ប្រាថ្នាត្រូវបានយសបើកឡានជូនមកផ្ទះវិញមុន គ្រាន់តែឈប់ឡានភ្លាមយសបើកទ្វារឡានបីប្រាថ្នាចុះយ៉ាងលឿនរកតែនាងប្រកែកបដិសេធន៍មិនចង់ឱ្យគេបីមិនទាន់ផង។ ក្នុងនោះម៉ែចាន់ជាអ្នកឆ្លេឆ្លាជាងគេ ដើរតាមពីក្រោយកំលោះយសជាប់រហូត ហើយប្រាប់ឱ្យនាយបីប្រាថ្នាទៅក្នុងបន្ទប់ កវីក្រមុំយើងប្រឆាំងនឹងគេមិនបានទេព្រោះកាយនាងត្រូវត្រកងបីក្នុងរង្វង់ដៃគេមិនព្រមដាក់ចុះ លុះត្រាតែដល់បន្ទប់ដែលនាងស្នាក់។
«ចាំខ្ញុំទៅយកទឹកមកឱ្យអ្នកប្រុសនិងអ្នកនាង!» ម៉ែចាន់ថារួចក៏បែរខ្លួនចេញពីបន្ទប់ជាន់លើចុះមកខាងក្រោមវិញ។
«អរគុណលោកច្រើនហើយដែលជួយខ្ញុំ!» យសឮពាក្យអរគុណហើយ បានតែគ្រវីក្បាតិចៗ នាយដាក់ខ្លួនអង្គុយចុះលើកៅអីដែលនៅក្បែរគ្រែគេងរបស់កញ្ញាយើង។
«ឈឺខ្លាំងទេ? ខ្ញុំបារម្ភពីអ្នកនាងណាស់! កាលនោះខ្ញុំវិះតែនឹងហក់ដាល់បុរសដែលលុតជង្គង់នៅក្បែរអ្នកនាងទៀតផង! ព្រោះខឹងគេដែលមិនជួយអ្នកនាង ប៉ុន្តែព្រោះបារម្ភពីអ្នកនាងជាងទើបខ្ជិលខ្វល់ជាមួយគេ! គេពិតជាវិញ្ញាណមែនឬ?» ប្រាថ្នាងក់ក្បាលតិចៗ
«គឺជាការពិតគាត់ជាវិញ្ញាណ! ហើយពេលនោះបើទោះជាលោកចង់ដាល់គាត់ ខ្ញុំគិតថាប្រហែលជាមិនអាចទេ! ខ្ញុំភ្ញាក់ផ្អើលណាស់ដែលលោកក៏អាចមើលឃើញគាត់ដែរ! មែនហើយលោកបានអ្វីជិះត្រឡប់ទៅផ្ទះវិញទៅ?»
«ខ្ញុំនឹងប្រាប់ឱ្យគេបើកឡានមកទទួល! យ៉ាងម៉េចអ្នកនាងចង់ដេញខ្ញុំ?»
ប្រាថ្នាសើចស្រស់ ប្រញាប់គ្រវីដៃបដិសេដន៍ ៖
«មិនមែនទេ! គ្រាន់តែសួរប៉ុណ្ណោះ លោកជាអ្នកជួយខ្ញុំ ខ្ញុំម៉េចនឹងអាចរមិលគុណនោះ!»
«ពិសារទឹកសិនទៅ អ្នកនាង អ្នកប្រុស!» វត្តមានម៉ែចាន់មកដល់ដោយលើកទាំងប៉ាន់និងកែវទឹកមកឱ្យអ្នកទាំងពីរ។
«បាទអរគុណ!» យសញញឹមអរគុណគួរសមដាក់ស្រ្តីចំណាស់។
«អរគុណម៉ែចាន់!» ប្រាថ្នាអរគុណដែរ ម៉ែចាន់ញញឹមរួចក៏ប្រញាប់ចុះទៅក្រោមវិញ។
DU LIEST GERADE
Ghost writer - អ្នកនិពន្ធខ្មោច
Fanfictionពិដោរ ប្រាថ្នា គឺជាអ្នកនិពន្ធវ័យ២៥ឆ្នាំម្នាក់ដែលទទួលបានភាពជោគជ័យទាំងវ័យក្មេង។ នាងបានទៅសម្រាកលំហែកម្សាន្តនៅខេត្តបាត់ដំបងដែលជាស្រុកកំណើតម៉ាក់របស់នាង ហើយស្នាក់នៅផ្ទះជីតារបស់នាង។ នាងស្រាប់តែបានចួបនឹងបុរសចម្លែកម្នាក់ដែលបង្ហាញខ្លួនឱ្យនាងឃើញនៅក្នុងបន្ទប់ដា...
