«គេចាប់ឯងមកលក់នៅទីនេះហើយ»ឃើញទឹកមុខនាងហើយ ស៊ុននូធ្លាក់ថ្លើមក្ដុក អានិយាយមធ្យមងំទឹកមុខនឹងតើ ឡើងកាចឃោរឃៅតែម្ដង
«ថា~~ថាម៉េចលក់មែនទេ?» ខ្លួនប្រាណដួលព្រុសទៅលើការ៉ូក្បែរជើងនាង ដល់ថ្នាក់នាងខំទប់សើចពេលឃើញសភាពភ័យខ្លាចរបស់ស៊ុននូ
«ពិតមែនហើយ»
«ហ៊ឹក» រាងតូចអស់សង្ឃឹមក្នុងជីវិត ជីវិតធ្លាក់ដល់សូន្យងងឹតឈឹង អ្នកណាក៏ថ្លើមរុំខ្លាញ់ម្ល៉េះ ហ៊ានយកគេមកលក់នឹង
«ចុះទីនេះជាកន្លែងណាទៅបង?»
«សេតវិមានអារ៉ាយ៉ាគិ»
«សេតវិមានអារ៉ាយ៉ាគិ??» ស៊ុននូផ្ទួនពាក្យរបស់នារីម្នាក់នោះ
«ឈប់និយាយហើយ ឯងប្រញាប់រៀបចំខ្លួនទៅ បងរីគីកំពុងចាំឯងនៅខាងក្រៅ» នាងនិយាយហើយក៏ញាក់ស្មារដើរចេញទៅបាត់
«ស្អីគេ មិនយល់ទេ! លោករីគីរីគួយស្អីគេនោះនៅចាំខាងក្រៅមែនទេ? គាត់ចាំធ្វើអីទៅ ម៉េចក៏ជីវិតខ្ញុំជួបតែរឿងប្លែកៗបែបនេះពេលដែលជួបគាត់» ស៊ុននូដើរអេះក្បាលឆ្ងល់នឹងពាក្យសម្ដីដែលនាងនិយាយអម្បិញមិញ នាងថាគេយកគេមកលក់ ហើយអ្នកណាអ្នកយកមកលក់? ចុះទាក់ទងស្អីជាមួយរីគីនោះ?
---------
«មកហើយមែនទេ? ដេកភ្ញាក់ក្រោយម្ចាស់ផ្ទះបែបនេះយើងគួរតែដាក់ទោស» សម្លេងមានអំណាចបានបន្លឺឡើងក្រោយពេលឃើញវត្តមានរាងតូចស៊ុននូដើរមកជាមួយអ៊ំស្រីវ័យកណ្ដាលម្នាក់
រាងតូចដើរញ៉បៗពីក្រោយគាត់ គេក្រឡេកមើលជុំវិញម៉ែអើយ សេតវិមានស្អីគេនេះក៏ស្អាតម៉ឹងៗ ពណ៌មាសស្រាលឡើងភ្លឺចិញ្ចាចចិញ្ចាំង មើលតែសាឡុងដែលនាយរីគីអង្គុយនោះឡើងធំអាចអង្គុយបានមិនក្រោម២០នាក់ទេ។ កែវភ្នែករេចុះឡើងៗមើលជុំវិញនេះ ពេលដែលឮសំឡេងរីគីនិយាយហើយទើបគេចាប់អារម្មណ៍មើលទៅកាន់នាយ ទឹកមុខមាំកំណាចកំពុងអង្គុយក្រេបស្រាក្រហមទាំងព្រឹក...
រាងតូចចាប់អារម្មណ៍នឹងរូបចម្លាក់ដែលឆ្លាក់ផុសចេញមកពីជញ្ជាំងនៅកណ្ដាលលើកន្លែងសាឡុង រូបដាវខ្វែងដោយខ្លារខិននៅចន្លោះកណ្ដាលបានផុសចេញមកឡើងដោយអំណាច។
EPISODE 07:យ៉ាគូសា
Начните с самого начала
