មិនមែនឃើញមនុស្សជិតស្លាប់ហើយមិនជួយទេ ប៉ុន្តែគេខ្លាចត្រូវរបួសខ្លួនឯងដែរព្រោះចូលជួយកាលណាក៏ត្រូវឪពុករបស់ស៊ុននូវាយដោយទាំងអ្នកចូលជួយនោះទៀត
«ប៉ា អ្ហឹក ហឹក ឈឺណាស់ប៉ាខ្ញុំសុំអង្វរ ឈប់ទៅ»
«ហ៊ឹស ហើយឯងបើចង់រៀនណាស់ រកលុយរៀនខ្លួនឯងទៅកុំមកបំផ្លាញលុយរបស់យើងដែលខំរកនេះ លុយមាននៅក្នុងខ្លួនឯងទាំងប៉ុន្មានឲ្យវាមកយើងទាំងអស់ ឲ្យឆាប់ឡើង»ប៉ាស៊ុននូទម្លាក់ផ្ដៅចុះដើរទៅទាញកាតាបរាងតូចចាក់រលាក់រកកាបូបលុយរបស់គេ ហើយក៏ដកយកទៅអស់
«ប៉ា ប៉ាធ្វើអីនឹង» សម្លេងមនុស្សស្រីម្នាក់រត់បំបែកបណ្ដុំមនុស្សដែលកំពុងឈរមើលនៅ នាងស្រែកទាំងស្លន់ស្លោរពេលដែលឃើញឪពុកកំពុងប្រើហិង្សាលើប្អូនរបស់ខ្លួនបែបនេះ
«បងលីយូ ហ៊ឹក ជួយខ្ញុំផង» ពេលដែលបានឃើញបងស្រីធំរបស់ខ្លួនហើយស៊ុននូប្រឹងក្រោកអង្គុយទាំងស្រដាបត្រដួសវាទៅពួននៅពីក្រោយបងស្រី
«ប៉ាធ្វើស្អីស៊ុននូទៀតហើយ?» នាងអង្គុយចុះអោបប្អូន លីយូស្រែកខ្លាំងៗទៅកាន់ប៉ារបស់នាងខុសពីជីយូដែលនៅឈរពាក់មុខមាំសម្លឹងស៊ុននូមិនដកភ្នែក
«វាមិននៅជួយធ្វើការងារជីយូដែលកំពុងតែលក់ដាច់ តែវាគេចទៅសាលារៀន» គាត់មិនចុះញ៉មក៏ស្រែកទៅវិញខ្លាំងៗ
«ក្រែងគេបានប្រាប់ពីយប់មិញហើយតើ ថាថ្ងៃនេះគេត្រូវប្រឡង» លីយូ
«យើងមិនខ្វល់ទេ ការងារកំពុងតែដាច់ ម៉េចក៏វាមិននៅជួយ រៀនរកម៉ែវាស្អីម៉ាអារៀនចប់ក៏មកលក់វិញដដែលនោះ ខាតទាំងពេលទាំងលុយ»
«ប៉ា ម៉េចក៏ប៉ានិយាយបែបនេះ ខ្ញុំជាអ្នកឲ្យលុយគេទៅរៀនមិនមែនជាលុយរបស់ប៉ាឯណា ខ្ញុំចង់ឃើញប្អូនបានរៀនសូត្រចប់ចុងចប់ដើម» លីយូនិយាយបណ្ដើរជួយលើកប្អូនឲ្យក្រោកឈរបណ្ដើរ
«សម្ដីបានណាស់លីយូ យើងជាឪពួកឯង~~»
«បើប៉ានិយាយថាប៉ាគឺជាប៉ារបស់ខ្ញុំ ប៉ាធ្វើខ្លួនឲ្យសមជាប៉ាពួកខ្ញុំផង ដឹងថារាល់ថ្ងៃគេនិយាយដើមពីគ្រួសារយើងប៉ុនណាទេ ប៉ាជាបង្គោលក្នុងគ្រួសារតែគិតតែពីផឹកស្រាញៀនល្បែង គ្មានរកចំណូលចូលផ្ទះអីសោះ នឹងមែនទេដែលហៅខ្លួនឯងជាប៉ារបស់ខ្ញុំនោះ?» ការអត់ទ្រាំមានដែនកំណត់ លីយូក្នុងនាមជាកូនស្រីច្បងនៅក្នុងគ្រួសារបន្ទុកសឹងតែ90%គឺនាងជាអ្នករាប់រង ទាំងថ្លៃផ្ទះ ទឹកភ្លើង ប្អូនរៀន នៅឲ្យឪពុកនាងរហូតទៀត តែមើលចុះលុយដែលនាងខំរកយកឲ្យគាត់ គាត់បែរជាយកទៅផឹកស្រាស្រវឹងខួប មកដល់ផ្ទះរករឿងតែកូនជាពិសេសគឺស៊ុននូនិងតែម្ដង
EPISODE 03: កុំវៃខ្ញុំអីប៉ា
Start from the beginning
