មន្ទីរពេទ្យ
វត្តមានរបស់លិប្សានិងរេណូបានមកដល់នៅក្បែរលោកអាម៉ង់ដែលកំពុងអង្គុយផ្អែកខ្នងលើគ្រែអ្នកជំងឺ។ គាត់បង្ហាញទឹកមុខញញឹមស្រស់បស់ពេលងាកមកឃើញកំលោះក្រមុំទាំងពីរឈរក្បែរត្រសងមើលមកគាត់។
«ពួកឯងអង្គុយចុះសិនមក!»
រេណូទាញកៅអីក្បែរដៃឱ្យលិប្សារួចគេក៏ដើរទៅលើកកៅអីមួយទៀតនៅម្ខាងគ្រែមកអង្គុយចុះក្បែរគ្នានឹងនាងដែរ។
«ប៉ាបានឃើញព័ត៌មានរវាងពួកឯងទាំងពីរ! លិប្សាក្មួយមិនអីទេអ្ហេះ?» លលោកអាម៉ង់ងាកមកមើលមុខលិប្សា។
«ចាស! ខ្ញុំមិនអីទេ!» នាងញញឹមតិចៗ។
«រេណូចេញទៅក្រៅសិនទៅ! ប៉ាមានរឿងចង់និយាយជាមួយក្មួយលិប្សាមុន រួចចាំនិយាយជាមួយឯងតាមក្រោយ។» រេណូមើលប៉ារបស់គេនិងលិប្សាទាំងឆ្ងល់តែក៏ងើបខ្លួនចេញតាមការបញ្ជារបស់ប៉ាគេ។
«ខ្ញុំមានជំងឺជាប់ខ្លួនធ្ងន់ធ្ងរណាស់ រស់នៅមិនបានយូរឡើយ!» ឮពាក្យរៀបរាប់បែបនេះលិប្សាមើលមកលោកអាម៉ង់ទាំងមិងមាំង គាត់ឈឺនាងក៏ដឹងតែហេតុអីគាត់ត្រូវមកនិយាយតម្អួញតម្អែដាក់នាង?
«រក្សាធ្លាប់បាននិយាយពីក្មួយប្រាប់ដល់ខ្ញុំ មិនស្មានថាទីបំផុតក៏អាចចួបនឹងក្មួយសោះ!» លោកអាម៉ង់ងាកមកញញឹមដាក់លិប្សា។
«អ្នកម៉ាក់និយាយអ្វីខ្លះពីខ្ញុំប្រាប់ដល់លោក?»
«នាងនិយាយថា កន្លងពេលជាយូរដែលពួកយើងលែងមានទំនងទំនងរវាងគ្នា គឺនាងមានក្មួយនេះហើយដែលជាកម្លាំងចិត្តដើម្បីរស់! នាងថាប៉ារបស់ក្មួយជាមនុស្សល្អខ្លាំងណាស់ ជួយមើលថែនាងដូចជាប្អូនស្រីបង្កើតម្នាក់អ៊ីចឹង!»
លិប្សាស្ដាប់ការនិយាយរបស់លោកវិចារវង្សហើយនាងប្រែទឹកមុខចងចិញ្ចើមឆ្ងល់ ប៉ារបស់នាងទុកម៉ាក់នាងដូចជាប្អូនស្រីបង្កើតយ៉ាងម៉េចដូចជាមិនយល់សោះ?
«ប៉ារបស់ក្មួយ បាកាន ត្រូវជាបងជីទួតមួយរបស់រក្សា ក្រោយពីបែកពីខ្ញុំ រក្សាក៏រស់នៅជាមួយបាកាន អ្នកផ្សេងមើលទៅពួកគេទាំងពីរគឺដូចជាប្ដីប្រពន្ធអ៊ីចឹង ម្យ៉ាងព្រោះបាកានមានកូនស្រីតូចម្នាក់ផង ក្មេងស្រីម្នាក់នោះគឺជាក្មួយនេះហើយ។»
BINABASA MO ANG
Ghost writer - អ្នកនិពន្ធខ្មោច
Fanfictionពិដោរ ប្រាថ្នា គឺជាអ្នកនិពន្ធវ័យ២៥ឆ្នាំម្នាក់ដែលទទួលបានភាពជោគជ័យទាំងវ័យក្មេង។ នាងបានទៅសម្រាកលំហែកម្សាន្តនៅខេត្តបាត់ដំបងដែលជាស្រុកកំណើតម៉ាក់របស់នាង ហើយស្នាក់នៅផ្ទះជីតារបស់នាង។ នាងស្រាប់តែបានចួបនឹងបុរសចម្លែកម្នាក់ដែលបង្ហាញខ្លួនឱ្យនាងឃើញនៅក្នុងបន្ទប់ដា...
