ភាគ៩ ឈឺចាប់ (ផ្នែកទី១)

66 6 3
                                        

នារសៀលថ្ងៃសៅរ៍ដែលជាថ្ងៃយមុនាបានណាត់សុំទៅមើលកុនជាមួយនឹងលិប្សាបានមកដល់។ មែនហើយព្រោះគេបានសរសេរសំបុត្រដាក់ក្នុងបាច់ផ្កាបញ្ជាក់​ប្រាប់​​ស្រាប់​​ថានឹងមកទទួលនាងនៅម៉ោង៤រសៀល ដំបូងនាងរារែកដែរប៉ុន្តែជ្រុល​ប្រាប់​គេពីម្សិលមិញទៅហើយថាចាំនិយាយគ្នាថ្ងៃនេះ ដូច្នេះពេលនេះនាងក៏រៀបចំ​ខ្លួន​ចាំ​គេឱ្យហើយតែម្ដង។ អាវសដៃវៀលក្លៀកដែលមានសាច់ក្រណាត់បែបប៉ាក់កាត់រឹបរាង​ដោយ​មាន​ឡេវច្រើនរដឹកលម្អពីក្រោយខ្នង គូនឹងសំពត់បត់វែងសែនសមជាមួយរាង​តូចច្រឡឹងរបស់ស្រស់ស្រី។ នាងធ្វើសក់ក្ដោបរមូចេញក្រៅ និងឡើងរាងខ្ពស់បន្តិច​បង្ហាញ​ឱ្យ​​ឃើញ​ខ្សែកគជ់ខ្យងនិងឆ្អឹងដងកាំបិតដ៏ទាក់ទាញនៃកាយនារី ព្រមជាមួយ​កន្លាស់​អាវ​រូបផ្កាកឹប​ជាប់​នៅខាង​ឆ្វេង។ នាងកាន់កូនកាបូបតូចនៅនឹង​ដៃដែលមាន​ពាក់ស្រោមដៃពណ៌ស នេះក្រឡេកឆាច់គឺច្បាស់ថាល្ងង់សម្រស់ដ៏បវរនេះដកចិត្ត​មិនរួចមិនខាន។

នារសៀលថ្ងៃសៅរ៍ដែលជាថ្ងៃយមុនាបានណាត់សុំទៅមើលកុនជាមួយនឹងលិប្សាបានមកដល់។ មែនហើយព្រោះគេបានសរសេរសំបុត្រដាក់ក្នុងបាច់ផ្កាបញ្ជាក់​ប្រាប់​​ស្រាប់​​ថានឹងមកទទួលនាងនៅម៉ោង៤រសៀល ដំបូងនាងរារែកដែរប៉ុន្តែជ្រុល​ប្រាប់​គេពីម្សិលមិញទៅហើយថាចាំនិយាយគ្នាថ្ងៃនេះ ដូច្នេះ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នាងតុបតែងខ្លួនរួចក៏មានឡានមកដល់ខាងមុខផ្ទះល្មម លិប្សាចេញមកខាងក្រៅ រួចដើរសំដៅមកឡាន ដោយមាននាយសង្ហាក្នុងឈុតគ្រ័រហ្ស៊េពណ៌ខ្មៅ​ឈរចាំ​បើកទ្វារឱ្យរួចជា​ស្រេច។ គេភ្លឹកនឹងសម្រស់នាងមួយសំទុះ ទើបនិយាយទាំង​ញញឹម​ជាប់៖

«ថ្ងៃនេះលិប្សាស្រស់ស្អាតណាស់!»

លិប្សាញញឹមតបទទួលការសរសើរ រួចដើរចូលក្នុងឡានដែលចំហទ្វារស្រាប់ កំលោះក្រមុំទាំងពីរ​ក៏ឡើងឡានជាមួយគ្នាតម្រង់ទៅគោលដៅតាមការកំណត់ទុក។

រោងភាពយន្ត

តាមបណ្ដោយមហាវិថីព្រះនរោត្តមមានរោងភាពយន្តដែលមានវត្តមានបម្រើដល់អ្នកស្នេហាវិស័យរឿងកុនដើម្បីកម្សាន្តទស្សនា។ ហើយរោងភាពយន្តនេះនិយម​បញ្ចាំង​រឿងកុនរបស់ពួកបច្ចឹមប្រទេសមួយចំនួនមានដូចជា ភាពយន្តរបស់បារាំង អាមេរិកកាំង អាល្លឺម៉ង់។ល។ យមុនាបានទិញសំបុត្រដែលជារឿងប្រភេទរន្ធត់​សម្រាប់ការមកទស្សនាជាមួយស្រស់ស្រីលិប្សា ចូលដល់ក្នុងសាលនៃរោងកុន អ្នក​ទាំង​ពីរក៏រកកៅអីដែលត្រូវអង្គុយ។

Ghost writer - អ្នកនិពន្ធខ្មោចWhere stories live. Discover now