ភាគ៦ សាច់រឿងបន្ត

92 7 5
                                        


ក្រឹក!

ប្រាថ្នាបិទទ្វារបន្ទប់រួចទាញយក Laptop មកអានរឿងដែលបានបង្ហោះនោះចុះ​ឡើង នាងផ្អែកខ្នងនឹងក្បាលគ្រែទាំងដៃចាប់ផ្ដើមវាយក្ដារចុចកុំព្យូទ័រ...

តើសាច់រឿងបន្តទៅជាយ៉ាងណា?

យប់មួយនៅផ្លូវច្រកចូលកាច់ជ្រុងដែលធ្លាប់តែស្ងាត់យប់នេះបែរជាមានវត្តមាន​មនុស្សជាច្រើនអ៊ូអរហ៊ឹកហ៊ាហាក់ដូចជាមាននរណាម្នាក់កើតអី។ នារីល្អរាងតូច​ច្រឡឹងដែលទើបនឹងចេញពីធ្វើការហើយទើបចុះពីស៊ីក្លូឃើញដូចនេះដោយចរិតជា​អ្នកពូកែចង់ដឹងរបស់នាងក៏អត់មិនបាននឹងវែកចូលទៅមើលនឹងគេ អ្នកចោម​រោម​ទីនេះសុទ្ធតែជជែកគ្នាអឺងកងថាមិនដឹងធ្វើយ៉ាងណាទេមនុស្សដេកស្លាប់គួរឱ្យអាណិតយ៉ាងនេះ មិនដឹងជាសាច់ញាតិអ្នកណា​ព្រោះសពផ្កាប់មុខមើលមិនច្បាស់ ឯប៉ូលីស​ក៏មិន​ទាន់​មក​ដល់ធ្វើកំណត់ហេតុទៀត។ រាងកាយស្រឡូនស្អាតដេកផ្កាប់​ក្នុង​ថ្លុក​ឈាមមើល​ទៅ​ជាស្រ្ដីវ័យកណ្ដាលម្នាក់​តែតាមរយៈការតែងខ្លួនស្លៀករ៉ូប​ផ្កាចម្រុះ​ព្រម​ទាំង​មាន​មួកជាប់ក្បាលផងនោះ នាងទំនងជាមនុស្សស្រីស៊ីវីល័យ​ម្នាក់។ លិប្សា​គ្រាន់​អើត​ឃើញត្រឹមតែការស្លៀកពាក់ នាងចាប់តតេះតតះភ្លាមស្រ្តី​នោះ​មើលយ៉ាង​ណា​ក៏​ដឹង​ថាជាម្ដាយនាងដែរនាង​ស្រែក​ឡើង៖

«អ្នកមាក់! អ្នកម៉ាក់...ហឹក...ម៉ាក់...តើមានរឿងអីឆាប់ដឹងខ្លួនឡើងម៉ាក់បើក​ភ្នែក​ឡើង!» នាងស្រែកយំមិនខ្មាស់អ្នកណាដង្ហើយហៅម៉ាក់ ស្រ្ដីដែលនាងកំពុងក្រសោបឱបអង្រួនជាប់ទ្រូង។

ភ្លាមនោះប៉ូលិសក៏មកដល់ល្មម ពួកគេក៏សម្រួលឱ្យលិប្សាតាំងស្មារតីនិងទុកឱ្យ​សមត្ថកិច្ចធ្វើការកោសល្យវិច័យ។ គ្រាដែលនាងបានទៅឃើញការស្លាប់របស់ម៉ាក់​នាងផ្ទាល់បែបនេះហើយទើបនាងប្រទះឃើញខ្សែកនាឡិកាដែលម៉ាក់នាងក្ដាប់ជាប់នឹងដៃលិប្សាមិនបានប្រគល់របស់នេះទៅប៉ូលិសនោះទេ ហើយមកទល់ពេលនេះនាង​កាន់តែបានដឹងច្បាស់ថានាងសម្រេចចិត្តត្រូវព្រោះប៉ូលិសបានដាក់រឿងក្ដីនេះជាក្ដីប្លន់សម្លាប់ទៅវិញ

Ghost writer - អ្នកនិពន្ធខ្មោចTahanan ng mga kuwento. Tumuklas ngayon