ភាគ៤ រកមូលហេតុ

94 9 4
                                        

វិធូរ រេណូជានរណា?

· ជាមិត្តភក្តិរបស់លោកតាម៉េចក៏បង្ហាញខ្លួនឱ្យនាងឃើញ?

· ហេតុអ្វីបានជាគេនៅក្នុងបន្ទប់ដាក់សៀវភៅរបស់លោកតា?

· បើគេជាវិញ្ញាណហេតុអ្វីនៅវិលវល់? មិនចាប់កំណើត?

· ចុះបុរសម្នាក់ទៀតដែលមានមុខមាត់ដូចមិត្តរបស់លោកតាដែរនោះ តើគេជានរណា?

· ហេតុអ្វីនាងត្រូវចួបអ្នកទាំងពីរនេះ?

· អ្នកទាំងពីរនេះម្នាក់ណាជាមនុស្ស ម្នាក់ណាជាខ្មោច? ឬទាំងពីរនាក់សុទ្ធ​តែ...​ មិន​មែនមនុស្ស?

ស្រស់ស្រីប្រាថ្នាដែលជាកវីនិពន្ធម្នាក់ ពេលនេះបែរជាធ្លាក់ខ្លួនមកដូចទៅនឹង​អ្នកស៊ើបក្ដីតាមរកជនល្មើសទៅវិញ។ នៅពាសពេញជញ្ជាំងនាងបិទគំនូសផ្គូផ្គង​រញេរញៃនិងមានរូបដែលគូរដោយដៃជាគំនូររូបបុរសចម្លែកនិងអ្វីផ្សេងៗដែលនាងគិតថាទាក់ទងនឹងគេ។ រេណូជានរណា? នៅតែស្ថិតក្នុងខួរក្បាលរបស់នាងទោះបី​នាងអាចស្មានដឹងថាគេជាមិត្តជីតារបស់នាងក៏ដោយ...

ក្រឹក!

ប៊ិកហ្វឺតរបស់នាងដែលកាន់ទុកគូសវាសលើផ្តាំងស្រាប់តែធ្លាក់ចុះពីដៃ នាងល្អ ឈោងរើសមកវិញ ភ្លាមនោះសម្លេងគ្រលរបន្លឺឡើងក្បែរខ្លួន៖

«បើនាងចង់ដឹងអ្វីម៉េចមិនសួរនាំខ្ញុំត្រង់ៗតែម្ដងទៅ? ចាំបាច់អីពិបាកខ្លួនឯង​មក​រកគូសផ្គូផ្គងពាសពេញជញ្ជាំងផ្ទះអ៊ីចឹង? នាងមិនមែនជាប៉ូលីសហើយខ្ញុំក៏មិន​មែនជាចោរដែរ!»

ប្រាថ្នាបែរមកម្ចាស់សម្លេងលើកនេះនាងលែងភ្ញាក់ផ្អើលទៀតហើយ ទំនង​ជា​សាំ​និងវត្តមានបាត់ឃើញៗរបស់គេ នាងតបវិញ៖

«មិនមែនចោរតែលោកជាខ្មោច! ខ្មោចដែលឈ្លានពានភាពឯកជនរបស់មនុស្ស​ទៀតផង! សុំអង្វរចុះចាំខ្ញុំធ្វើបុណ្យឧទិសកុសលឱ្យ តែលោកឈប់បង្ហាញខ្លួនចំពោះមុខខ្ញុំទៀតទៅ!»

«នែ! ជាក្មេងនិយាយស្ដីឱ្យមានសុជីវធម៌បន្តិចទៅមើល! មួយម៉ាត់ខ្មោចពីរម៉ាត់​ខ្មោចខ្ញុំស្ដាប់ហើយព្រឺសប្បុរណាស់» នរៈសង្ហាតបទាំងគ្រិចខ្លួន។

Ghost writer - អ្នកនិពន្ធខ្មោចWhere stories live. Discover now