«ជម្រាបសួរលោក» ស៊ុននូញញឹមអោនក្បាលបន្តិចគោរពទៅកាន់ហ៊ីស៊ឹងទាំងភ័យៗ មិនគួរណាគេត្រូវមកស្ថិតក្នុងស្ថានភាពបែបនេះទេ
«ស្អាតបែបនេះតើ ទើបលោកប្ដូររសជាតិបែបនេះ... ប៉ុន្តែថាបើត្រលាន់អាចទម្លាក់មកឲ្យខ្ញុំបានណាខ្ញុំទទួលដៃដប់» ហ៊ីស៊ឹងភ្លឹកភ្លាំងបន្តិចពេកដែលឃើញសម្រស់ស៊ុននូហើយ គេលែងឆ្ងល់ហើយថាម៉េចក៏រីគីប្ដូររសជាតិចង់បានក្មេងប្រុសវិញដូច្នេះ
«ហ៊ឹសៗ លោកហ៊ីស៊ឹង មនុស្សខ្ញុំបើស៊ីហើយខ្ញុំស៊ីមិនឲ្យសល់ឆ្អឹងដល់អ្នកបន្ទាប់ឡើយ រឹតតែអាណោចអាធ័មដល់អ្នកដែលស្រែកឃ្លានស៊ីកាកសំណល់សល់ពីគេ» រីគីញញឹមហាក់ដូចជាមានប្រៀបទៅលើហ៊ីស៊ឹងដែលកំពុងតែខំប្រឹងញញឹមទាំងមិនសូវសម
«លោកម្ចាស់» ស៊ុននូហៅគេតិចៗ
«ខ្ញុំថាលោកនិយាយដូចជាមិនរក្សាកិត្តិយសដល់ពស់របស់លោកសោះ» ហ៊ីស៊ឹងទោះខឹងយ៉ាងណាក៏ត្រូវទប់សិន បំណងថាមកដៀលគេតែបែរជាត្រូវគេដៀលវិញឡើងស្ពឹកមុខ
«ឥឡូវយើងមិនចង់ស៊ាំញ៉ាំទៀតទេ លោកមកវិមានរបស់យើងមានការអ្វីទៅ?» រីគី
«ខ្ញុំមកអញ្ជើញលោករីគី អារ៉ាយ៉ាគិធ្វើជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីសម្ពោធក្រុមហ៊ុនអេឡិចត្រូនិចថ្មីរបស់ខ្ញុំ»ហ៊ីស៊ឹងញញឹមព្រមទាំងបានដកសំបុត្រអញ្ជើញចេញមកហុចឲ្យរីគី
«អបអរផងអញ្ចឹងលោកហ៊ីស៊ឹង ហ្សាក់តូមីខ្ញុំនឹងទៅចូលរួម»រីគីទទួលដោយឬកពារឆ្មើងឆ្មៃ
«ខ្ញុំមិនរំខានពេលស្ដេចខ្លានិងពស់វែកទេណា លាសិនហើយ» ហ៊ីស៊ឹងដើរចេញទៅវិញទាំងអាម៉ាសមុខ។
«លោកម្ចាស់»
«យ៉ាងម៉េចបានចេះតែហៅយើងបែបនេះ» រីគីមួរម៉ៅតិចតួចដែរ អាមុននេះគេកំពុងនិយាយជាមួយហ៊ីស៊ឹងក៏ស៊ុននូហៅដែរ
«អីគេរឹងៗ~~~»ស៊ុននូពេបមាត់ចង់យំបន្តិចអីបន្តិច
«រឹងៗស្អីឯង»រីគីសម្លុត
«ស្អីរឹងៗចាក់គូទខ្ញុំ អឹក» ស៊ុននូប្រឹងឡើងរឹងខ្លួនកំព្រឹសមិនហ៊ានកម្រើក ដែលគេហៅនេះគឺមកពីចង់ប្រាប់រឿងនឹងឯង...
EPISODE 09:ស្អីគេរឹងៗ
Начните с самого начала
