+ +choi's house
_san អង្គុយគងជើងនៅលើសាឡុងនឹកគិតពីwooyoung ដែលគេទើបតែបានជួបនិងវិភាគម្ដងហើយម្ដងទៀតព្រោះនៅមន្ទិលសង្ស័យ។
Jungho : ចៅហ្វាយ អ្នកនាងhariaចង់ជួប
San : អោយនាងទៅវិញទៅ
Jungho : ខ្ញុំប្រាប់ហើយតែនាងមិនព្រមទៅទេ នាងប្រាប់ថាបើថ្ងៃនេះមិនបាននិយាយជាមួយចៅហ្វាយទេនាងមិនទៅវិញទេ ឥឡូវនាងកំពុងតែឡូឡានៅខាងក្រៅខ្លាំងណាស់
San : ហ៉ើយ~~~អោយនាងចូលមក
_អោយតែលឺឈ្មោះនាងម្ដងណាក៏មិនដែលមានអារម្មណ៍ល្អដែរ ។ទទួលស្គាល់ថាពីមុននាយពិតជាស្រឡាញ់នាងណាស់ប៉ុន្តែតាំងពីថ្ងៃដែលរាងតូចរត់ចោលគេមកនាយមិនដែលនឹកគិតនរណាជាង wooyoung ទៀតទេ ។មិនមែននាយមិនដឹងថានាងលួចមានប្រុសថ្មីទេតែនាយខ្ជិលនិយាយខ្ជិលរវល់ទើបធ្វើមិនដឹងមិនលឺ។
Haria : បង san~~ហេតុអីប៉ុន្មានឆ្នាំនេះបងមិនដែលទាក់ទងមកអូនសោះចឹង ដឹងទេថាអូនចង់ជួបបងណាស់ មកលើកណាក៏មិនបានជួបបងដែរ ។ បងមានបំណងគេចមុខពីអូនមែនទេ?
_ស្រីល្អមកដល់ដាក់ខ្លួនអង្គុយក្បែរនាយនិងតោងដៃsan ជាប់តែនាយបេះដៃនាងចេញនិងរំកិលចេញពីនាងបន្តិចមុននឹងនិយាយទាំងទឹកមុខម៉ូវ និងធុញទ្រាន់។
San : រវាងពួកយើងបានចប់ហើយ នាងមកវិញធ្វើអី?
Haria : បងចប់តែម្នាក់ឯង ខ្ញុំមិនទាន់បាននិយាយយល់ព្រមជាមួយបងទេ!
San : នាងបន្ដម្នាក់ឯងចុះ
_ដោយមិនចង់ឃើញមុខនាងទើបនាយងើបដើរចេញពីនាង
Haria : បងលែងចង់បន្តជាមួយខ្ញុំ ព្រោះអាកញ្ជះម្នាក់នោះមែនទេ?
San : បិទមាត់របស់នាងទៅ! គេគ្មានពាក់ព័ន្ធទេ
Haria : បើគេមិនពាក់ព័ន្ធហេតុអីបងឈប់ស្រលាញ់ខ្ញុំ?
San : ចង់ដឹងមែនទេ?ព្រោះខ្ញុំអស់ចិត្តនឹងនាង! នាងជាមនុស្សតែមានចិត្តជាបីសាច ដើរធ្វើបាបមនុស្សគ្រប់គ្នាក្នុងផ្ទះនេះ នាងលួចមានប្រុសផ្សេងរាប់មិនអស់កំឡុងពេលទាក់ទងយើងទាំងដែលយើងស្រលាញ់ថ្នាក់ថ្នមនាងមិនហ៊ានប៉ះពាល់នាងព្រោះយើងគោរពអោយតម្លៃនាងនិងគិតនាងថាជាមនុស្សស្រីដែលខុសពីស្រីដទៃ និងទុកនាងជាអនាគតរបស់យើង។ ប៉ុន្តែនាង! នាងជាអ្នកបំផ្លាញវាដោយខ្លួនឯង!
Haria : ខ្ញុំ.....
YOU ARE READING
ស្រឡាញ់ខ្ញុំទេ?
Romanceជាដំណើរស្នេហារបស់បុរសពីរនាក់ដែលកើតចេញពីពាក្យថា ចៅហ្វាយនាយនិងកូនចៅ ប៉ុន្តែថ្ងៃមួយពួកគេទាំងពីរបានជ្រុលជ្រួសលើសពីពាក្យថា ចៅហ្វាយនាយនិងកូនចៅ
