EPISODE 03: កុំវៃខ្ញុំអីប៉ា

Start from the beginning
                                        

«លីយូ» គាត់ស្រែកយ៉ាងខ្លាំងទៅកាន់នាង

«បើប៉ាហៅខ្លួនឯងថាជាប៉ានោះ ចូរប៉ាធ្វើជាខ្នងបង្អែកសម្រាប់គ្រួសារ មិនមែនពឹងផ្អែកមកលើខ្ញុំ និងមុខរបរតិចតួចរបស់ជីយូនោះទេ» លីយូខឹងដល់ថ្នាក់ស្រក់ទឹកភ្នែកចេញមក ទោះនាងរឹងមាំយ៉ាងណាក៏នៅតែឈឺចាប់នឹងទង្វើររបស់ប៉ានាងដែរ

«ហឹស យើងផ្ញើទុកសិនចុះ» គាត់និយាយហើយក៏កាន់ដបស្រាដើរចេញទៅបាត់

«ហើយឯងជីយូ ឃើញប្អូនត្រូវប៉ាវៃហើយម៉េចក៏មិនចូលឃាត់?» អស់ពីស្ដីឲ្យឪពុក ពេលនេះដល់ពេលប្រឡះប្អូនស្រីភ្លោះរបស់នាងហើយ

«ខ្លាចត្រូវដែរ តែមកពីវាមិនស្ដាប់ប៉ាខ្លួនឯងតើ» ជីយូក្រពាត់ដៃពេបមាត់មើលទៅកាន់ស៊ុននូ ហើយក៏ដើរចូលទៅក្នុងផ្ទះបាត់

អ្នកដែលឃើញហេតុការមុននេះបានត្រឹមក្រវីក្បាលដើរចេញ ព្រោះតែអាណិតស៊ុននូ គាត់ឃើញរឿងបែបនេះមកតាំងពីរាងល្អិតនេះនៅតូចៗមកម្ល៉េះ ហិង្សាមានស្ទើរមិនលោះថ្ងៃឡើងស៊ាំភ្នែកទៅហើយ...

«ស៊ុននូអូនយ៉ាងម៉េចហើយ» លីយូយកប្អូនមកដាក់អោយអង្គុយនៅលើពូក សួរនាំទាំងបារម្ភពីប្អូនជាខ្លាំង ប្អូនកំពុងតែមានជម្ងឺតែហិង្សាមានសឹងតែរាល់ថ្ងៃ

«ឈឺណាស់បងលីយូ» ស៊ុននូសម្រក់ទឹកភ្នែកនៅមុខបងស្រីរបស់គេ មានតែបងស្រីគេម្នាក់នេះហើយដែលគេហ៊ានយំដាក់គាត់ ហ៊ានប្រាប់រឿងរ៉ាវទៅកាន់គាត់

លីយូសើយអាវរាងល្អិតមើលស្នាមរបួសដែលដាច់រលាត់ស្រែកចេញឈាមរឹមៗ កន្លែងខ្លះឡើងស្នាមជាំពណ៌ស្វាយ ប៉ោងសាច់ដូចជាសាច់របួសខ្លាយ

«បងសុំទោសដែលជួយស៊ុននូមិនទាន់បានឲ្យលើសនេះ» លីយូសម្រក់ទឹកភ្នែកស្ងាត់ៗពេលចាប់ផ្ដើមលាយរបួសឲ្យរាងតូច ចុះបើនាងមកមិនទាន់នោះ ស៊ុននូនិងទៅជាយ៉ាងណាទៅ?

«បងនិយាយអញ្ចឹងធ្វើអី បងជួយខ្ញុំច្រើនណាស់តាំងពីបងបានចូលធ្វើការមក»​ស៊ុននូបន្លឺឡើងស្របជាមួយទឹកភ្នែកស្រក់ចេញមកពីប្រឡង់ភ្នែកដ៏ស្រស់ស្អាតរបស់គេ គេអង្គុយអោបជង្គង់ចំកោងខ្នងឲ្យបងស្រីលាបថ្នាំលើរបួសឲ្យ គេស្រឡាញ់នាងខ្លាំងបំផុតដូចជាម៉ាក់របស់គេ នាងជួយគេគ្រប់យ៉ាង បើគ្មាននាងគេក៏មិនបានរៀន ហើយក៏មិនមានអ្នកណាចាំការពារគេឡើយ គេសំណាងដែលមានបងស្រីម្នាក់នេះ ទោះមិនមានសំណាងនៅក្នុងគ្រួសារក៏ដោយ

Between Us (ផ្អាកការសរសេរ)​Where stories live. Discover now