EPISODE 3 : មនុស្សដែលគាត់មិនអាចខ្វះបាន

170 27 0
                                        

៊+At night 🌃
_ពេលយប់ក៏ឈានចូលមកដល់ នាយក្រាស់ក៏រៀបចំខ្លួនយ៉ាងហំហានចុះពីជាន់ខាងលើទាំងក្លិនទឹកអប់ឆួលពេញភូមិគ្រឹះ។

Wooyoung : ចៅហ្វាយចង់ទៅក្រៅមែនទេ ?
San : អ៊ឹម
Wooyoung : ចឹងចាំខ្ញុំជូនទៅ
_ ថារួច wooyoung ក៏រត់ត្រុយទៅឡានបាត់រកតែនាយក្រាស់ហាមាត់ ឃាត់មិនទាំងទាន់ឃើញចរិកជំនិតគេបែបនេះ san ក៏លួចសើចហួសចិត្តបន្តិចដែរ។

+ On the way 🚗🛣️
_ដោយសារតែឃើញ បរិយាកាសនៅក្នុងឡានហាក់ស្ងប់ស្ងាត់ នាយជាចៅហ្វាយក៏ចាប់ផ្ដើមនិយាយឡើង។

San : ចាប់តាំងពីឯងមកនៅជាមួយយើង យើងឃើញឯងធ្វើការរហូត នេះឯងមិនគិតចង់ឈប់សម្រាក 2 3 ថ្ងៃដើម្បីរកពេលវេលាសម្រាប់ខ្លួនឯងខ្លះទេ ហ៎េស ?
_ នាយនិយាយទាំងកំពុងមើលទៅជំនិតតាមកញ្ចក់ឡានពីកៅអីក្រោយ។

Wooyoung: អឺ..គឺព្រោះ «ខ្ញុំ ចង់នៅជិតចៅហ្វាយអោយបានច្រើនៗ និងនៅក្បែរចៅហ្វាយមិនថានៅកន្លែងណាក៏ដោយ » វាជាតួនាទីរបស់ខ្ញុំ ដែលត្រូវមើលថែរនិងការពារចៅហ្វាយ
_ពាក្យដែលចង់និយាយនាយតូចបានត្រឹមតែនិយាយប្រាប់ក្នុងចិត្តព្រោះវានៅមិនទាន់ដល់ពេលនោះឡើយ។ (😭)

San : មិនអីទេ បើចង់ឈប់ដាក់ច្បាប់ 2 3 ថ្ងៃទៅយើងអនុញ្ញាត
Wooyoung : អញ្ចឹង ចាំពេលក្រោយចុះចៅហ្វាយ
San : អ៊ឹម.....
_ពួកគេក៏ចាប់ផ្ដើមស្ងាត់ម្ដងទៀត ដោយនាយក្រាស់ទាញ ipad មកមើលការងារហើយ នាយស្ដើងបន្ដផ្ដោតលើការបើកឡាន។

San : និយាយចឹង យើងគិតថាឯងគួរតែរកគូមួយនឹងគេហើយ

+ងឹត!!!!!!
_ ឡានដែលកំពុងតែបើកសុខៗ ក៏ត្រូវបានជាន់ហ្រ្វាំងបញ្ឈប់យ៉ាងទាន់ហន់ ធ្វើអោយអ្នកដែលអង្គុយនៅក្រោយមិនងើបមុខពី ipad មកមើលមិនបាន។
_ wooyoung ពិតជាស្លុតចិត្តណាស់ ដែលនៅសុខៗមនុស្សដែលគេស្រឡាញ់មកសួរគេបែបនេះ ហេតុនេះហើយទើបគេជាន់ហ្វ្រាំងទាំងមិនបានព្រៀងទុក ។

San : ឯងឈប់ឡានធ្វើអី ?
Wooyoung : ម៉េចក៏ចៅហ្វាយសួរបែបនេះ
_នាយតូចនិយាយឡើងទាំងអោយមុខចុះ ដៃក្ដាប់ចង្កូតឡានយ៉ាងណែន។ wooyoung មិនបានឆ្លើយសំណួរនាយក្រាស់ទេ តែបែរជាសួរបកទៅវិញទាំងមានអារម្មណ៍ថា ចៅហ្វាយរបស់គេពេលនេះ គឺលែងត្រូវការគេទៀតហើយ ។
San : ហេតុអីសួរមិនបាន ព្រោះទាំងពីឯងចូលមកនៅផ្ទះយើង យើងមិនដែលឃើញលើកណាឯងបណ្ដើរស្រីបានម្ដងទេ
Wooyoung : ខ្ញុំ ......ខ្ញុំមិនត្រូវការទេ «ព្រោះបេះដូងខ្ញុំ ដាក់បានតែចៅហ្វាយម្នាក់ប៉ុណ្ណោះ»

ស្រឡាញ់ខ្ញុំទេ?Where stories live. Discover now