EPISODE 1 : តួនាទីខ្ញុំគឺការពារចៅហ្វាយ

289 23 0
                                        

_ អំឡុងពេលរាត្រី មានឡានខ្មៅមួយគ្រឿងកំពុងបើកបរបង្អួតរាងនៅលើដងផ្លូវដ៏វែងឆ្ងាយ

Wooyoung : ចៅហ្វាយចង់ទៅណាបន្ត ?

_អ្នកជាដៃស្ដាំសួរទៅកាន់បុរសដែលមាននាមជាចៅហ្វាយនាយទាំងកំពុងតែបើកបរនិងសម្លឹងមើលទៅកញ្ចក់ឡាននៅពីមុខដើម្បីមើលមុខអ្នកជាចៅហ្វាយរងចាំចម្លើយ san ក៏តបភ្លាមៗមិនទុកអោយផ្អូមជូរ ទាំងមុខនៅឱននិងដៃកំពុងចុចទូរសព័្ទ
San : ក្លឹប

+ Night club 🌃
ងឹត!!!!!
_ឡានសេរីទំនើបពណ៌ខ្មៅផលិតចុងក្រោយគេបង្អស់ បានឈប់ចតនៅមុខក្លឹបដើម្បីឲអ្នកដែលជាម្ចាស់បានដឹងថាដល់គោលដៅហើយ

Wooyoung: ដល់ហើយចៅហ្វាយ !

_កម្លោះតូចបែរចេញពីកញ្ចក់ឡានទៅក្រោយប្រាប់ចៅហ្វាយខ្លួន និងបែរមកមុខវិញដើម្បីដោះខ្សែក្រវ៉ាត់កៅអីឡាន តែក៏ត្រូវអាក់សកម្មភាពវិញយ៉ាងទាន់ហន់
San : ឯងមិនបាច់ចូលទៅទេ

_ក្រោយឮហើយអ្នកដែលអាក់សកម្មភាពមុននេះក៏បែរមកក្រោយជាថ្មីព្រមទាំងសួរទៅកាន់អ្នកជាចៅហ្វាយដែលនៅអោនចុចទូរសព្ទ័នៅឡើយ

Wooyoung : ហេ...ហេតុអីទៅ?

_ប្រុសតូចសួរទាំងទាក់ៗនិងបានដឹងចម្លើយក្នុងចិត្តរួចជាស្រេចទៅហើយ ថាគេមានបំណងចង់នៅដេកជាមួយពួកស្រីៗអស់នោះ

San : ឯងគួរតែយល់ហើយ

_រាងក្រាស់ឆ្លើយស្របពេលដែលដកមុខចេញពីអេក្រង់ទូរសព្ទ័សម្លឹងមុខរាងស្ដើងនិងញញឹមបង្កប់ន័យ

Wooyoung : ប៉...ប៉ុន្តែ.. !
San : ទៅផ្ទះមុនទៅ ទុកឡាននៅទីនេះហើយ ហើយចំណែកឯង រកអីជិះទៅវិញខ្លួនឯងចុះ

_ប្រុសសង្ហារមុខស្រស់បញ្ចប់ឃ្លាដំណាល់នឹងដៃបើកទ្វាឡានចុះចេញរួចក៏ដើរចូលទៅក្នុងបាត់

Wooyoung : បាទ! ចៅហ្វាយ!

_អ្នកជាដៃស្ដាំឆ្លើយខ្សាវៗតែម្នាក់ឯងទាំងបេះដូងកំពុងតែខ្ទេចខ្ទាំ និងភ្នែកកំពុងតែជ្រាបទឹកមកតិចៗផងដែរ ក្រោយអង្គុយធ្វើចិត្តបានបន្តិចគេក៏បានហៅតាក់ស៊ីជិះត្រឡប់ទៅផ្ទះវិញទាំងអារម្មណ៍មិននៅក្នុងខ្លួន
+ In the morning 🌥️
+ San's company
_ថ្ងៃថ្មីបានឈានចូលមកដល់ ទិដ្ឋភាពបានបង្ហាញឲឃើញនូវបុរសសង្ហារម្នាក់បោះជំហានជើងដើរចូលមកក្នុងក្រុមហ៊ុនអមដោយការងើបឈរឲនគោរពទទួលស្វាគមន៍របស់បុគ្គលិកបន្ទាប់ពីឃើញវិត្តមាននាយក្រាស់ដែលជាម្ចាស់ក្រុមហ៊ុមដើរមកទាំងទឹកមុខញញឹមញញែមតាំងពីជ្រកចូលរហូតដល់ office ក៏នៅតែមិនទម្លាក់ទឹកមុខបន្តិចសោះ ដោយឃើញនាយចៅហ្វាយហាក់សប្បាយចិត្តប្លែកធ្វើឲកម្លោះតូចអត់មិនសួរនាំមិនបាន

ស្រឡាញ់ខ្ញុំទេ?Where stories live. Discover now