Men : គឺ...គឺមិនឃើញមានទិន្នន័យពីគេទេ
Mingi : ថាម៉េច???
Men : គឺពួកខ្ញុំរកទិន្នន័យពីគេហើយ ប៉ុន្តែគ្មានអត្តសញ្ញាណគេនៅក្នុងប្រទេសនេះទេ ទាន ។
Mingi : ចង្រៃយ៎!!!!! ផាំង📱💥 អា!!!!!!!!!!!
_នាយmingi ស្រែកជេរឡើងនិងបោកទូរស័ព្ទដៃមួយទំហឹងនៅហ្នឹងការ៉ូបែកខ្ជាយ ព្រមទាំងប្រលែងសម្រែកមួយខ្យល់មកប្រៀបដូចជាមនុស្សឆ្កួតឡើងលាន់រំពងពេញស្ថានីយរថភ្លើងធ្វើអោយមនុស្សដែលនៅទីនោះលួចមើលមកគេដោយចម្លែកចិត្ត និងចម្ងល់ ។
Mingi : ឯង!!!! (ក្របួចកអាវ) ឆាប់ទៅស៊ើបពីគេ ទៅស៊ើបអោយដឹងពីគេមិនថារឿងអ្វីក៏ដោយ ត្រូវតែទទួលបានព័ត៌មានពីគេ បើឯងធ្វើមិនបានទេ ។ ត្រៀមលុយធ្វើបុណ្យសពគ្រួសារឯងអោយហើយទៅ-----
_នាយនិយាយនិងចាប់ក្របួចកអាវនាយកូនចៅម្នាក់នោះ ក្រោយមកនាយក៏ប្រលែងដៃពីកអាវកូនចៅប្ដូរមកជាចាប់បោចសក់ផ្ងើយឡើងមកអោយមើលមុខនាយចំៗទើបបង្ហើយប្រយោគចុងក្រោយរបស់នាយទាំងសង្រ្កឹតធ្មេញព្រោះតែនៅមានកំហឹងពេញខ្លួននៅឡើយ។
Mingi : ---ម្នាក់ក៏យើងមិនទុកដែរ រួមទាំងឯង ហឹស ហាសហាហាហា ហាសហាហាហា
_និយាយរួចនាយក៏ប្រលែងនាយកូនចៅម្នាក់នោះអោយមានសេរីភាព និងដើរចេញអមទៅដោយសំណើចដែលពោរពេញទៅដោយភាពពុតត្បុតនិងពឹសពុល ។( i told y'all he psycho 😭)
+ ផ្ទះសំងាត់
_ខណះពេលនេះ yunho គេកំពុងតែអង្គុយផ្អែកខ្នងនឹងគ្រែមើលទៅក្រៅបង្អួចសម្លឹងទៅទឹកសមុទ្រ និងព្រៃឈើដែលនៅឆ្ងាយដាច់កន្ទុយភ្នែក ទាំងទឹកមុខក្រៀមក្រំ ខួរក្បាលនឹកគិតរឿងសព្វគ្រប់ ។
Yunho : តើខ្ញុំត្រូវជាប់នៅទីនេះយូរប៉ុណ្ណាទៅ
+ ក្រាក 🚪🚪
_ សម្លេងបើកទ្វាបានទាញអារម្មណ៍នាយតូចអោយបែរក្រោយងាកមើលទៅមនុស្សប្លែកមុខដែលបោះជំហ៊ានចូលមកនោះ ជាមួយwen ឈរនៅពីក្រោយ។
បុរសនោះបានដើរចូលមកជិតyunho ព្រមជាមួយក្រសែរភ្នែកសម្លឹងមកកាន់គេយ៉ាងចម្លែក។
Mingi : ហឹស!! ឯង!!ហេតុអីបានជាលួចតាម wooyoung
_នាយនិយាយស្របនិងដៃចាប់ច្របាច់មុខyunho ខ្លាំងៗ
YOU ARE READING
ស្រឡាញ់ខ្ញុំទេ?
Romanceជាដំណើរស្នេហារបស់បុរសពីរនាក់ដែលកើតចេញពីពាក្យថា ចៅហ្វាយនាយនិងកូនចៅ ប៉ុន្តែថ្ងៃមួយពួកគេទាំងពីរបានជ្រុលជ្រួសលើសពីពាក្យថា ចៅហ្វាយនាយនិងកូនចៅ
