះជាងគេគឺ harin ។

Harin : ពួកឯងសម្លាប់ប្អូនស្រីយើង!!!ពួកឯងត្រូវតែសងគុណលើសពីនេះមួយរយមួយពាន់ដង!!!!!អា!!!!!!!ពួកឯងត្រូវតែងាប់!!!!!!!!

To be continued ............

សរសេរបានពាក់កណ្តាលស្រាប់តែបាត់ឈឹងក្ដៅក្រហាយអស់អារម្មណ៍សរសេរ ថាម៉ាងៃហ្នឹងសរសេរអោយតែ1ភាគហើយត៎ាស ដល់ចូលមកមើលម្ដងទៀតនៅសោះ🗿

Author and write by : Ane

ស្រឡាញ់ខ្ញុំទេ?Where stories live. Discover now