-------
ក្រោយពីបានដឹងពីក្បួនអស់ ទោះបីជាធ្វើមិនទាន់បានល្អ១០០%ភាគរយតែស៊ុននូជាក្មេងដែលមានខួរក្បាលល្អអាចចាប់បានយ៉ាងឆាប់រហ័ស។
«ការងារនៅទីនេះចាប់ផ្ដើមពីម៉ោង៦ល្ងាចតទៅរហូតដល់ម៉ោង៦ព្រឹកវិញ ប៉ុន្តែម៉ោងដែលបានកំណត់សម្រាប់បុគ្គលិកដូចជាពួកយើងក៏ត្រូវចុះមកជួយមើលការរៀបចំទុកដាក់ក្នុងក្លិបឲ្យបានស្អាតបាតមុនពេលមានភ្ញៀវចូលមកដែរ»
«អរគុណបងស្រីស្អាត» ស៊ុននូញញឹមដាក់នាងហៀរសាច់ថ្ពាល់ឡើងក្រភើៗដូចក្រពើផើម
«ក្មេងនេះ»នាងអៀនមានទៅតិចអីដែលមានក្មេងប្រុសមកហៅនាងបែបនេះ តែក៏ខំប្រឹងសម្ដែងធ្វើជាធម្មតាត្រឡប់មកវិញ
«តោះ ទៅកន្លែងស្នាក់»
រាងតូចបានដើរតាមនារីរូបស្រស់រហូតទៅដល់កន្លែងដែលមានរៀបជាបន្ទប់ជាច្រើនបន្ទប់ស្រដៀងទៅនឹងបន្ទប់នៅជាន់ខាងលើនោះដែរ ខុសគ្នាត្រង់ថារាងតូចជាបន្ទប់នៅអីនោះបន្តិច
«នេះជាបន្ទប់របស់ឯង នេះសោរ ខ្ញុំទៅហើយណាមានការអីអាចទាក់ទងមកកាន់លេខនេះបាន» នាងបានហុចសោរព្រមជាមួយក្រដាសដែលមានកត់លេខនាងនៅក្នុងនោះហើយក៏ដើរចេញទៅបាត់។
រាងល្អិតចាប់ផ្ដើមចាក់សោរចូលទៅខាងក្នុង ក្នុងបន្ទប់មិនមានអ្វីរញេរញៃច្រើន មានតែគ្រែគេងល្មមម៉ាគេងម្នាក់ឯងបានសុខស្រួល ទូដាក់ខោអាវមួយនិងមានបន្ទប់ទឹកនៅក្នុងនោះស្រាប់ទៀត។
«សង្ឃឹមថាជីវិតខ្ញុំនឹងល្អប្រសើរជាងនៅផ្ទះនោះផងទៅចុះ» ស៊ុននូដាក់ខ្លួនអង្គុយនៅលើពូក គិតតែម្នាក់ឯង នៅទីនេះក៏ល្អម្យ៉ាងធ្វើការហើយក៏មានកន្លែងគេងស្រាប់ទៀត ទាស់ត្រង់ថាអត់បានប្រាក់ខែព្រោះត្រូវនាយម្នាក់រីគីស្អីគេនោះកាត់យកទៅអស់រលីងជាការសងដែលធ្វើឲ្យខាតពេលវេលាមាសប្រាក់របស់គេ
~~ក្រាក~~
«ហុះ?» ឮសំឡេងបើកទ្វាររាងល្អិតស្ទុះក្រោកយ៉ាងលឿន
«យ៉ាងម៉េចដែរ» រីគីចូលមកសួរដោយឫកពារឆ្មើងឆ្មៃ
«លោកចង់សួរពីអ្វីទៅ?» ស៊ុននូ
EPISODE 05:ក្មេងមុខលុយ
Start from the beginning
