ការក្រោកមកជាមួយនឹងចិត្តដែលមានចម្ងល់ចាក់ស្រេះដូចសំណួរអ្នកគាំទ្ររបស់អ្នកនិពន្ធរូបល្អ ធ្វើឱ្យនាងហាក់ដូចជាកំពុងជាប់ដោះស្រាយសមីការមួយដ៏លំបាក ប្រាថ្នាប្រញាប់រៀបចំខ្លួនស្លៀកពាក់សមសួន។ នួនស្រីទាញអាវខ្លីដៃរៀងប៉ោងពណ៌សមកពាក់ វាជាអាវបែបទាន់សម័យតែមិនឆើតឆាយពេកទេពោលគឺស្រគត់ស្រគំ សមនឹងខោប៊យជើងកំប៉ុងរឹបជើងស្រឡូន។ សក់វែងមូរបួងឡើងលើអស់ស្រឡះក ស្រីល្អរៀបចំចានស្រាក់ដាក់បាយម្ហូបដែលម៉ែចាន់ធ្វើយកទៅវត្ត។ ការធ្វើអ្វីលឿនរហ័ស គ្មានគម្រោងបែបនេះជាទម្លាប់របស់នាងទៅហើយ មើលតែសម្លៀកបំពាក់ក៏ដឹងដែរ ទោះសមរម្យថ្លៃថ្នូរតែនាងសុំមិនស្ថិតនៅក្នុងក្រុមនារីខ្មែរចំតួនោះទេ។ ចំហាយ Style លេងខ្លួននាងជានារីសម័យថ្មីបែបទំនើប ផ្សំទើបមកពីក្រៅប្រទេសទៀត នាងសុំមិន មែនជានារីស្លៀកហូលផាមួងអាវប៉ាក់ចូលវត្តម្ដងនេះផងទៅចុះ។ ព្រោះម្យ៉ាងបន្ទាប់ពីចេញពីវត្តប្រាថ្នាមានគម្រោងមើលប្រចៀវនៅភ្នំសំពៅបន្តផង។
ចូលមកដល់វត្តភ្នំសំពៅ ជាវត្តមានក្បូរក្បាច់រចនាល្អប្រណិត ធ្វើឱ្យចិត្តកវីក្រមុំ ដែលបានមកដល់ទីនេះមានអារម្មណ៍ស្ងប់គួរជាទីជ្រះថ្លា ប្រាថ្នាយកចង្ហាន់ប្រគេនព្រះសង្ឃ លើកដៃប្រណមក្រពុំល្វតល្វន់សំពះអញ្ចលី ក្នុងចិត្តនាងបានឱទិសដល់កំលោះសង្ហាដែលឈ្មោះថារេណូនោះទៀតផង។
«ការត្រលប់ទៅសើរើរឿងអតីត ពិតជាគេចមិនផុតពីការឈឺចាប់ឡើយ!»
ព្រះសង្ឃមានសង្ឃដីការមកកាន់ប្រាថ្នា នាងឮហើយបានត្រឹមឆ្ងល់មិនហ៊ានស្ដីតប។ តើព្រះតេជគុណចង់មានន័យថាម៉េច?
ភ្នំសំពៅ
រម្យណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិភ្នំសំពៅ ដែលស្ថិតនៅខេត្តបាត់ដំបងដ៏ចំណាស់ គឺជាកន្លែងទេសចរណ៍មួយដែលមិនគួររំលងពេលដែលអ្នកមកដើរកម្សាន្ត នៅខេត្តនេះ។ ប្រាថ្នារកទិញកាហ្វេមួយកែវដែលលក់ក្បែរជើងភ្នំហើយ ក៏បន្តដើរមក ឡើងលើភ្នំដោយថ្មើរជើង នៅជាប់ត្រចៀកស្រស់ស្រីកំពុងមានបទចម្រៀងពីរោះរណ្ដំរងំបំពេរដួងចិត្តនាង ដែលជាបទច្រៀងដោយអធិរាជសំនៀងមាស លោកតាស៊ីន ស៊ីសាមុត...
STAI LEGGENDO
Ghost writer - អ្នកនិពន្ធខ្មោច
Fanfictionពិដោរ ប្រាថ្នា គឺជាអ្នកនិពន្ធវ័យ២៥ឆ្នាំម្នាក់ដែលទទួលបានភាពជោគជ័យទាំងវ័យក្មេង។ នាងបានទៅសម្រាកលំហែកម្សាន្តនៅខេត្តបាត់ដំបងដែលជាស្រុកកំណើតម៉ាក់របស់នាង ហើយស្នាក់នៅផ្ទះជីតារបស់នាង។ នាងស្រាប់តែបានចួបនឹងបុរសចម្លែកម្នាក់ដែលបង្ហាញខ្លួនឱ្យនាងឃើញនៅក្នុងបន្ទប់ដា...
