+mingi's house 🏡
_នាយសង្ហារដើរចូលក្នុងផ្ទះទាំងដៃសកចូលហោប៉ាវបូកផ្សំនិងទឹកមុខមាំរបស់នាយធ្វើអោយនាយមើលទៅពិតជាជះអំណាច ប៉ុន្តែទឹកមុខមុតមាំរបស់គេបែរផ្លាស់ប្ដូរមកជាញញឹមពព្រាយត្រឹមពេលក្រលេកមកឃើញwooyoung នៅអង្គុយមើលទូរទស្សន៍ជាមួយអ្នកបម្រើស្រីផ្សេងៗទៀត ។ ពួកនាងៗក្រោយឃើញនាយដើរតម្រង់មកបែបនេះ មិននៅយូរពួកនាងក៏នាំគ្នាចេញទៅធ្វើការរៀងៗខ្លួនអស់ ។
Wooyoung : ពេលណាទើបលោកនាំខ្ញុំត្រឡប់ទៅវិញ ?
_wooyoung គ្រាន់តែឃើញនាយដើរចូលមកមិនទាន់ទាំងបានអង្គុយផង ក៏ត្រូវនាយតូចបោះសម្ដីមកសួរបាត់ទៅហើយ ។ឯនាយសង្ហារវិញគ្រាន់លឺបែបនេះក៏ប្ដូរទឹកមុខពីញញឹមមកទម្លាក់ទឹកមុខវិញ ។
Mingi : ហេតុអីឯងចង់ទៅវិញខ្លាំងម្ល៉េះ ? ខ្ញុំអាក្រក់ដាក់ឯងណាស់មែនទេ ?
Wooyoung : អឺ....គឺ....
_នាយតូចពេលឮបែបនេះក៏មានអារម្មណ៍ថារអៀសខ្លួនដែរ គេខំជួយមករហូតហេតុអីក៏ចេះតែមានអារម្មណ៍មិនសូវល្អពេលនៅក្បែរគេ ។ wooyoung បម្រុងតបទៅវិញទៅហើយប៉ុន្តែក៏ត្រូវនាយនិយាយកាត់។
Mingi : មិនអីទេ ! បើឯងពិតជាចង់ទៅវិញណាស់ តោះ! ចាំខ្ញុំជូនទៅ។
_នាយសង្ហារនិយាយទាំងទឹកមុខអន់ចិត្ត និងបែរខ្នងដើរតម្រង់ទៅទ្វាដែលទើបតែចូលមកមុននោះវិញ ។
+ក្រឹងៗ ⛈️ផាំងៗ🌩️
_mingi ក្រោយលឺសម្លេងផ្គរផងនិងភ្លៀងផងបែបនេះទឹកមុខដែលអន់ចិត្តមុននេះក៏ប្រែជាញញឹម ផ្កាត្រកួនវិញ ។
Wooyoung : អឺ...លោកមេឃភ្លៀងហើយ បើទៅពេលនេះអាចនឹងគ្មានសុវត្តិភាពទេចឹងខ្ញុំសុំរំខានលោកមួយយប់ទៀតទៅចុះ ។
_នាយតូចគ្រាន់តែនិយាយរួចភ្លាមក៏រត់ឡើងទៅលើតម្រង់ទៅបន្ទប់ខ្លួនភ្លាម ។
_ឯនាយសង្ហារឯណេះវិញក្រោយឃើញសកម្មភាពធ្វើអីមិនត្រូវរបស់នាយតូចបែបនេះក៏លេចស្នាមញញឹមឡើងមក និងដើរតម្រង់ទៅរកសាឡុងព្រមដាក់គូទអង្គុយចុះដៃឈោងយកកែវwine ដែលអ្នកបម្រើចាក់អោយមកក្រេបបន្តិចមុននឹងនិយាយឡើងមក។
Mingi : ពួកឯង !
Mens : បាទ!ចៅហ្វាយ
Mingi : ពួកឯងឆាប់ទៅស៊ើបពីគេមក ថាគេមកពីណា? កូនចៅអ្នកណា?
Men : ម្នាក់ណាដែរចៅហ្វាយ?
ВЫ ЧИТАЕТЕ
ស្រឡាញ់ខ្ញុំទេ?
Любовные романыជាដំណើរស្នេហារបស់បុរសពីរនាក់ដែលកើតចេញពីពាក្យថា ចៅហ្វាយនាយនិងកូនចៅ ប៉ុន្តែថ្ងៃមួយពួកគេទាំងពីរបានជ្រុលជ្រួសលើសពីពាក្យថា ចៅហ្វាយនាយនិងកូនចៅ
