EPISODE 2 : ដេកជាមួយយើងទៅ

208 24 0
                                        


Boy : តើគេជាអ្នកណា ម៉េចបានមកអង្គុយផឹកជាមួយវា? បងប្រហែសតែមួយថ្ងៃអូនលេងឈុតធំជាមួយបងហ៎េស?

_បុរសនោះនិយាយទាំងចាប់កដៃស្រីម្នាក់នោះនិងច្របាច់យ៉ាងខ្លាំងទៅតាមចិត្តដែលខឹង

Girl : លែងដៃទៅមើស៎ បងជាអ្នកណាម៉េចក៏ហ៊ានតំឡើងសម្លេងដាក់ខ្ញុំ
Boy : ជាប្ដីអូននោះអី ប្រាប់មកថាយប់មិញអូនទៅណាហើយធ្វើស្អីខ្លះ ?

_ចំណែកsanឃើញបែបនេះក៏រៀងស្រឡាំងកាំងបន្តិចដែរព្រោះមិននឹកស្មានថាស្រីដែលគេដេកជាមួយយប់មិញនេះគឺមានប្ដីរួចទៅហើយ បុរសនោះក្រោយសួរប្រពន្ធខ្លួនមិនឆ្លើយក៏ប្រលែងដៃនាងរួចបែរទៅក្របួចកអាវរបស់sanនិងសួរទៅsanនូវសំណួរដូចគ្នា។

Boy : កាលពីយប់មិញឯងបានធ្វើអីប្រពន្ធយើងខ្លះ
San : ក៏ធ្វើអីដូចដែលឯងគិតនោះអី.... {ដឹប!!!!!!}

_ក្រោយបញ្ចប់ប្រយោគមិនទាន់ស្រួលបួលផងក៏ទទួលបានមួយកណ្ដាប់ដៃពីបុរសម្នាក់នោះដួលទៅលើសាឡុង បុរសនោះក៏តាមទៅក្របួចកអាវsanបន្តទៀតទាំងខឹង។

Boy : អាចង្រៃ!!!! ម៉េចក៏ធ្វើបែបនេះ?នាងជាប្រពន្ធយើងណាស៎!!
San : ចុះយើងធ្វើម៉េចនឹងដឹងថានាងមានប្ដីទៅ? ព្រោះមុនពេលដែលយើងដេកជាមួយនាងយើងក៏បានសួរនាងដែរតែនាងថានាងគ្មានសូម្បីតែសង្សារហើយពីយប់មិញក៏យើងមិនបានជាអ្នកទៅរកនាងមុនទេតែជានាងទេដែលមករកនិងឲ្យដៃយើងមុនឯងថាទៅមើស៎ អ្នកណាជាអ្នកខុស?
Boy : អាចង្រៃ!!!! {ដឹប!!!!}

_ដោយសារតែខឹងនឹងស្អប់ទឹកមុខឌឺៗរបស់sanទ្រាំមិនបានក៏ដាក់ថែមមួយដៃទៀតបែកឈាមតែម្ដងsanក៏មិនបាននៅស្ងៀមឲ្យគេវ៉ៃfree freeដែរក៏តបតទៅវិញដូចគ្នា។

Girl: ឈប់ទៅ !! អ៎េ!! ឈប់!!!!

_ដោយសារនាងជាស្រីមិនដឹងថាត្រូវធ្វើយ៉ាងណាទេ បានត្រឹមតែឈរមើលនិងស្រែកឃាត់ប៉ុន្ដែមើលទៅវាគ្មានប្រសិទ្ធភាពអ្វីសោះ។

Wooyoung : ឆាប់ឈប់ភ្លាម!!!!!!

_ក្រោយឮសំឡេងរាងតូចស្រែកហើយអ្នកទាំងពីរក៏បញ្ឈប់សកម្មភាពនិងបែរមុខទៅកាន់wooyoungភ្លាមៗលុះឃើញពួកគេឈប់វ៉ៃគ្នាហើយក៏ចូលទៅបំបែកពួកគេចេញពីគ្នាព្រោះបុរសម្នាក់នោះនៅអង្គុយពីលើsanនៅឡើយនិងចូលទៅជួយគ្រាsanចេញពីទីនេះផងដែរ ។

ស្រឡាញ់ខ្ញុំទេ?Tempat cerita menjadi hidup. Temukan sekarang