«យើងនឹងធ្វើឲ្យឯងរស់ពិបាកជាងងាប់» រីគីស្លៀកពាក់ខោអាវហើយក៏សម្លឹងទៅទ្វារបន្ទប់ទឹកដែលមានស៊ុននូនៅក្នុងនោះជាមួយទឹកមុខស្មើតែក្នុងចិត្តកំពុងក្ដៅងំដូចរងើកភ្លើង... និយាយហើយនាយក៏បានដើរចាកចេញពីបន្ទប់មួយនេះបាត់។
----------
ស៊ុននូបានចេញមកខាងក្រៅបន្ទប់មួយនោះ ក៏ឃើញមានមនុស្សស្រីម្នាក់នៅឈរមុខបន្ទប់
«ស៊ុននូមែនទេ?»
«បាទ»
«មកតាមខ្ញុំ ខ្ញុំនឹងណែនាំឯងពីក្លិបមួយនេះនិងរឿងណាគួរឬមិនគួរធ្វើ» នាងនិយាយហើយក៏ចាប់ផ្ដើមដើរនាំមុខរាងល្អិត
ស៊ុននូសម្លឹងមើលកន្លែងមួយនេះ វាសុទ្ធតែបន្ទប់មានផ្លូវដើរតូចមួយហើយបន្ទប់ទល់មុខគ្នាជាច្រើនបន្ទប់ ពេលយប់និងពេលព្រឹកបែបនេះមើលទៅក៏ខុសគ្នាដែរ...
ស៊ុននូដើរតាមរហូតដល់ជាន់ផ្ទាល់ដី កន្លែងដែលគេស៊ីផឹក រាំសប្បាយ។
«នេះជាកន្លែងក្រឡុកស្រា ដែលភ្ញៀវមកតែម្នាក់ៗឯងគាត់ចូលចិត្តមកអង្គុយកន្លែងនេះ ឯងមិនចាំបាច់ចង់ដឹងច្រើនក៏បានដែរព្រោះមិនមែនជាតួនាទីរបស់ឯង របៀបចាក់ស្រាបន្តិចទៀតយើងនឹងបង្រៀនបន្ថែម» នាងនិយាយរៀបរាប់ប្រាប់ទៅកាន់រាងតូចឲ្យបានដឹងហើយក៏បន្តទៀត
«ចំណែកតុតូចៗនេះវិញសម្រាប់អ្នកមក២ ៣ឬក៏៤នាក់អាចអង្គុយបាន ហើយខាងណោះសម្រាប់អ្នកមានគ្នាច្រើន ចំណែកកន្លែងដែលមានជណ្ដើរឡើងទៅខ្ពស់ជាងគេបន្តិចនោះគឺជាកន្លែង vip ដែលភ្ញៀវកក់ទុកមុន»
«ចុះបន្ទប់នៅជាន់ខាងលើនោះវិញ?» ស៊ុននូ
«បន្ទប់នោះសម្រាប់ភ្ញៀវដែលផឹកស្រវឹងខ្លាំងមិនអាចទៅផ្ទះបានគេអាចបើកបន្ទប់នោះសម្រាកបាន»
«បាទ អរគុណបងស្រី... អឺចុះ បន្ទប់សម្រាករបស់ខ្ញុំនៅឯណា» ស៊ុននូសួរឡើងទាំងក្រែងចិត្ត
«នៅជាន់ផ្ទាល់ដីនេះដែរទេ តែនៅខាងចុងក្លិបឯណោះ»
«បងសម្រាកនៅទីនោះដែរឬ?» ស៊ុននូ
«មែនហើយ»
«ឥឡូវដើរមកទៀតមកទៅកន្លែងរៀនពីរបៀបលើកស្រានិងចាក់ស្រាឲ្យភ្ញៀវ»
EPISODE 05:ក្មេងមុខលុយ
Начните с самого начала
