ភាគទី១៩:សង្គ្រាមដែលរៀបនឹងផ្ទុះ

Start from the beginning
                                        

នីគីក្រោយជូនហាន់ណាហេីយក៏មកក្រុមហ៊ុនវិញដោយនាយដេីរទាំងភាពជឿជាក់ ប៉ុន្តែក៏រាងឆ្ងល់ ធម្មតាបុគ្កលិកតែងតែតាមសម្លឹងមេីលគេជារឿងធម្មតាទៅហេីយប៉ុន្តែហេតុអីថ្ងៃនេះខុសពីធម្មតា?ឬមកពីគេមកធ្វេីការយឺត

ដោយឆ្ងល់នាយក៏លេីកនាឡិការរបស់ខ្លួនមកមេីលម៉ោងតែភ្លាមៗបុគ្គលិកប៉ុន្មាននាក់ដែលបានជួបកាលប៉ុន្មានថ្ងៃមុនក៏រត់មករកខ្លួន

"អគ្គនាយកតេីព័ត៌មាននោះពិតដែរទេ?"នីគីចងញ្ចើមដោយចម្ងល់មេីលទៅកាន់បុគ្គលិកការងាររបស់ខ្លួន

"ដែលថាអ្នកនាង ហាន់ណាជាសង្សាររបស់លោកតេីពិតទេ?ណាមួយតេីប៉ុន្មានថ្ងៃមុនដែលលោកមាន អាការៈខឹងថាតាមរកប្រពន្ធនោះតេីជាអ្នកនាងហាន់ណាមែនទេចៅហ្វាយ?"លោកអ្នកគ្រប់គ្រងដោយហេតុថាភ្ញាក់ផ្អេីលនឹងចង់ដឹងពេកក៏ហារមាត់សួរដោយភ្លេចថាកំពុងតែសួរនាំអគ្គនាយកក្រុមហ៊ុន

នីគីសម្លក់ហាក់បានយល់ពីហេតុផលដែលខ្លួនជាទីចាប់អារម្មណ៍ខុសធម្មតា ប៉ុន្តែទោះជាយ៉ាងណាវាហាក់បីដូចជាហួសពេលទៅហេីយព្រោះថាពេលនេះព័ត៌មានផ្ទុះពេញប្រទេសទៅហេីយ

នាយមិនខ្វល់ទាញទូរស័ព្ទមកមេីលដេីម្បីឱ្យច្បាស់ការខណៈសុងដេនឹងដានហេក៏រត់មករកល្មម

"ចាត់ការបុគ្គលិកណាដែលមិនធ្វេីការចេញឱ្យអស់"នាយនិយាយហេីយក៏ដេីរទៅមុនជាមួយដានហេដោយទុកឱ្យសុងដេនៅចាត់ការបុគ្គលិកដែលចេះដឹងរឿងខុសរបៀបប៉ុណ្ណោះ

"អ្នកមានមុខនៅកន្លែងនេះនឹងត្រូវកាត់លុយ គិតទៅនៅបន្តឬទៅធ្វេីការ!"សុងដេមិនចាំយូរសម្លឹងមុខរបស់បុគ្គលិកគ្រប់គ្នាហេីយក៏ទៅតាមចៅហ្វាយរបស់ខ្លួន

"អត់ទេលោកសុងដេ!"គ្រប់គ្នាឆ្លេឆ្លារតែភ្លាមៗក៏គិតកាន់តែវែងឆ្ងាយ

⚠️រឿងកម្មសិទ្ធិ ស្នេហ៍⚠️𝖜𝖔𝖓𝖐𝖎/Where stories live. Discover now