«អាស៊ុននូ~~ឯងហ៊ានទៅផងហេស៎ ចាំមើលយើងនឹងប្រាប់ប៉ាថាឯងគេចពីការងារ~~ហ៉ើយ មិនដឹងជារៀនរកម៉ែវាស្អីទេ បើរៀនចប់គង់តែមកលក់នំប៉័ងដដែលសោះ» ជីយូស្រែកឡែតៗផ្អើលអស់អ្នកជិតខាង អ្នកដែលដើរកាត់លើផ្លូវនេះឲ្យងាកមកមើលនាងលាន់
«អញឆ្ងល់ដល់ហើយ គ្រួសារវានឹងនិយាយចាំបាច់បើកក្រឡើតធំៗដល់ថ្នាក់នឹងបាននិយាយស្ដាប់គ្នាបានឬ? អញអ្នកជិតខាងឡើងចង់កើតថ្លង់ព្រោះតែសម្លេងដូចមេក្រូរបស់ពួកវានឹងហើយ» អ្នកជិតខាងចាប់ផ្ដើមកេះគាវគ្នានិយាយដើមពីគ្រួសាររបស់ស៊ុននូ
«ណែ៎ មានមាត់កុំចេះតែនិយាយដើមគេ ម្ហូបឆា ម្ហូបស្ងោរ នៅលើតុនោះ វាអាចឆ្ងាញ់ជាងស្បែកជើងរបស់យើងវើយ» ជីហូនៅពេលដែលងាកទៅឃើញអ៉ីពីរនាក់នោះនិយាយគ្នាហើយលួចដៀងមកកាន់នាងបែបនេះ មិនចាំបាច់និយាយឮៗក៏នាងដឹងដែរ ទើបនាងចង្អុលមុខស្ដីឲ្យ រឿងគ្រួសារគេសោះចេះដឹងម្ល៉េះ ចង់គេបើកក្រឡើតបិទក្រឡើតនិយាយក៏ជារឿងរបស់គេ
អ៉ីទាំងពីរពេលដែលឃើញនាងចង្អុលបែបនេះហើយក៏លែងមាត់ បំបែកគ្នាវិញ មិនមែនមិនចង់មានរឿងជាមួយនាងទេតែឈ្លោះមិនឈ្នះនាងច្រើនជាង!!
------
ស៊ុននូរត់មកដល់ផ្លូវធំទាំងហត់គឃូសដកដង្ហើមសឹងមិនដល់គ្នាគិតថានឹងមកដល់ទាន់ជើងឡានក្រុង មកដល់ក៏ស្រាប់តែឡានក្រុងចេញទៅបាត់មុននេះបន្តិច ឃើញបែបនេះគេក៏រត់បន្ត
«ចាំផង កុំទាន់ទៅ ចាំខ្ញុំផង» រាងល្អិតខំប្រឹងរត់យ៉ាងត្របាញ់ជើងតាមឡានក្រុងនោះ តែគេម៉េចនឹងឮទៅ?
«ហ៊ឹស ហ៊ឹស» រាងតូចចុះចាញ់ឈប់រត់តាមតទៅទៀត គេច្រត់ដៃទាំងសងខាងទៅលើជង្គង់ខំប្រឹងសម្រួលផ្លូវដង្ហើមរបស់ខ្លួនទាំងញើសជោគខ្លួន។
«អឹស ស្ព្រេរបស់ខ្ញុំនៅឯណា?» ស៊ុននូចាប់ផ្ដើមរ៉ាវរកស្ព្រេបាញ់សម្រួលផ្លូវដង្ហើមរបស់គេ
ស៊ុននូ ហ្វាសូតាជាក្មេងដែលមានជម្ងឺសួតតាំងពីនៅក្នុងពោះម៉ាក់របស់គេមកម្ល៉េះ គេតែងតែបែបនេះនៅពេលដែលគេធ្វើអ្វីបញ្ចេញកម្លាំងធ្វើឲ្យហត់ខ្លាំង ផ្លូវដង្ហើមរបស់គេតែងតែមិនប្រក្រតី
EPISODE 01: ជំនួប
Start from the beginning
