EPISODE 22 : ប៉ាជាអ្នកបង្កើត

151 22 5
                                        

+ 1ខែក្រោយ
+in Italy

_ wooyoung ដែលកំពុងលាងចានសុខៗក៏លឺសម្លេងតេចូលពេលយកមកមើលទើបដឹងថាជាឪពុករបស់ខ្លួន

+In call

Wooyoung : ហាឡូ! លោកម្ចាស់jungកំពូលសម្រស់
Mr.jung : កូនsooកុំហៅប៉ាបែបនេះអី ប៉ាខ្មាស់ខ្មោចណាស់
Wooyoung : ហិហិ ចុះប៉ាតេមកកូនមានអីមែនទេ?
Mr.jung : គឺប៉ាចង់អោយកូនមកជួយមើលក្រុមហ៊ុនប៉ានៅកូរ៉េ1ខែសិនបានទេ?ព្រោះប៉ាត្រូវទៅអ៉ីតាលីកំដរwenសម្រាលប្អូនរបស់កូន

_wooyoung គ្រាន់តែលឺថាទៅកូរ៉េគេពិតជារអាណាស់គឺខ្លាចថាបានជួបប្រុសថោកទាបម្នាក់នោះ។ប៉ុន្ដែបើនោះជារឿងសំខាន់គេក៏មិនអាចព្រោះតែរឿងផ្ទាល់ខ្លួនធ្វើអោយការងារឪពុកដាំក្បាលចុះដែរ។

Wooyoung : ចុះប៉ាចង់មកថ្ងៃណា?
Mr.jung : ប៉ាទិញសំបុត្រយន្តហោះរួចហើយគឺទៅស្អែកនេះហើយ
Wooyoung : មិនអីទេចឹង2ថ្ងៃទៀតចាំកូនទៅ  ធ្វើដំណើរដោយសុវត្ថិភាពណាប៉ា
mr.jung : អរគុណណាស់កូនសម្លាញ់ប៉ា

+Sun holding group

_sanអង្គុយធ្វើការសុខៗក៏ស្រាប់តែមានមនុស្សដើរចូលមកមិនអោយដំណឹងអីបន្ដិច។

San : លែងមានដៃគោះទ្វាហើយហ៎េស?

_នាយសង្ហារដៃសរសេរមាត់និយាយថាអោយអ្នកម្នាក់ទៀតដែលទើបតែចូលមកដាក់ខ្លួនអង្គុយមុននេះ

Mingi : មិនចង់គោះ ខាតពេល

_san មិននិយាយបានត្រឹមតែក្រវីក្បាលហួសចិត្តនឹងមហាមិត្ត

Mingi : យ៉ាងម៉េចហើយ បានដំណឹងអីទេ?
San : គ្មានទេ ស្ទើរតែកាយដីរកហើយ ចុះឯង?
Mingi : អត់ដូចតែគ្នា ចង់សួរដំណឹងពីឪពុកគេតែរកឪពុកគេមិនឃើញទៀត
San : ពួកយើងសុទ្ធតែជាប្ដីត្រូវប្រពន្ធរត់ចោល
Mingi : ធ្វើមេ៉ចទៅ នឹកប្រពន្ធ នឹកកូនដល់ហើយ

_san ពេលលឺmingiនិយាយរឿងកូនគេក៏ចាប់ផ្ដើមស្ងាត់មាត់ភ្លាមៗ ព្រោះតែងតែនឹកឃើញពីកូនរបស់ខ្លួន។គេពិតជាមិនអាចពិពណ៌នាពីភាពព្រៃផ្សៃរបស់ខ្លួនបានឡើយដែលអោយwooyoung រំលូតកូនចេញនៅថ្ងៃនោះ នឹកឃើញពេលណាគេពិតជាចង់ស្រែកនិងទាញពេលវេលាថយក្រោយខ្លាំងណាស់ ។ ពិតជាចង់កែប្រែចង់អោបក្រសោបកាយមួយនោះនិងបកស្រាយអោយអស់មន្ទិល។ មកទល់ពេលនេះ wooyoung ក៏មិនដឹងថារស់នៅយ៉ាងណាពិសេសនោះគឺ តើwooyoungមានទុកកូនរបស់គេទេ?ឬក៏wooyoungពិតជារំលូតដូចការស្នើរសុំរបស់គេនៅថ្ងៃនោះ?

ស្រឡាញ់ខ្ញុំទេ?Where stories live. Discover now