«ឆាប់គោរពលោកម្ចាស់ទៅ» ស្ត្រីវ័យកណ្ដាលបានចាប់ឲ្យរាងល្អិតលុតជង្គង់នៅពីមុខរីគីធ្វើឲ្យស៊ុននូឡេងឡង់មិនទាន់យល់ថាមានរឿងអ្វីកើតឡើង គេធ្វើអីខុសមែនទេ?
«ឆាប់ប្រាប់មកមើល ចង់បានទោសបែបម៉េចដែលដេកភ្ញាក់ក្រោយយើងបែបនេះ?» រីគីអោនមុខទៅសម្លឹងស៊ុននូជិតៗ នាយចាប់ផ្ងើយចង្ការរាងល្អិតមើលមុខដែលកំពុងភ័យនោះ
«គឺ~~គឺខ្ញុំភ្ញាក់យូរហើយ តែទ្វារជាប់សោរឲ្យខ្ញុំចេញមកយ៉ាងម៉េចបានទៅ?» ស៊ុននូញាប់ញ័រមិនហ៊ានកម្រើក រេភ្នែកទៅម្ខាងទៀតក៏ឃើញវត្តមានស្រីម្នាក់ដែលទៅចាក់សោរបន្ទប់គេមុននោះកំពុងអង្គុយគងទាក់ខ្លាក្បែររីគី
«យើងធ្វើលេងសោះចាំបាច់ធ្វើមុខភ័យៗបែបនេះធ្វើអីកូនពៅ» រីគីក្រវាសមុខរាងល្អិតចេញ មុននេះគេនិយាយលេងតើ តែមើលស៊ុននូចុះឡើងញ័រខ្លួនដូចជាកូនសត្វ
«លោក~មានរឿងអីកើតឡើងម៉េចក៏ខ្ញុំមកដល់ទីនេះ?»
«ម៉េចក៏និយាយជាមួយលោកម្ចាស់បែបនេះ អសុជីវធម៌ណាស់ ឯងត្រូវហៅគាត់ថាលោកម្ចាស់» ស្ត្រីវ័យកណ្ដាលបានខាំមាត់ដាក់គេ តែមកពីគេមិនដឹងបានជាគេនិយាយអញ្ចឹង មិនទាំងស្គាល់ច្បាស់ថារីគីនឹងជាអ្នកណាផង
«ចំណូលថ្មីបែបនឹង នាងពត់គេផងកុំបណ្ដោយឲ្យសោះ» ស្រីម្នាក់ដែលអង្គុយក្បែររីគីបន្លឺឡើងទាំងញញឹមតិចៗបបូរមាត់លាបក្រែមពណ៌ម្ទេសទុំឃើញហើយស៊ុននូសឹងតែលេចនោម ទោះនាងនិយាយដោយស្នាមញញឹមតែពាក្យសម្ដីដែលនាងនិយាយចេញមកធ្វើឲ្យគេព្រឺសម្បុរ
«ចាស៎ អ្នកនាង»
«ឯងឆ្ងល់ថាមកទីនេះបានដោយវិធីណាមែនទេ?» រីគី
«បាទលោក~~លោកម្ចាស់»
«ឃើញថាយប់មិញឯងចង់បានលុយឡើងញ័រខ្លួន យើងក៏យកឯងមកកន្លែងនេះព្រោះអាចរកលុយបានច្រើនជាងនៅក្នុងក្លិបនោះ» រីគី
ស៊ុននូមិនដឹងថាត្រូវតបតទៅវិញដូចម្ដេងបានត្រឹមរលីងរលោងទឹកភ្នែក គេមិនដឹងថាខ្លួនឯងនៅទីណាទៀត សេតវិមានស្អីគេនេះក៏គេមិនដែលស្គាល់... មើលទៅពីរនាក់ដែលអង្គុយមុខគេនេះក៏មិនធម្មតា តើជីវិតគេទៅមុខទៀតត្រូវជួបរឿងអ្វីខ្លះទៅ?
EPISODE 07:យ៉ាគូសា
Start from the beginning
