«សឺត» គេស្រូបយកសារធាតុល្អិតតូចៗរបស់ស្ព្រេចូលទៅក្នុងខ្លួន ទើបពេលនេះវាអាចប្រសើរវិញខ្លះ
«ម៉ោង7:40នាទីហើយ??» ស៊ុននូយកនាឡិការបស់គេមកមើល គេសឹងធ្លាក់ថ្លើមពេលដែលឃើញម៉ោងហើយ ស្លាប់ហើយសាលាក៏នៅឆ្ងាយពីទីនេះ គេទាញកាបូបលុយមកមើលក៏មានតែបន្តិចបន្តួច បើជិះតាក់ស៊ីគេនឹងអត់មានលុយញ៉ាំបាយពេលព្រឹក ព្រោះមុននេះប្រញាប់មកពេកគេមិនបានយកនំប៉័ងពីផ្ទះមកឡើយ
«ថ្ងៃប្រឡង នៅគិតរឿងបាយស្អីទៀត~~ណាស់ហើយ ជិះតាក់ស៊ីតែមួយថ្ងៃនេះទេ» ក្រោយពីគិតហើយស៊ុននូក៏បានដើរឆ្លងផ្លូវទៅម្ខាងទៀត ដើម្បីហៅតាក់ស៊ីព្រោះបើជិះផ្លូវមួយទៀតនោះ វាអាចលឿនជាងផ្លូវធំដែលមានចរាចរណ៍កំពុងតែកកស្ទះនេះ។
រាងល្អិតប្រញាប់ដើរឆ្លងទៅផ្លូវម្ខាងទៀត ទាំងមិនបានមើលទៅផ្លូវម្ខាងទៀត
~~ទឺត ទឺត ទឺត ងឺតតតត~~
សម្លេងស៊ីផ្លេឡានត្រហឹងពេញផ្លូវបូកផ្សំនឹងសម្លេងចាប់ហ្វ្រាំងអូសកង់ឡានលាន់ឮរន្ទឺស្របពេលរាងកាយតូចដួលព្រុះទៅលើថ្នល់
«នែ៎ ឯងដើរឆ្លងថ្នល់មានយកភ្នែកមើលឡានដែលគេកំពុងតែបើកដែរទេ?» នាយម្នាក់ដើរចុះពីលើឡានមកក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅសក់ខ្មៅនិយាយទៅខ្មៅមួយចប់ បានដើរមកឈរជ្រែងច្រត់ចង្កេះនិយាយខ្លាំងៗដាក់ស៊ុននូ
«លោ~~លោកខ្ញុំ ខ្ញុំសុំទោសផង មុននេះមកពីខ្ញុំប្រញាប់ពេក» ស៊ុននូប្រឹងងើបពីលើថ្នល់មកវិញទាំងញញីញញ័រនិយាយត្រដឹតមិនចង់ត្រូវពាក្យទៅកាន់នាយម្នាក់នោះ
«ប្រញាប់ទៅស្លាប់នៅឯណាបានជារត់ស្លាក់ស្លើតបែបនេះ ចុះបើឡាននេះបុកឯងទៅគិតយ៉ាងម៉េច?» នាយនៅតែបន្តស្រែកខ្លាំងៗដាក់រាងតូចមិនឈប់កាន់តែធ្វើឲ្យស៊ុននូកាន់តែភ័យ
«គឺខ្ញុំប្រញាប់ទៅប្រឡងលោក ខ្ញុំសុំទោសផង ហ៊ឹក ពេលនេះឡានរបស់លោកក៏មិនបានកើតអ្វី ខ្ញុំក៏មិនបានកើតអ្វី យើងសម្រួលគ្នាទៅបានទេលោក ខ្ញុំប្រញាប់ពិតមែនពេលនេះជិតដល់ម៉ោងខ្ញុំចូលប្រឡងហើយ»ស៊ុននូលើកដៃត្រដុះសំពះគេបន្លឺទាំងញ័រមាត់តតាត់
EPISODE 01: ជំនួប
Start from the beginning
